ភាគទី48: ខ្មើតគឺជាបងថេយ៍

2.8K 386 217
                                    

ថេហ្យុងគេស្ទើរតែមិនគួរអោយជឿនឹងភ្នែករបស់ខ្លួនថានេះជាកាពិតកាលពីបុណ្យសពថេឡារួមជាមួយនឹងប៉ាម៉ាក់គេថេហ្យុងមិនសូវបាននៅមើលទេគេសន្លប់រហូតក្រោកបានបន្តិចក៏សន្លប់វិញថ្នាក់ហៅពេទ្យមកសង្គ្រោះដោយសារតែសពប៉ាម៉ាក់គេមានសភាពពិបាកទើបត្រូវប្រញាប់បូជាមានអូឌីនឹងរីកានៅនិយាយប្រាប់ថាគេមិនអោយបើកមើលសាកសពថេឡាចុងក្រោយទេតែរាងតូចមិនបានចាប់អារម្មណ៍ពីរឿងនេះសោះមិននឹកស្មានថាថេឡានៅរស់វាគួរអោយភ្ញាក់ផ្អើលបំផុរហើយ

"បងនៅរស់បែបមិចបងនៅទីណាហេតុអីមិនបង្ហាញខ្លួន"ថេហ្យុង

"ដោយសារតែរបួសកាលនោះប៉ះចំកញ្ចឹងកហើយទើបប៉ះពាល់ដល់សសៃប្រសាទឆ្អឹងខ្នងធ្វើអោយបងប្រើពេលយូក្នុងការព្យាបាល....."ថេឡារៀបរាប់ប្រាប់រឿងទាំងអស់ទៅថេហ្យុងពីរបៀបដែលនាងនៅរស់នឹងការចាកចេញទៅក្រៅប្រទេសជាមួយអ្នកស្រីវៀ

"អញ្ចឹងបានន័យថាបងត្រូវគេយកទៅបាត់ហើយមានសាកសពគេមកជំនួសបង?"ថេហ្យុង

"បងមិនដឹងរឿងទេដឹងត្រឹមតែក្រោកមកបងនៅឯបរទេសម៉ាក់ចិញ្ចឹមរបស់បងគឺមានភាគហ៊ុនក្នុងមន្ទីពេទ្យតែបើគេគិតអញ្ចឹងក៏ល្អបងចង់មកសងសឹកនាងហ្សារីតាវិញ"ថេឡា

"បងជាបងស្រីអីុនឌីណានោះពិតទេដូច្ចេះបងពិតជាឃើញហើយថាខ្ញុំជាប្រពន្ធលោកចននោះ ហ្ហឹកៗ..តាំងពីម៉ាក់ប៉ានឹងបងស្លាប់ទៅពួកយើងរស់នៅវេទនាណាស់ ហ្ហឹក..មានអូឌីនឹងរីកាផងដែរដែលកំព្រាខ្ញុំចូលទៅគ្រួសារនោះដើម្បីសងសឹកអោយគ្រួសារយើងទេ ហ្ហឹក..បងកុំលួចខកចិត្តអីដែលខ្ញុំទៅទាក់ទងឪពុករបស់នាងបិសាចនោះ"ថេហ្យុង
និយាយទាំងយំយ៉ាងខ្លាំងបែបមិនធ្លាប់មានដែលថេឡានៅជូតទឹកភ្នែកអោយគេទាំងលួចយំខ្លួនឯងក៏ដឹងថានាងស្រលាញ់ថេហ្យុងប៉ុណ្ណាពេលឃើញសភាពបែបនេះនាងក៏ឈឺចាប់មិនចាញ់រាងតូចដែរ

"បងមិនបានខកចិត្តទេថេយ៍បងខំគិតថាអូននឹងបានជួបស្នេហាពិតមានអ្នកមើលថែហើយបងគិតថាអូនមិនដឹងរឿងនាងហ្សារីតាធ្វើដាក់បងទេ បងនឹងមកសងសឹកនាងដោយសម្ខាត់ព្រោះរឿងនោះមិនពាក់ព័ន្ធដល់ឪពុកនាងឡើយតែ..."ថេឡា

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now