ភាគទី14: តទៅគីមថេហ្យុងគឺជាភរិយាទី2របស់យើង

3.5K 341 54
                                    

ហ្សារីតាកំពុងតែស្រឡាំងកាំងផងលាយភ័យផងជាមួយនឹងវត្តមានថេហ្យុងដែលគេនៅរស់ចំពោះមុខហើយនៅភ្ញាក់ផ្អើលនឹងគេពាក់អាវរបស់ប៉ានាងហើយមានទាំងដើរទៅអោបដៃជុងហ្គុកទៀតផង

"ឮប៉ាសួរទេកូនឡូឡារឿងអី?​"ជុងហ្គុក

"ហេតុអីវានៅក្នុងផ្ទះយើងបានហើយវានៅពាក់អាវប៉ាទៀត?​"ហ្សារីតា

"សុជីវធម៍មានទេហ្សារីតាទោះយ៉ាងណាកុំនិយាយជាមួយគេឯងហៅវាៗបែបនេះគឺគេមើលមកថាប៉ាមិនចេះប្រដៅ"ជុងហ្គុក

"ឥឡូវប៉ាឆ្លើយនឹងកូនមក"ហ្សារីតាញ៉ែតៗដាក់ជុងហ្គុកនឹងសម្លក់ទៅថេហ្យុងដែលកំពុងតែញញឹមនៅក្រោយខ្នងរាងក្រាស

"ចាំម៉ាក់កូនមកវិញចាំនិយាយគ្នាដឹងត្រឹមថាថេហ្យុងគេជាមនុស្សរបស់ប៉ា ហើយកូនធំហើយគួរតែចេះរៀបរឹកអោយសមរម្យកុំអោយប៉ាហត់និយាយពេក"ជុងហ្គុកនិយាយរួចក៏អូសដៃថេហ្យុងចេញទៅដោយហ្សារីតានាងនៅតែខឹង

"ប៉ាត្រូវឆ្លើយនឹងកូនពេលនេះណា "ហ្សារីតាប្រញាប់ដើរទៅទាញកញ្ឆក់ថេហ្យុងចេញពីជុងហ្គុកនឹងចាប់ច្របាច់ដៃរាងតូច

"មើស! តើចេះស្ដាប់ភាសាមនុស្សឬអត់?​លោកប៉ាថាចាំលោកស្រីមកចាំនិយាយប៉ុណ្ណឹងស្ដាប់យល់ទេអ្នកនាង?​"ថេហ្យុងក្រវាស់ដៃនាងចេញមុននឹងតបទៅវិញទាំងសម្ដីធម្មតាសម្លេងស្រួយៗជុងហ្គុកស្ដាប់ទៅថេហ្យុងព្យាយាមឃាត់កូនស្រីនាយដោយសម្ដីធម្មតាៗទេតែហ្សារីតាដែលឮនឹងឃើញទឹកមុខរាងតូចទៅវិញទេទើបដឹងគេបំណងដៀលនាងព្រមជាមួយនឹងសម្ដីហើយទឹកមុខញញឹមយ៉ាងត្រជាក់

"នេះឯង.."ហ្សារីតាបម្រុងតបតែប៉ានាងក៏កាត់សម្ដី

"ខានមកផ្ទះយូថ្ងៃហើយទៅសម្រាកទៅ រឿងផ្សេងចាំនិយាយពេលក្រោយ តោះ!​"ជុងហ្គុកធម្មតាមិនចេះនិយាយខ្លាំងៗដាក់កូនស្រីនាយនោះទេលុះត្រាតែខឹងខ្លាំងឯណោះទើបហ្សារីតាឮប៉ានាងសម្លុត

"អ្ហក់ អួយ!​"ជុងហ្គុកទាញដៃថេហ្យុងសាថ្មីអោយដើរទៅជណ្តើរតែរាងតូចក៏ទន់ជង្គង់រកដួល

"អូនកើតអី?​"ជុងហ្គុកសួរថ្នមៗ

"អូនឈឺ..គឺ អុស៎.."រាងតូចពេបមាត់បំណងចង់អោយនាយដឹងថាគេឈឺផ្នែកខាងក្រោមដើរមិនរួចឆាប់យល់ការណ៍ជុងហ្គុកក៏លើកបីរាងតូចនៅចំពោះកែវភ្នែក
កំណាចរបស់ហ្សារីតានេះមិនមែនរឿងអាថ៍កំបាំងនាយមិនខ្លាចនឹងអោយហ្សារីតាដឹងទេណាមួយជុងហ្គុកមានហេតុផលជាមួយហ្សារីតាសម្រាប់រឿងនេះ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now