ភាគទី39: កុំគិតថាធ្វើវាបានងាយៗអោយសោះ

2.6K 320 55
                                    

    
     ថេហ្យុងចូលមករកជុងហ្គុកបន្ទាប់ពីសាប៊ីប្រាប់គេថានាយបានយកបាច់ផ្កាដែលគេភ្លេចនៅក្នុងឡាននោះមកមើលរាងតូចតាំងចិត្តមកនិយាយបង្គាប់សន្សំបន្ថែមពីសម្ដីរបស់សាប៊ីដែលដោះសារម្សិលមិញ

"ថ្ងៃនេះអូនទៅទិញកាបូបថ្មីមួយ មើលនេះស្អាតទេ?"ថេហ្យុងលើកបង្ហាញទៅកាន់នាយដោយជុងហ្គុកងើបមុខពីការងារងាកមើលបន្តិចនឹងងក់ក្បាល

"ស្អាតទេ?"ថេហ្យុងជ្រួញចិញ្ចើមនឹងងើបដើរមកសួរនាយនឹងឈពីក្រោយកៅអ៊ីCEOរបស់នាយ

"ស្អាតណាស់ ហ្ហឹស!តើអូនយ៉ាងមិចនឹង?"ជុងហ្គុកញោចមាត់ញញឹមហួសចិត្តនឹងថេហ្យុងនាយងក់ក្បាលហើយឆ្លៀតយកកាបូបមកញ៉ុកក្បែរមុខនាយទៀតដើម្បីសួរ

"បើឆ្លើយអញ្ចឹងតាំងពីយូរួចខ្លួនបាត់"ថេហ្យុងដើរមកឈនៅក្បែរតុរបស់នាយនឹងធ្វើការយកកាបូបបង្វិលពេញបន្ទប់គេចង់ដឹងថាកាបូបនេះដាក់ប្លង់ត្រង់ណាបានមើលកាន់តែចែងចាំង

"វាមានអាតូចមួយនេះដែរ...លោកប៉ាដឹងទេ?"ថេហ្យុងចាប់ផ្ដើមចាក់មនោគមន៍ហើយទឹកមុខគេនឹងពាក្យសម្ដីដើរស្មើរទន្ទឹមគ្នាឡើងដូចពិតៗ

"ហ្ហឹម?"ជុងហ្គុកក្រហឹមម្ដងទៀតនាយងាកមុខចេញពីcomputur

"ម្សិលមិញលោកប៉ាអត់បានទិញបាច់ផ្កាអោយអូនទេតែបងសាប៊ីនាងមានបាច់ផ្កាអូនច្រណែនគាត់ណាស់"ថេហ្យុង

"បងគិតថាអូនអាចនឹងមិនត្រូវការពីបង"ជុងហ្គុក

"និយាយអី?បើបងអោយដែលថាអូនមិនយកគ្រាន់តែប្រុសចាស់ខ្លះមិនចេះផ្អែមល្ហែម"ថេហ្យុង

"អញ្ចឹងទាល់តែប្រុសក្មេងមែនទេទើបចេះផ្អែមល្ហែម"ជុងហ្គុក

"ប្រុសក្មេងអី?"ថេហ្យុង

"បងចង់ថាតើបងនឹងធ្វើចរឹកប្រុសក្មេងមែនទេដើម្បីអោយអូនមានអារម្មណ៍ថាផ្អែមល្ហែម"ជុងហ្គុក

"ពេលខ្លះធ្វើអញ្ចឹងក៏ល្អដែរ តែអូនយល់ថាលោកប៉ាព្រើលស្រាប់"ថេហ្យុងម្ដងគេមិនខ្វល់ពីនាយប្រើទឹកមុខហីៗមកធ្វើជាញញឹមញញែមក្មេងតូចដាក់ជុងហ្គុកដោយនិយាយហើយក៏រត់ទៅកៀកកនាយពីក្រោយ

មហិច្ឆតាប្រពន្ធចុង[complete✅]Onde as histórias ganham vida. Descobre agora