ភាគ១

1.7K 92 1
                                    

@ភូមិគ្រឹះ​ត្រកូលផាក

​       លោកប្រុសនឹងលោកស្រីផាក​ កំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវដោយមានភ្ញៀវសំខាន់អង្គុយនៅទីនោះដូចគ្នា​ មនុស្សចាស់ទាំងបីនាកអង្គុយមេីលមុខគ្នាដោយមិននិយយាអ្វីសោះ​ លោកប្រុសនឹងលោកស្រីផាក​ គិតតែពីអោនមុខ​ចុះមិនស្ដី​ ចំណែកលោកចន​ គាត់ក៏អង្គុយដកដង្ហេីមធំចោលដូចគ្នា​ ។

«កុំស្ងាត់បានទេ​ និយាយមក»លោកចន​ ទ្រាំនឹងភាពស្ងប់ស្ងាត់របស់មិត្តបន្តទៀតលែងបានហេីយ​ ក៏និយាយឡេីងដេីម្បីទម្លុះភាពស្ងប់ស្ងាត់របស់ពួកគេពីរនាក់ប្ដីប្រពន្ធនោះ។

«ពួកយេីងគ្មានអីនិយាយនោះទេ​ ក៏ឃេីញថាជំនួញពេលនេះវារលាយទៅហេីយ​ក្រុមហ៊ុនក៏បានទៅឯងហេីយ​ នៅតែផ្ទះនេះតែប៉ុណ្ណោះ​ បេីចង់បានទៀតយេីងក៏អោយទៀតមិនជំទាស់នោះទេ»លោកផាក​ និយាយឡេីងទាំងសំឡេងអស់សង្ឃឹម​ ព្រោះពេលនេះគាត់រលាយអស់ពីខ្លួនទៅហេីយក្រុមហ៊ុនក៏ត្រូវគេទិញយក​បាត់​ នៅសល់តែផ្ទះនេះតែប៉ុណ្ណោះ​ តែប្រហែលជាមិនយូមិនឆាប់នោះទេ​ នឹងត្រូវគេយកទៅដូចគ្នាព្រោះតែជំពាក់បំណុលគេ។ 

«យេីងទិញក្រុមហ៊ុនឯង​ ព្រោះយេីងមិនចង់អោយវាធ្លាក់ក្នុងដៃអ្នកផ្សេង​ ចំណែកឯផ្ទះនេះគិតម្ដងទៀតទៅ​ វារបស់ចុងក្រោយដែលឯងមានណា»លោកចន​ និយាយទាំងអាណិតមិត្ត​ មិនគួរណាចាញ់បោកគេរហូតដល់អស់គ្រប់យ៉ាងបែបនេះសោះ​ កន្លងជាមនុស្សពូកែណាស់​តែមិននឹកស្មានថាអាចចាញ់បោកគេបានឡេីយ។

«លោកបង​ ពេលនេះខ្ញុំរង់ចាំអោយតែកូនប្រុស​របស់ខ្ញុំត្រឡប់មកវិញប៉ុណ្ណោះ​ ក្រោយមកលោកបងយកផ្ទះមួយនេះចុះ​ ចំណែកបំណុលសល់ប៉ុន្មានខ្ញុំរ៉ាប់រង់មិនអោយខ្វះមួយកាក់មួយ​សេនឡេីយ»លោកស្រីផាក​ ដែលត្រូវជាប្អូនបង្កេីតរបស់លោកចន​ គាត់និយាយពិបាកចិត្តតែយ៉ាងណាបំណលជំពាក់គេត្រូវតែសង​ មិនថាយូនឹងពិបាកប៉ុណ្ណាឡេីយត្រូវតែសង។

«ឯងពិតជាចង់លក់វាពិតមែនហេស៎»លោកចន​ សួរទៅប្អូនស្រីម្ដងទៀត​ គាត់ក៏មិនចង់ធ្វេីបែប​នេះដែល​ តែបេីមិនធ្វេីបែបនេះទេផ្ទះនេះនឹងត្រូវអ្នកផ្សេងទិញយកដូចគ្នា។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now