វគ្គខ្លីៗ

2.7K 308 37
                                    

    នៅពីមុខភូមិគ្រិះដែលមានអាយុកាលច្រើនឆ្នាំមកហើយតែនៅធំស្កឹមស្កៃទីធ្លាយធំទូលាយហើយក៏កំពុងតែមានឡានទំនើបមួយបើកចូលមកនឹងចតនៅមុខភូមិគ្រិះនោះ

ងឺត!

"អ្ហា..ខានមកយូហើយ"រាងតូចល្អិតចុះមកពីលើឡានជាមួយនឹងវែនតាខ្មៅអាវcrop topត្រឹមចង្កេះជាខោរឹបរាងអូសវាលីដើរកាចរាងចូលទៅសំដៅរកខ្លោងទ្វាធំ

"យើងទៅមើលសិនថាអ្នកណាមក?"ឮសម្លេងក្រលោធំល្ហៀងៗទើបថេហ្យុងរហ័សបើកភ្នែកធំៗនឹងរត់ទៅពួនកៀនសសរអើតកចំទិតគូទមើល

"អ្ហឹហ្ហឹម.."ពេលនោះសម្លេងក្រហឹមបន្លើឡើងក្រោយខ្នង

"អ៎ុ..អុស៎...."ថេហ្យុងភ្ញាក់ព្រឺតបែរមកឃើញថាជាជុងហ្គុកគេក៏សើចញឹមៗ

"មកធ្វើអី?"ជុងហ្គុក

"មករកប្ដីហើយនឹងកូន"ថេហ្យុងមកតាមក្រោយបន្ទាប់ពីជុងហ្គុកហោះទៅយកអ៊ុនហាដែលជាកូនប្រុសគេមកដល់ទីនេះសំខាន់ហាមមិនអោយគេមករកនាយទៀតយកកូនមកហើយ

"ឯណា..ឯណា អ្នកណាប្ដីរបស់you? ម៉េម៉ាយវង្វេងប្ដីមកពីណា.."ជុងហ្គុក

"គឺប្ដីរបស់ខ្ញុំនៅក្នុងភូមិគ្រិះនឹង"ថេហ្យុងអោបវាលីទាំងមុខភ្លើសៗ

"អញ្ចឹង?អាដុងប្រពន្ធឯងហ្ហេស?"ខ្មើតធ្វើមិនស្គាល់មិនអស់ចិត្តជុងហ្គុកបែរមកសួរអង្គរក្សទៀត

"បាទៗ..អ..អត់ទេចៅហ្វាយ"ប៉ះចំកូនចៅម្នាក់នេះនិយាយតដិតទៀត

"គឺលោកប៉ានឹងហើយជាប្ដីរបស់ខ្ញុំនោះ មានដល់អ៊ុនហាមួយទៅហើយមិនស្គាល់ប្រពន្ធក្មេងបានយ៉ាងមិចទៅ មែនហ្ហេស?"ថេហ្យុងយកដៃអង្អែលទ្រូងនាយតែរាងក្រាសចាប់ប្រលេះចេញ

"មិនស្គាល់ទេទៅវិញអោយឆាប់"ជុងហ្គុក

"អត់ទេ"ថេហ្យុង

"ទៅ!..ក្រែងថាមិនចង់មកជាន់ទីនេះមែនទេ"ជុងហ្គុក

"មិនជាន់ទេចង់មកគេងនៅទីនេះជារៀងដរាបតទៅ"ថេហ្យុង

"ទៅវិញ!"ជុងហ្គុក

"អត់!.."ថេហ្យុងនិយាយរួចក៏ទម្លាក់គូទអង្គុយវឹបនៅក្បែរសរសេរចង់អោយគេទៅវិញមែនទេ?ទាល់យូ!




















To be continued

write by steemeeraa💋
























មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now