ភាគទី58: ព្រោះយើងមិនមែនអាស្ទាវអស់នោះ

3.6K 337 20
                                    


ថេហ្យុងគេមិនបានអហោសិកម្មអោយហ្សារីតានោះទេមិនមែនគេជាមនុស្សគុំតែលើកលែងនាង1គេស្អប់នាងខ្លាំងដែលក្នុងចិត្តមិនអាចអធ្យាស្រ័យអោយបានមកពីមូលហេតុដែលនាងម្នាក់គត់ដែលបានដុតសម្លាប់ប៉ាម៉ាក់គេទាំងរស់សម្ដីរាងតូចគ្រាន់តែលួងលោមជុងហ្គុកកុំអោយនាយនៅសេសល់អារម្មណ៍មនោសញ្ជេតនាតែភ្នែកគេ
សម្លឹងមើលនាងដោយភ្នែកខឹងចងកំហឹងមិនរលាយទៅណាឡើយ មិនយូសាកសពនាងក៏ត្រូវគេយកទៅបូជាបាត់ដោយជុងហ្គុកនៅមើលរហូតវិនាទីចុងក្រោយហើយថេហ្យុងក៏អូសដៃនាយចេញមកមិនអោយនៅយូឡើយ

"មានអហោសិកម្មអោយនាងទេ?"មកដល់ឡានជុងហ្គុកក៏សួរទៅថេហ្យុង

"ចុះបងអហោសិកម្មអោយឆាងម៉ារីទេ?"ថេហ្យុងមិនឆ្លើយបែរជាសួរបកវិញដោយរាងក្រាសស្ងាត់មាត់

"បងមិនចង់អោយនាងមានកម្មពារនៅជាតិក្រោយជារឿងរបស់បងតែអូនមិនស្រាយកំហឹងនេះចោលទេ"ថេហ្យុង
និយាយទាំងមុខមាំនឹងអង្គុយគងទាក់ខ្លាអោបដៃស្ងៀម

"...."ជុងហ្គុកនៅមើលកាយវិការរបស់ថេហ្យុងទាំងបម្រួមភ្នែកនឹងមើលមុខរាងតូចផងដែរជាហេតុធ្វើអោយថេហ្យុងកត់សម្គាល់ឃើញថាគេអង្គុយគងទាក់ខ្លាបញ្ចេញកាយវិការបែបគម្រោះគម្រើយទើបរាងតូចដកជើងមកអង្គុយធម្មតាវិញ

"កុំបញ្ចេញកាយវិការបែបនេះអោយយើងឃើញម្ដងទៀតអីព្រោះយើងមានអារម្មណ៍ថាឯងសម្ដែងហើយប្រែគម្រោះគម្រើយវិញ"ខួរក្បាលជុងហ្គុករំលឹកដល់អតីតកាលដែលថេហ្យុងម្ដងល្អម្ដងអាក្រក់កាលនោះនាយចាំបានថានាយពិបាកចិត្តពិបាកផ្គាប់ព្រោះមិនចូលចិត្តដែលគេគម្រោះគម្រើយបែបនេះ

"គ្មានអីអោយអូនសម្ដែងទៀតទេប៉ាយល់ខុសហើយថាអូនស្លូតបូតគួរអោយស្រលាញ់នោះបែបនោះទើបជាការសម្ដែងពិតប្រាកដតែធាតុពិតអូនមិនមែនមនុស្សស្លូតគ្រប់ពេលទេពេលអូនខឹងក្ដៅចិត្តកាយវិការគឺអញ្ចឹង"ថេហ្យុងចង់នាយទទួលយកគេជាគេមិនចាំបាច់អោយនាយមកសរសើរថាខ្លួនស្លូតបូតគួរអោយស្រលាញ់ដូចមុនទាំងដែលគេខំប្រឹងសម្ដែង

"ចុះអ្នកណាថាយើងទទួលយកឯង?អ្នកណាថា?ថាខ្លួនឯងបើមិនកែចរឹកក្មេងឈាមត្រជាក់នឹងចោលទេក៏តាមចិត្តអោយអាស្ទាវណាទទួលយកបានក៏ទៅប្រាប់ទៅ"ជុងហ្គុកសែនគ្រឺតពេលគេធ្វើមុខខ្មើតៗដាក់នាយបែបនេះនេះ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now