ភាគទី7: ហត់ទ្រូងណាស់

2.7K 309 60
                                    


បន្ទាប់់ពីថេយ៍ឡាបានស្លាប់ម៉ៃខើលខូចចិត្តយ៉ាងខ្លាំងផ្លូវចិត្តរបស់នាយត្រូវប៉ះទង្គិចនាយក៏គិតថាជាហ្សារីតាដែរតែគ្មានភស្តុតាងអ្វីសម្អាងចោតនាងជួលកាលអាចជាជនពាលធ្វើបាបថេយ៍ឡាផងមិនដឹង ម៉ៃខើលចាប់ផ្ដើមសួរខ្លួនឯងថាតើមកពីគេឬអត់?​ដែលធ្វើអោយថេយ៍ឡាត្រូវស្លាប់បែបនេះ? រាងសង្ហារមិនបានជួបមុខថេយ៍ឡាចុងក្រោយឡើយព្រោះសាកសពនាងត្រូវបានគេរុំជិតតាំងពីដំបូងដោយតែពេទ្យថាគេបែកក្បាលហូឈាមឥតឈប់ទើបត្រូវរុំបែបនោះ

"ហ្ហឹក....ហេតុអីក៏ទៅជាបែបនេះបងមិនទាន់បាននិយាយថាស្រឡាញ់ថេយ៍ឡាទេ មិចក៏ដាច់ចិត្តទៅចោលបង"ម៉ៃខើលអង្គុយខូចចិត្តនៅក្នុងcondoរបស់នាយតែម្នាក់ឯងដោយភ្លេចចាក់សោរបន្ទប់ផងដែរជាឱកាសដែលធ្វើអោយមានមនុស្សចូលមកបាន

"បងកុំខូចចិត្តពេកអី"នោះគឺជាហ្សារីតានាងក៏មកធ្វើជាឈាងចូលលួងលោមម៉ៃខើលបន្ទាប់ពីនាងមកពីក្លឹប

"នាងជាអ្នកណា?​"ព្រោះស្រវឹងខ្លាំងម៉ៃខើលមិនចាំមុខថាជាអ្នកណាភ្នែលនាយឃើញពិភពលោកវិលវល់មើលឃើញត្រឹមតែស្រមោលមនុស្ស

"ខ្ញុំគឺជាថេយ៍ឡានោះអី"ដោយឃើញឱកាសម៉ៃខើលវង្វេងហ្សារីតាក៏ញញឹមចុងមាត់នឹកឃើញផែនការណ៍មួយ

"ថេយ៍ឡាហ្ហេស? ថេយ៍ឡា!​​អូនត្រឡប់មកវិញហើយមែនទេ?​"ម៉ៃខើលខំប្រឹងក្រោកទាំងត្រេតត្រោតហើយក្នុងភ្នែកនាយឃើញថាជាថេយ៍ឡាពិតមែន

"ពិតមែនហើយអូនមករកបងហើយមកនៅជាមួយបងផងដែរ"ហ្សារីតាអោបនាយកម្លោះជាប់ទាំងញញឹមនឹងប្រើកាយវិកាសីុចសីុ

"ក្រែងអូនស្លាប់មែនទេ?  ហ្ហឹកៗ..បងថាហើយអូនមិនស្លាប់នោះទេ"ម៉ៃខើលអោបនាងវិញនឹងរឹតជាប់ទ្រូងផងដែរក្នុងចិត្តគឺស្រម៉ៃចេញថាគេជាថេយ៍ឡា

"អ្ហឹម...."ស្រីស្រស់ស្ទុះទៅថើបមាត់ម៉ៃខើលដែលកំពុងតែស្រវឹងនោះដៃនាងអោបកនាយកម្លោះជាប់នឹងបំបោសអង្អែលស្មាបែបស្រើបស្រាលដាស់អារម្មណ៍អ្នកដែលកំពុងតែត្រូវស្រាជ្រាបពេញខ្លួនអោយក្ដៅរោលរាលតាមទង្វើររបស់នាង

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now