ភាគទី30:​ព្រោះវាជាប្រភេទខ្ទើយទាក់តែរបស់គេដូចពួកឯង

2.8K 301 32
                                    


ដោយសារតែផ្ញើរសារទៅរាងតូចមិនឆ្លើយcallមិនចូលគេជាប់រវល់រហូតរាងក្រាសក៏គេងនៅលើពូកដោយមិនព្រមអោយគេជូតខ្លួនអោយទេអាចថានាយរឿងច្រើនក៏បានឈឺក្បាលក្ដៅភ្នែកនាយក៏គេងលក់ទៅដោយអ្នកស្រីផាកនៅជូតមុខជូតដៃអោយធ្វើមិចបើប្អូនរបស់គាត់ក្បាលរឹងហើយប្រពន្ធក្មេងនោះមិនដឹងជាទៅណាទេជុងហ្គុកត្រូវរបួសប៉ុណ្ណឹងដោយសារតែគេហើយគឺទៅបាត់ស្ងាត់សូន្យ​បន្ទាប់ពីនោះអ្នកស្រីផាកក៏ចេញទៅទុកអោយជុងហ្គុកនៅសម្រាក

"នេះអ្នកប្រុសតូច"អ្នកបម្រើរក៏បានហុចចានដែលមានទឹកនឹងកូនកន្សែងអោយរាងតូចដែលកំពុងតែអង្គុយនៅលើក្បាលគ្រែស្ទាបថ្ងាសជុងហ្គុក

"អគុណបងស្រី"រាងតូចទទួលយកនឹងឆ្លើយរួចទើបអ្នកបម្រើរក៏ចាកចេញទៅគេយកទឹកមកដាក់នៅលើតុនឹងពូតកន្សែងហើយក៏មកអង្គុយដើម្បីត្រៀមដោះអាវអោយនាយ

"បងស្រីខ្ញុំប្រាប់ហើយថាមិនដោះទេ"ជុងហ្គុកនិយាយទាំងបិទភ្នែកនឹងរើព្រោះនាយស្មានថាជាអ្នកស្រីផាក

"គឺអូនទេណាលោកប៉ា"ថេហ្យុងក៏បន្លើសម្លេងឡើង

"ថេយ៍? អូនទើបតែមកពីណា"នាយបែរខ្លួនមកអោបចង្កេះរាងតូចនឹងសំងំនៅលើភ្លៅទាំងបិទភ្នែកព្រោះនាយគ្មានកម្លាំងទេ

"ហេតុអីក៏បងជាមនុស្សចាស់រឿងច្រើន គ្រាន់តែជូតខ្លួនសោះអ្នកផ្សេងក៏ធ្វើបាន"ថេហ្យុងនិយាយមួយៗទាំងលោតដោះអាវអោយនាយទើបរាងក្រាសព្រមអោយដោះចេញបង្ហាញនៅខ្នងធំពេញមាឌតែចរឹកម្ចាស់កាយមាឌធំម្នាក់នេះវិញធ្វើរឹកងិងក់ចាំសំណព្វគេមករហូតដល់ក្ដៅខ្លួនដូចភ្លើងទៅកើត

"បងមិនចូលចិត្តអោយអ្នកផ្សេងមកប៉ះបងក្រៅពីអូនទេ"ជុងហ្គុក

"និយាយធ្វើដូចខ្លួនឯងបុរសស្មោះមកពីណា?​ទាំងដែលស្រីឡើងគៀជើងទៅហើយបើអង្គុយរាប់ស្រីរបស់់លោកប៉ាមានតែគិតម៉ាសីុនគិតលេខបើរាប់ឃើញ"ថេហ្យុង

"ហ្ហឹស..ស្រីៗអស់នោះបងប៉ះគេមិនមែនគេប៉ះបង"ជុងហ្គុក

"ចុះអូននោះក៏ដូចគ្នា"ថេហ្យុង

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now