ភាគទី53: វាចង្អុរមុខខ្ញុំថាខ្ញុំជាម្ចាស់បេះដូងប៉ា

3.5K 364 42
                                    


ក្រឹប!! សម្លេងបិទទ្វាឡានលានឮពេញខាងមុខផ្ទះនោះគឺជាឡានរបស់ជីមីននឹងយុនហ្គីឯឡានមួយទៀតគឺជាមីនជីរួមជាមួយអ្នកស្រីផាកក្រោយទទួលដំណឹងថាជុងហ្គុកយកកូនមកដល់ហើយសាច់ញាត្តិនាំគ្នាមកមើលព្រោងព្រាតតែម្ដង រាងក្រាសនាយមកដល់នៅពេលល្ងាចពេលនេះម៉ោង6យប់ហើយក៏នៅឆ្លៀតរត់មកមើលសិនដែរ

"តោះៗ!ចុះទៅ..."គ្រប់គ្នានាំក្នចុះពីលើឡាននឹងចូលផ្ទះយ៉ាងញាប់ពិសេសអ្នកស្រីផាកតែម្ដងទឹកមុខពីនាក់បងប្អូនភ្លោះវិញគឺញញឹមមុខរីក

"អ្នកណាមក?អូ..បងស្រីជំរាបសួរ"ជុងហ្គុកងើយទៅឃើញបងស្រីនាយនឹងក្មួយៗរត់មកតែម្ដង

"អើ..យើងមិនទៅជម្រាបឆ្លើយជាមួយឯងទេយើងមកមើលក្មួយប្រុសយើង មើលចុះហាហាជុងហ្គុក មកនេះមកក្មួយ"អ្នកស្រីផាកតម្រង់មករកពអ៊ុនហាយកតែម្ដងដោយអាល្អិតនៅឈមឹមទឹកដោះគោពេលអ្នកស្រីលើកពគេក៏អោយពយ៉ាងស្ងៀមនឹងផ្អែកខ្លួនមឹមដដែល

"ហ្ហឹម..ឈ្មោះអី"អ្នកស្រីផាក

"អ្ហឹម..អ៊ុនហាបាទជាឈ្មោះdaddyដាក់អោយ"អាល្អិតតូចដកមាត់ចេញទឹកដោះបន្តិចហើយឆ្លើយរួចក៏ញ៉ុកទឹកដោះគោវិញ

"ចេះណាស់ ហិហិ"មីនជីកាន់ដៃអ៊ុនហានឹងសើចទាំងគ្រឺតខ្នាញ់

"ស្មានតែគ្រួសារយើងដាច់ពូជហើយព្រោះពូឯងនៅអញ្ចឹងសំណាងបានមួយនៀក ហ្ហឹសៗ..សរសើរពូឯងទៅ"អ្នកស្រីផាកនិយាយទាំងសើចគ្រប់គ្នាសុទ្ធតែញញឹមមុខរីកទាំងអស់

"ពូជុងពិតៗតែម្ដងឡើងអ៊េម"ជីមីន

"អោយមេដៃពូមួយ ហិហិ"មីនជីនឹងជីមីនលើកមេដៃសរសើរពូគេដោយរាងក្រាសនៅញ៉ាក់ចិញ្ចើមញញឹមលលេងជាមួយក្មួយៗ

"មើលចុះម៉ាក់មុខដូចជុងហ្គុកកាលពីនៅក្មេងដល់ហើយ "អ្នកស្រីផាកនិយាយទៅកាន់លោកយាយចន

"អើ..សូមអោយដូចតែមុខបានហើយកុំអោយមានចរឹកដូច"លោកយាយចន

"ម៉ាក់!តើខ្ញុំមិនល្អត្រង់ណា?"ជុងហ្គុក

"យើងខ្ជិលរាប់ណាស់ព្រោះរាប់ដល់ស្អែកទៀតក៏មិនអស់ផង"លោកយាយចនតាំងចិត្តញោះជុងហ្គុកទេតាមពិតនាយល្អគ្រប់យ៉ាងឆ្លាតដឹងគុណចិត្តល្អទន់ភ្លន់ទាស់តែម្យ៉ាងគឺព្រាននារីចូលចិត្តធ្វើអោយកូនស្រីគេទឹកភ្នែកតែ1មុខនឹងហើយចុងក្រោយបែរជាមកទឹកភ្នែកព្រោះក្មេងប្រុសម្នាក់ទៅវិញគួរអោយចង់សើចផងអាណិតផងណ្ហើយសង្ឃឹមថាពីពេលនេះទៅនាយនឹងមានក្ដីសុខខ្លះបន្ទាប់ពីទទួលបានកូនប្រុសមួយនេះ។

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now