ភាគបញ្ចប់🌈

5K 450 75
                                    

  
    ពួកគេព្រមជានាគ្នាលើកនេះគឺតាំងចិត្តចំណាយពេលវេលាអោយគ្នាដោយចិត្តបរិសុទ្ធមិនជំពាក់ជំពិនអ្វីឡើយព្រោះពេលវេលាចេះតែដើរទៅមុខជុងហ្គុកអាយុកាន់តែកើនឡើងអ្វីដែលគេចង់ធ្វើគឺធ្វើអោយហើយមិនបាច់គិតព្រៀងទុកច្រើនទេផែនការជីវិតពួកគេបន្ទាប់គឺផ្ដល់នៅអ្វីដែលដៃគូចង់បានកាន់ដៃគ្នាដើរទៅមុខចង់ធ្វើអ្វីគឺធ្វើនោះហើយ

  ដូចថ្ងៃនេះអញ្ចឹងរាងតូចចង់ទៅស្រូបខ្យល់អាកាសលំហែរកាយនៅសមុទ្រព្រោះកន្លងមកគេអត់សូវមានពេលដើរលេងជាមួយនឹងរាងក្រាសនោះទេណាមួយមានកូនលើកនេះថេហ្យុងអត់ចេញរោគសញ្ញាដំបៅដូចមុនតែគេចាញ់យកតែម្ដង រាងតូចចង់ទៅកន្លែងណាដែលស្រស់ស្រាយស្រូបយកនៅខ្យល់អាកាសត្រជាក់

"អួកៗ!!  ខឹសៗ..អួក"ព្រឹកព្រលឹមថ្ងៃថ្មីក្រោកមកភ្លាមរាងតូចក្អួតយកតែម្ដងភាគច្រើនគេចាញ់នៅពេលព្រឹកមុនពេលញាុំអាហារ ដោយមានរាងក្រាសនៅមើលថែទោះនាយមិនបានត្រឡប់ទង្វើរដូចកាលពីមុនសុទ្ធសាធតែក៏វិលត្រឡប់មកច្រើននឹងនៅតែបារម្ភថ្នាក់ថ្នមរាងតូចដដែល

"ញាុំទឹកក្រូចនេះដើម្បីទប់ខ្លះអូនក្អួតបែបនេះមិនសូវជាល្អប៉ុន្មានទេ"ជុងហ្គុកនៅអោបអង្អែលស្មារាងតូចនឹងប្រាប់ដល់គេអោយទប់ខ្លះព្រោះរាងតូចខំប្រឹងក្អួតអស់ពីខ្លួនទៅហើយ

"អ្ហឹម..."រាងតូចងក់ក្បាលនឹងយកទឹកក្រូចមកផឹកទាំងមុខស្លេកគេក្អួតឡើងទន់ខ្លួនអស់ទៅហើយ

"មានវិធីអីធ្វើអោយឈប់ក្អួតបែបនេះឬអត់?"ជុងហ្គុក

"យ៉ាងមិចនឹងវាជារឿងធម្មតាទេ"ថេហ្យុង

"ធម្មតាហ្ហេស?បែបនេះហៅថាធម្មតា"ជុងហ្គុកជ្រួញចិញ្ចើមគេក្អួតស្លេកមុខបែបនេះនាយសែនពិបាកចិត្តនៅថាធម្មតាទៀត?

"នឹងហើយមិនធ្ងន់ធ្ងរដល់ពេលមានអ៊ុនហាពិបាកជាងនេះច្រើនបានក្អួតបែបនេះហើយស្រួលញិញក់ដាក់បង"រាងតូចធ្វើជាទន់ដៃជើងផ្អែកខ្លួននៅលើស្មារបស់នាយនឹងអោបចង្កេះតទៅគេនឹងធ្វើcute cuteដាក់នាយអោយច្រើនកុំអោយរាងក្រាសចេះតែថាអោយគេធ្វើគម្រោះគម្រើយដាក់នាយតែមួយមុខ

You've reached the end of published parts.

⏰ Last updated: Jan 25 ⏰

Add this story to your Library to get notified about new parts!

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now