ភាគទី2: មើលទៅខ្លាំងជាងបងស្រីសំរាមរបស់ឯងហ្ន?​

3K 303 17
                                    

    បន្ទាប់ពីសីុចុកបុកទំពារនៅផ្ទះស្រីរបស់នាយរួចជុងហ្គុកក៏ចេញដំណើរទៅធ្វើការងារនាយដោយក្នុងចិត្តគិតឃើញតែក្មេងប្រុសមុខស្អាតម្នាក់នោះចម្លែកណាស់ដែលឃើញគេហើយអារម្មណ៍ប្លែកមួយក៏បានកើតឡើងស្ទើរតែមិនគួរអោយជឿសោះគឺឌិតដាមមុខក្មេងប្រុសម្នាក់នោះបែបមិនធ្លាប់មានពីមុនមកតែជុងហ្គុកគឺមិនមាត់នោះទេ
 
  មិនយូជុងហ្គុកក៏មកដល់ក្លឹបរបស់មិត្តខ្លួនដោយទឹកមុខហត់នឿយពិសេសគឺគ្រាន់តែចង់ចេញក្រៅមកផឹកបន្តិចបន្តួចព្រោះមិនចង់នៅផ្ទះនោះទេធុញនឹងអ្នកស្រីម៉ារីចង់តែចងកអោយស្លាប់ទៅហើយ​អាងថាមានកូនស្រីមានក្មួយៗជាច្រើននៅទេនិយាយត្រង់ជីវិតនាយគឺដូចជាប់ឃាំងមានលុយមានមុខមាត់នឹងកេត្តយសតែក្ដីសុខគឺគ្មានសោះគ្មានរឿងអ្វីដែលធ្វើអោយជុងហ្គុកសប្បាយចិត្តបរិបូរណ៍ឡើយ

"ឯងនៅពិបាកចិត្តរឿងប្អូនស្រីឯងហ្ហេស?​"មីនយុនហ្គីគឺមានវ័យចំណាស់ជុងហ្គុកដែរតែនាយគឺនៅកម្លោះមិនធ្លាប់ឆ្លងកាត់ការមានប្រពន្ធនោះទេ ហើយយុនហ្គីកាលមុនគឺសង្សារប្អូនស្រីជុងហ្គុកបែបនោះទើបបណ្ដាលអោយពួកគេទាំងពីរាប់អានគ្នាមកទល់សព្វថ្ងៃនេះ

"ហ្ហឹម!​ម៉ាក់យើងដែរនោះ? ធុញណាស់"ជុងហ្គុក

"ម៉ាក់ឯងគាត់មិនអីទេនោះជា​កូនប្រុសចេះមកអង្គុយពិបាកចិត្តទៅកើត ដេកលើគំនរមាសប្រាក់ស្រីកៀនឹងជើងបែបនោះហើយ"យុនហ្គីចម្អន់មកកាន់រាងក្រាស

"អាចង្រៃ! ប្រាវ!​ និយាយធ្វើដូចមិនយល់ពីយើងសោះ.."ជុងហ្គុកលើកជើងធាក់យុនហ្គីមួយជើងតែមិនត្រូវទេគឺធាក់លេងៗនឹងណា

"នេះផឹកទៅអញ្ចឹង"យុនហ្គីរំកិលស្រាមកអោយទោះជុងហ្គុកធាក់តុប៉ុណ្ណឹងហើយទឹកមុខគេធ្វើដូចមិនខ្វល់សោះ

"យើងនៅតែមិនយល់ថាមកពីមូលអី ប្អូនស្រីនឹងប្អូនថ្លៃយើងត្រូវស្លាប់ក្នុងពេលតែមួយ ម៉ាក់យើងឈឺធ្លាក់ពីលើកាំជណ្ដើរនោះក៏ជាឧបទេប្បវហេតុដែរឬ?​"ជុងហ្គុក

"យើងសង្ស័យពីការស្លាប់របស់​ជេសីុនឹងប្ដីរបស់គេថាមានអ្នកលបសម្លាប់ព្រោះស្លាប់មុនពេលឯងប្រគល់ឧស្សាហ៍កម្មជំនួញជើងទឹកអោយគេគ្របគ្រង "យុនហ្គីត្បិតតែជាអតីតសង្សារប្អូនស្រីជុងហ្គុកតែពួកគេបែកគ្នាដោយសមហេតុផលមិនបានស្អប់ខ្ពើមគ្នាឡើយ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now