ភាគទី11: មើលទៅវានេះមិនធម្មតាទេ​

3.1K 352 39
                                    

ថេហ្យុងនៅតែបន្តកក់សក់អោយជុងហ្គុករាប់ម៉ោងនៅនិយាយញ៉េះញ៉ោះគ្នាទម្រាំរួចហើយថេហ្យុងក៏ត្រូវចេញមកមុនដើម្បីអោយរាងក្រាសផ្លាស់កន្សែងមើលទៅនាយមិនទាន់អស់ការងារអោយថេហ្យុងធ្វើទេ មិនយូជុងហ្គុកចេញមកជាមួយនឹងអាវឃ្លុំពណ៍សសក់នាយសើមដំណើរមាំមួនមើលទៅសង្ហារខ្លាំងណាស់សូម្បីតេថេហ្យុងក៏តាមមើលដែរ ថេហ្យុងគេចូលចិត្តប្រុសមាឌមាំសាច់ដុំព្រោះជុងលីសង្សាររបស់គេក៏មាឌមិនចាស់ជុងហ្គុកដែរតែជុងលីអាយុតិចទេមិនចាស់ប្រៀបដូចជាខ្ញីដូចរាងក្រាសឡើយ

មានកូនអាយុស្របាលគេហើយនាយនៅតែក្មេងមិនមែនលង់ស្នេហ៍អីទេគ្រាន់តែឆ្ងល់ឬចរឹកអាក្រក់ពេកទើបមិនចាស់?​ឬនាយមិនព្រមចង់ចាស់ព្រោះនៅចរឹកព្រើសនៅឡើយ?​

"ហ្ហឹម..ឥឡូវយើងសាកអោយថេហ្យុងជួយរើសអោយបន្តិចថានៅផ្ទះយើងគួរស្លៀកពាក់បែបណា?​"ជុងហ្គុកក្រហឹមអោយរាងតូចចាប់ភ្លឹកនឹងនាយតើគេកំពុងតែភ្លឹកពីអ្វី

"អ..បាទ.."ថេហ្យុងងក់ក្បាលព្រោះប្រកែកមិនបាននឹងហើយគេមិនដែលរើសខោអាវអោយអ្នកណាផងមិចនឹងដឹងទៅសូម្បីតែសង្សារគេក៏អញ្ចឹងដែរ តើអ្នកមានគេស្លៀកពាក់ដូចម្ដេច

"អ្ហឹម..ចំណាស់លោកម្ចាស់គួរតែស្លៀកខោសាច់ក្រណាត់បែបនេះនឹងអាវយឺតនៅផ្ទះ"ថេហ្យុងរើសយកខោពណ៍សាច់នឹងអាវយឺតពណ៍សដៃពណ៍ផ្ទៃមេឃតែវាដៃខ្លីអោយជុងហ្គុកនាយញញឹមទទួលយក

"ពូកែរើសមែនត្រូវចិត្តរបស់យើងគ្រប់យ៉ាង អគុណហើយណា ចាំអោយលុយផិបអោយច្រើនៗ"ជុងហ្គុកឈាងដៃឃាំងរាងតូចព្រមទាំងលូកដៃចាប់ថ្ពាល់ថេហ្យុងបន្តិចទៀតផងក៏ដកដៃចេញវិញហើយអោនមើលមុខគេចំៗតែម្ដង

"ខ្ញុំមិនត្រូវការលុយទេខ្ញុំពេញចិត្តបម្រើរលោកម្ចាស់ តើអស់ការងារហើយពិតទេ?​"ថេហ្យុង

"បាទអស់ហើយ"ជុងហ្គុកឆ្លើយយ៉ាងពិរោះ

"អញ្ចឹងខ្ញុំទៅហើយ"រាងតូចប្រញាប់លូនពេញពីដៃដែលនាយច្រត់ខ្ទប់គេនោះចេញហើយរត់ទៅបាត់ទៅដល់ខាងមុខទ្វាថេហ្យុងគេខ្ទប់ខ្លួននឹងទ្វារួចក៏យកដៃជូតថ្ពាល់ចេញ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now