ភាគទី29: បងចង់អោយអូនជូតខ្លួនអោយបង🔞

3.2K 322 106
                                    

ថ្ងៃមិញថេហ្យុងបានcallមកប្រាប់អោយសាប៊ីនាងឡើងទៅលុបvideoសកម្មភាពដែលគេប្រតាយប្រតប់នឹងហ្សារីតាអូសគេចូលបន្ទប់ទឹកនោះចោលដើម្បីកុំអោយសល់ដានថេហ្យុងគេឆ្លាតណាស់ខួរក្បាលគេគិតឃើញរហ័សតែម្ដង ជួនជានាងទៅលុបសាប៊ីបានភ្លេចកូនសោបន្ទប់គេងរបស់នាងនៅក្នុងបន្ទប់កាមេរ៉ា
សុវត្តិភាពនោះ

"ម៉ោងនោះគឺកាមេរ៉ាត្រូវបានលុបចោលបាត់ហើយចៅហ្វាយ ដឹងត្រឹមថាម៉ោងខ្ទង់មុននោះលោកស្រីម្ចាស់មកយករបស់រួចក៏ត្រឡប់ទៅវិញហើយឃើញតែចៅហ្វាយនៅនិយាយជាមួយអ្នកនាងហ្សារីតារួចក៏បាត់ទិន្នន័យបន្ទាប់ពីនោះ"ខុនយូចុះមកឆែកកាមេរ៉ាមើលតាមបញ្ជាររបស់ជុងហ្គុក

«អ្ហឹម..យើងដឹងហើយ»បញ្ជារអោយជំនិតមកឆែកឆេមិនមែននាយមិនទុកចិត្តឬសង្ស័យថេហ្យុងទេតែមកពីចង់ដឹងរឿងពិតថាមានរឿងអ្វីនៅពីក្រោយរបួសរបស់ហ្សារីតានោះតើពួកគេលាបឬក៏បែបមិច? មិនខ្វល់ច្រើនរាងក្រាសក៏ចុចបិទបាត់

ស្របពេលនោះខុនយូបម្រុងនឹងក្រោកចេញបន្ទប់ជួបគ្នាជាមួយសាប៊ីល្មមដែលនាងនៅអើតឡើមនៅខាងមុខទ្វារួចប្រាស់ខ្លួនចូលទៅ

"អ្ហឹមហ្ហឹម?​នាងធ្វើអី?​"ខុនយូក្រហឹមធ្វើអោយសាប៊ីភ្ញាក់ដូចគេចាប់ទះ

"អុស៎ៗ?​នាយមុខឈើ?​គឺលោកទេហ្ហេស"សាប៊ី

"នែ!​យើងមិនមែនឈ្មោះមុខឈើទេហើយនាងមកធ្វើអីនៅទីនេះ"ខុនយូក្រោកឈសួរ

"គឺចៅហ្វាយ..."សាប៊ីនិយាយទាំងរដិរដុប

"ចៅហ្វាយអោយមក?​"ខុនយូ

"មែនហើយ​លោកនិយាយត្រូវ"សាប៊ីស្រាប់តែនឹកឃើញគំនិតមួយនាងយកដៃទៅច្រត់នៅលើតុcameraឃាំងខុនយូក្នុងរង្វង់ដៃនាង

"នាងចង់ធ្វើអី?​"ខុនយូ

"លោកមិនមែនមុខឈើទេថ្ងៃនេះខ្ញុំទើបតែដឹងថាលោកគឺពិតជាសង្ហារពេកហើយ"សាប៊ីនិយាយបន្លប់ទាំងដៃរាវរកកូនសោបន្ទប់នាងនឹងសកចូលហោប៉ៅខោយ៉ាងលឿន

"ពិត..ពិតមែនហ្ហេស?​"ខុនយូភ្ញាក់ផ្អើលនឹងសម្ដីសាប៊ីនាងជាស្រីស្អាតទី1ដែលមកសរសើរថាខ្លួនសង្ហារបែបនេះ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now