ភាគទី13: កុំសង្ឃឹមថាមានថ្ងៃដែលខ្ញុំទៅស្រឡាញ់លោក

3.5K 342 50
                                    

    អ្នកស្រីម៉ារីមកខេត្តគឺគោលបំណងមកចុះចែកអំណោចផងមួយទៀតគឺគាត់មកជួបជាមួយនឹងមនុស្សម្នាក់ដើម្បីយករបស់លុយមកអោយគេផងដែរ

"នេះលុយឯងយកទៅហើយកុំចេះតែcallទៅគម្រាមបងពេក"អ្នកស្រីបោះលុយអោយទៅបុរសម្នាក់នៅលើពូកទាំងទឹកមុខម៉ួម៉ាវដែលបុរសនោះកំពុងតែអង្គុយបិទឡេវអាវនៅលើគ្រែហើយអ្នកស្រីក៏ទើបតែស្លៀកពាក់រួចមើលទៅពួកគេទើបតែមានចំណងផ្លូវកាយជាមួយគ្នារួចអម្បិញមិញប៉ុណ្ណោះ

"បងគួរតែយល់ហើយថាខ្ញុំត្រូវការលុយប៉ុណ្ណា"បុរសនោះ

"យកទៅលេងល្បែងនឹង? បន្តិចទៀតហិនហោចហើយ"អ្នកស្រីម៉ារី

"បើហិនហោចគឺហិនហោចប្ដីបងឯណោះព្រោះលុយអស់នោះបងបានមកពីគេ"បុរសនោះគឺជាប្រុសចិញ្ចឹមរបស់អ្នកស្រីម៉ារីដែលពួកគេទាក់ទងគ្នា7ឆ្នាំហើយក្រោយខ្នងជុងហ្គុកដោយលួចលាក់​ធម្មតាជុងហ្គុកជាប្ដីមិនព្រមប៉ះពាល់ឬនៅជាមួយអ្នកស្រីមានតែរកប្រុសផ្សេងពិសេសបុរសឈ្មោះលៃសីុនម្នាក់នេះគឺជាឃាតកដែលពូកែម្នាក់នឹងជាអ្នកដឹងរឿងខ្មៅងងឹតជាច្រើនដែលអ្នកស្រីម៉ារីបានធ្វើព្រោះនាងបញ្ជារគេ

"មិនមែនបានមកដោយងាយទេ"អ្នកស្រីម៉ារី

"គេមានលុយច្រើនថ្នាក់នោះមិចក៏បងមិនប្រើថ្នាំដាក់អោយដេកអោយបាត់ទៅនោះគ្រប់យ៉ាងនឹងធ្លាក់មកលើបងនឹងកូនបងមិនខាន"លៃសីុន

"ហ្សារីតានាងស្រឡាញ់ប៉ានាងណាស់យើងមិនចង់ឃើញគេខូចចិត្តនោះទេ យើងគិតថារងចាំពេលកូនយើងរៀបការទើបយើងបានទ្រព្យ ព្យាយាមធ្វើល្អទ្រព្យក៏យើងមិនបានកាន់ជុងហ្គុកគេមិនល្ងង់ដូចឯងនិយាយទេ"អ្នកស្រីម៉ារីព្យាយាមកំចាត់អ្នកណាដែលមានសិទ្ធកាន់កាប់ទ្រព្យជុងហ្គុកចេញអោយអស់ពេលនេះដឹងហើយថាទាយាទរបស់នាយនៅសល់តែហ្សារីតាជាមួយជេឌិនហើយនឹងអាន់ណា ក្មេងៗពីនាក់នោះគាត់ខ្ជិលធ្វើអ្វីព្រោះពួកគេមិនទាន់ធំហើយជួនកាលនាងអាចយកទ្រព្យជុងហ្គុកយ៉ាងច្រើនមុនពួកគេធំក៏ថាបាន

"មកពីបងស្រឡាញ់គេដែរទើបអញ្ចឹងខ្ញុំមិនជឿថាមនុស្សដូចម៉ារីគ្មានដំណោះស្រាយ នោះទេ"លៃសីុន

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now