ភាគទី40: ដូចសម្លេងបងថេយ៍ណាស់

2.1K 269 23
                                    

     

ថេហ្យុងគេតាំងចិត្តមកតាមជុងហ្គុកដល់បន្ទប់ធ្វើការរបស់នាយដោយសារតែជុងហ្គុកថាមានរឿងនិយាយជាមួយខ្លួនទើបគេឈាងចូលមកបន្តិច ថ្ងៃនេះរាងតូចមិនស្រួលខ្លួនសោះគេចេះតែវិលមុខធីងធោងរហូតពេលដើរមកដល់មុខបន្ទប់រាងតូចយកដៃទប់ទ្វានឹងព្យាយាមសម្រួលអារម្មណ៍គេវិលមុខធ្យមងំរកក្អួតទៀតផង

"អ្ហឹក...អួក..."ដោយទ្វាចំហរស្រាប់រាងតូចក៏ខ្ទប់មាត់រកក្អួតនឹងប្រញាប់រត់ទៅបន្ទប់ដែលបន្ទប់ទឹកនោះគឺនៅជិតទ្វាតែម្ដងរីឯជុងហ្គុកនៅសាឡុងឆ្ងាយពីនោះគឺកណ្ដាលបន្ទប់បាំងដោយទូសៀវភៅមិនថាហ្សារីតាឬជុងហ្គុកគឺអត់បានដឹងថាថេហ្យុងចូលមកទេ

"នេះប៉ាកាហ្វេ"ហ្សារីតារៀបចំដាក់កាហ្វេអោយជុងហ្គុកដោយដកថាសចេញនឹងញញឹមដាក់នាយដោយជុងហ្គុកនៅចុចទូរស័ព្ទមើលgmailដែលជាការងាររបស់នាយ

"ហ្ហឹម..ប៉ុន្មានថ្ងៃមកនេះដូចមិនឃើញកូនទៅធ្វើការសោះយ៉ាងមិចទៅហើយ?"ជុងហ្គុកសួរទាំងមុខមិនដកមុខចេញពីការមើលទូរស័ព្ទនោះទេ

"គឺកូននៅពិបាកចិត្តរឿងម៉ាក់ទើបទៅនៅជាមួយមិត្តភក្តិសិនណាមួយប៉ូលីសតាមដានមិនចង់ធ្វើអ្វីទេ "ហ្សារីតា

"មិនអីទេតាមសម្រួល លេខកុងកូនប៉ុន្មានប៉ាបាញ់លុយអោយចាយ"ជុងហ្គុក

"គឺនេះប៉ា..."នាងឮថារាងក្រាសអោយលុយក៏រហ័សដកទូរស័ព្ទមកអោយនាយscanយ៉ាងលឿនជុងហ្គុកក៏ធ្វើការចុចបាញ់អោយទុកអោយហ្សារីតាគ្រាន់ចាយវាយខ្លះព្រោះនាយខានអោយលុយទៅកូនស្រីយូដែរហើយសង្ឃឹមថាហ្សារីតានឹងរៀនពីមេរៀនជីវិតខ្លះៗ

"ប៉ាអញ្ជើញផឹកកាហ្វេ"ហ្សារីតានៅតែបន្តរុញផេងកាហ្វេអោយជុងហ្គុកទើបនាងរៀងញញឹមនៅពេលឮសម្ដីកូនស្រីចេះរៀបរឹកនិយាយនឹងលើកកែវកាហ្វេឡើងមក

"អ្ហឹម..ចុះរឿងម៉ាក់មៃខើលគេមកសុំផ្ដាច់ពាក្យនោះ?​"ជុងហ្គុក

"រឿងនោះកូនមានតែផ្ដាច់សិនទៅ ធ្វើយ៉ាងមិចហ្ហឹម"ហ្សារីតានិយាយដូចជាធ្វើចិត្តបានតែធាតុពិតនាងខឹងគុំសូម្បីតែម៉ាក់របស់ម៉ៃខើល

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now