ភាគទី33: តែកុំសម្លុតបងដូចកាលពីព្រឹកមិញអីណា

2.5K 296 59
                                    


ខុនយូភ្ញាក់ផ្អើលនឹងកាយវិការបស់សាប៊ីដែលមកអោបនាយនិយាយបែបនេះនិយាយត្រង់នាយនៅលីវមករហូតព្រោះមិនដែលមានមនុស្សស្រីណាដែលងាយនឹងធ្វើអោយបេះដូងនាយលោតញាប់ដូចពេលនេះទេ

"នាង..នាងនិយាយអី?នាងកំពុងតែសារភាពប្រាប់យើងឬ?"ខុនយូ

"ពិតមែនហើយខ្ញុំសារភាពថាខ្ញុំចូលចិត្តលោកបំផុតហើយ ដឹងទេ? មោះៗឯកសារខ្ញុំយកទុកអោយលោកនិយាយត្រូវខ្ញុំពិតជាបារម្ភខ្លាចថាលោកនឹងហត់ណាស់"សាប៊ីនិយាយច្រើនចម្លែកថែមទាំងកញ្ឆក់ឯកសារពីដៃនឹងទុកនៅកន្លែងដែលនាងអាចចំណាំបាននឹងងាយស្រួលមកយកនៅពេលក្រោយ

"យើង..យើងមិននឹកស្មានថានាងក្លាហានបែបនេះសោះ..ក៏.ហ្វូ!"ខុនយូក៏រដិរដុបនិយាយមិនចង់ត្រូវសោះនាយបែរមករៀបចំក្រវាត់កនឹងលួចដកដង្ហើមធំដើម្បីកុំអោយញាប់ញ័រ

"ខ្ញុំ..."សាប៊ី

"អញ្ចេះចុះយើងនឹងផ្ដល់ឱកាសអោយនាងក៏បានគឺល្ងាចនេះយើងទៅណាត់ជួបគ្នាទៅ"ខុនយូ

"ចុះយើងជួបមុខគ្នារាល់ថ្ងៃហើយណាត់អីទៀត?"សាប៊ី

"នាងមិនយល់ទេឬ?គឺណាត់ញាុំអាហារពេលល្ងាច"ខុនយូរៀងជ្រួញចិញ្ចឹើមបន្តិចមនុស្សស្រីអីល្ងង់មែនស្រលាញ់នាយហើយក្លាហានហ៊ានសារភាពហើយនៅមិនដឹងកាណាត់ជួបជាអ្វីគេមិនយល់ទេឬថានាយកំពុងតែផ្ដល់ឱកាសអោយគេ

"អ...ហ្ហឹសៗ..មែនហើយokចាំខ្ញុំនឹងទៅ"សាប៊ីធ្វើភ្នែក្រឡិបក្រឡាប់នឹងងក់ក្បាលបណ្ដោយតាមនឹង

"ល្អណាស់!..ចេញទៅសិនទៅយើងត្រូវធ្វើការ"ខុនយូ

"ខ្ញុំសុំនៅជិតលោកផងមិនបានទេ?"សាប៊ី

* នាងស្រឡាញ់តោងស្អិតពេកហើយ* ខុនយូនិយាយក្នុងចិត្តរួចក្រហឹមបន្តិច

"អ្ហឹម..គឺមិនបានទេចេញទៅសិនទៅ"ខុនយូ

"ចេញក៏បាន.."និយាយរួចសាប៊ីក៏ចេញទៅមិនយូទេចាំមើលចុះគេនឹងយកឯកសារនោះអោយថេហ្យុងអោយបាន។

"ហ្ហឹសៗ..យេស!ឯងសង្ហារដែរតើអាខុនយូ ឯងនេះមានមន្តស្នេហ៍មិនចាញ់ចៅហ្វាយទេតែប៉ុណ្ណេះចៅហ្វាយមិនអាចដៀលខ្ញុំបានទៀតឡើយ."សាប៊ីចេញទៅខុនយូក៏សប្បាយចិត្តជាខ្លាំងពិសេសឈអោបដៃនិយាយទាំងជឿជាក់មានអីគេម្យ៉ាងម្នាក់ពីជុងហ្គុកគេ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now