ភាគទី52: ហ៊ានពង្រត់គេចេញពីម្ដាយគេផង

3.3K 363 46
                                    

មិនយូកូនចៅក៏ជួយនាំរាងក្រាសឡើងមកខាងលើវិញដោយនាយនៅជ្រួញចិញ្ចើមជាប់ព្រោះធុញថប់នឹងឆាកជីវិតខ្លួនឯងដែលស៊យមិនចេះចប់នាយតែងតែមេឃដីរហូតថានាយបានធ្វើអីខុសតែវាគ្មានចម្លើយចេញតែខ្យល់ល្ហើយៗជីវិតនាយនៅតែស៊យជាន់វេទនាមិនចេះចប់

ថេហ្យុងព្រមអោយនាយចូលផ្ទះរបស់គេដោយកូនចៅនៅខ្លះនៅយកខោអាវអោយជុងហ្គុករីឯខ្លះទៀតចាំនៅខាងក្រៅគម្រោងពួកគេថាមកចេញប្លន់យកកូនទៅតែម្ដងតែពេលមកដល់ចៅហ្វាយធ្លាក់លូបែបនេះត្រូវពន្យាពេលសិន

រាងក្រាសដើរចូលមកក្នុងផ្ទះថេហ្យុងក្នុងដំណើរតាំងៗមិនខ្លាចក្រែងចិត្តម្ចាស់ផ្ទះសោះនាយចូលមកអើតមើលឆ្វេងស្ដាំស្របពេលថេហ្យុងហៅអោយនាយមកអង្គុយលើសាឡុងសិន

"បងមកអង្គុយនៅទីនេះសិនមក"ថេហ្យុងហៅនាយតិចៗអោយមកអង្គុយនៅលើសាឡុង

"កុំ..កុំមកបញ្ជារយើងយើងចង់ដើរមើលអីចង់ធ្វើអីក៏បានដែរ"ជុងហ្គុក

"តែប្រឡាក់កម្រាលផ្ទះខ្ញុំអស់ហើយ"ថេហ្យុងនៅតែនិយាយតិចៗព្រោះគេនៅភ្ញាក់ផ្អើលនឹងវត្តមាននាយដែលមកហើយក៏គិតថារាងក្រាសប្លែកណាស់ទាំងមុខមាត់នឹងពាក្យសម្ដី

"ចៅហ្វាយមកអង្គុយមកប្រយ័តន្នគេដៀលថាយើងខ្វះសុជីវធម៍អត់មាយាទ"បេនលីចេញមកខ្សិបជុងហ្គុកខណ:ខុនយូវិញក៏អង្គុយរេរង់ភ្នែកមើលនេះមើលនោះដូចគ្នា

"គ្មានអ្នកណាដៀលយើងទេមានតែឯងនឹង!"នាយក្រហឹមដាក់កូនចៅមុននឹងមកអង្គុយទម្លាក់ខ្លួនព្រូស!ថេហ្យុងនៅតាមមើលមិនដាក់ភ្នែកនាយអីក៏មើលទៅញ៉េញម្លេះចងចិញ្ចើមជ្រួញជាប់ថេហ្យុងមិនឆ្ងល់ទេថាហេតុអ្វីនាយមកបានព្រោះបងស្រីគេទើបតែទៅដល់កូរ៉េ1ថ្ងៃសោះលេចមុខនាយមកគឺពួកគេនោះហើយច្បាស់ជាអ្នកប្រាប់នោះ

"ឡើងទៅងូតទឹកសម្អាតខ្លួនសិនទៅ" ថេហ្យុង

"ឯណាកូន?ដឹងហើយមែនទេថាយើងមកធ្វើអីឬឃើញយើងហើយយកកូនទៅលាក់បាត់?"ជុងហ្គុកមិនឆ្លើយនាយសួរបកវិញ

"កូនណា?ជួនកាលគេអាចនឹងមិនមែនកូនបងទេក៏ដឹងថាកាលមុនខ្ញុំអាក្រក់បែបណា"ថេហ្យុង

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now