ភាគ57: បងបំពេញតួនាទីជាប៉ាបានល្អហើយ

3.5K 344 16
                                    

ថេហ្យុងដើរចេញមកពីនាយសំដៅមកខាងមុខផ្ទះគេអត់បានខឹងឬយកសម្ដីរាងក្រាសទុកក្នុងចិត្តទេព្រោះសង្ស័យតែនាយខឹងហើយព្រោះកាលមុនខ្លួនថាអោយរាងក្រាសខ្លាំងៗដើម្បីអោយនាយស្អប់នឹងប៉ះពាល់ដល់ផ្លូវចិត្តជុងហ្គុកខ្លាំងបាននាយមិនស្អប់គេថ្នាក់ធ្វើបាបឬសងសឹកគេចាត់ទុកជុងហ្គុកជាបុរសដែលមានចិត្តល្អចំពោះទង្វើរខ្លួនហើយ ចេញមកដល់ខាងមុខផ្ទះថេហ្យុងក៏បានឃើញយុនហ្គីដែលដើរសំដៅចុះពីលើឡានមករាងតូចប្រញាប់អោនគោរពនាយព្រោះតាមដឹងយុនហ្គីមិនចូលចិត្តគេទេតែទោះយ៉ាងណាក៏នៅតែរាក់ទាក់

"សួរស្ដីលោកយុន"ថេហ្យុង

"សួរស្ដីថេហ្យុងមកយូឬនៅ?"យុនហ្គី

"បាទគឺខ្ញុំមកបានច្រើនថ្ងៃដែរហើយ លោកមករកអ្នកណាដែរ"ថេហ្យុង

"ខ្ញុំមកសុំអាល្អិតតូចនោះទៅលេងជាមួយជីមីនព្រោះគេមិនអាចមានកម្លាំងមកបានតែនឹកចង់លេងជាមួយអ៊ុនហា"យុនហ្គី

"អរ..គេនៅគេងនៅឡើយទេចាំភ្ញាក់ឡើងចាំងូតទឹកហើយអោយគេទៅ"ថេហ្យុង

"មិនអីទេតាមសម្រួលណាមួយខ្ញុំមកអើតមើលអាន់ណាននឹងជេឌិនផង"យុនហ្គី

"បាទ"ថេហ្យុងញញឹមតិចៗគេមិនហ៊ានសួរច្រើនទេខ្លាច
ចិត្តយុនហ្គីថារំខាន

"រវល់ទេខ្ញុំចង់សួររឿងខ្លះ?"យុនហ្គី

"អត់ទេខ្ញុំទំនេរ ព្រោះលោកប៉ាដេញខ្ញុំប្រហែលកំពុងខឹងមិនអាចចូលផ្ទះបានពេលនេះទេ"ថេហ្យុង

"អង្គុយមក"យុនហ្គីអង្គុយនៅកន្លែងជណ្តើរនឹងទាញទូរស័ព្ទមកមើលស្របពេលហៅថេហ្យុងមកអង្គុយ

រាងតូចដាក់ខ្លួនអង្គុយលេងនៅកន្លែងជណ្តើរខាងមុខផ្ទះជាមួយយុនហ្គីដើម្បីផ្ទៀងស្ដាប់នៅសំណួរដែលនាយសួរ

"រឿងកាលនោះខ្ញុំចង់ស្ដាប់ថេហ្យុងបកស្រាយអោយច្បាស់ថេហ្យុងគិតអីទើបស្អប់ជុងហ្គុក ទាំងដឹងនឹងឃើញហើយថាគេមិនពាក់ព័ន្ធក្នុងរឿងនោះពិសេសថេហ្យុងក៏ប្រាកដជាឃើញថាអាជុងព្យាយាមប្រដៅកូនស្រីវាយ៉ាងមិចតែនាងមិនស្ដាប់ ណាមួយនៅរឿងច្រើនទៀតដែលថេហ្យុងបានដឹង"យុនហ្គី

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now