ភាគទី37: ចុះបើអូនបោកប្រាស់?​

2.3K 285 35
                                    

  

   រាងតួចដួសម្ហូបយកមកញាុំពីបីម៉ាត់ឯជុងហ្គុកវិញនាយលេបអ្វីមិនចូលនោះទេសំងំនៅជិតហិតក្លិនកាយក្រអូបរបស់រាងតូចរហូត អារម្មណ៍របស់នាយពិបាកក្នុងការពីពណ៍នា​ថាវាបែបមិចអោយប្រាកដ​ដឹងត្រឹមថាហត់នឿយអស់កម្លាំងចាប់ផ្ដើមគិតថាមនុស្សជុំវិញខ្លួននាយតើមានអ្នកណាគួរអោយខ្លាចពឹសពុលដូចអ្នកស្រីម៉ារីឬអត់? តើនាយបានធ្វើកម្មអ្វីទើបជីវិតខ្លួនត្រូវមកជួបនៅរឿងបែបនេះ

"ឆ្អែតហើយ​លោកប៉ាញាុំបន្តិចទៅ"ថេហ្យុងទម្លាក់ស្លាបព្រាចុះនឹងយកក្រដាសមកជូតមាត់

"បងអត់ឃ្លានទេ "ជុងហ្គុក

"ហ្ហើយ! មោះអូនបញ្ចុក"ថេហ្យុងគ្រឺតនឹងនាយណាស់គេចង់ធ្វើរឹកលែងខ្វល់ហើយនៅរង៉ូវៗក្បែរត្រចៀករបស់គេទៀត

"ហ្ហឹស.."ពេលដៃស្រឡូនលើកស្លាបព្រាមកបញ្ចុកបែបនេះនាយក៏ញញឹមមុននឹងហាមាត់ញាុំអាហារដោយស្នាមញញឹមរបស់រាងក្រាសនាយសង្ហារណាស់ធ្វើអោយរាងតូចលួចបែរមុខចេញខ្ជិលមើល មនុស្សស្អីចាស់ហើយនៅញញឹមសង្ហារដូចទើបតែកម្លោះបែបនេះទាំងដែលធាតុពិតអាយុជិតកក់អាចារ្យមកហើយ

"ថើបមួយ..សឺត"រាងក្រាសទំពារទាំងញញឹមនឹងមើលមុខរាងតូចអត់នឹងខ្នាញ់មិនបានក៏លោទៅថើបថ្ពាល់មួយខ្សឺត

"បើឆ្មក់ថើបដដែលចាំបាច់អីសុំ?​"ថេហ្យុង

"សុំយកគួរ ណាអូនសម្លាញ់"ជុងហ្គុក

"នេះញាុំទៅឈប់គិតច្រើនរឿងហួសហើយអោយវាហួសទៅណា..បងប្រាកដជាអស់សង្ឃឹមខ្លាំងហើយដែលជ្រើសយកលោកស្រីម៉ារីចូលមកក្នុងជីវិត​សម្រាប់អូនក៏ដូចគ្នាកុំរំពឹងលើអូនស្រលាញ់អូនខ្លាំងពេក ព្រោះបងមិនបានស្រលាញ់អ្នកបងម៉ារីផងនៅតែឈឺចាប់ចុះទម្រាំតែអូនដែលបងស្រលាញ់?​"ថេហ្យុង

"អូនគ្មានថ្ងៃបោកប្រាស់បងដូចគេឡើយ"ជុងហ្គុក

"ចុះបើអូនបោកប្រាស់?​"ថេហ្យុង

"អូនបោកយកអី?​លុយហ្ហេស?​មិនបាច់បោកទេចង់បានប៉ុន្មានបងអោយលុយបងទាំងអស់ក៏អោយបានអោយតែអូនយកហើយស្កប់ស្កល់នឹងបន្តនៅក្បែរបងរហូត"ជុងហ្គុក

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now