ផ្ដើមរឿង...

13.2K 396 6
                                    

_គ្រិះស្ដសករាជ 1050
 
      នៅក្នុងសម័យកាលមួយដែលមានការអភិវឌ្ឍ ជឿនលឿនជាលំដាប់ ស្ថិតក្រោមការគ្រប់គ្រងដោយព្រះមហាក្សត្រមួយព្រះអង្គ គឺស្ដេច សុង យ៉ុងស៊ិន។ ព្រះអង្គជាស្ដេចដ៏មានអំណាចខ្លាំខ្លាពូកែ ខាងធ្វើសឹកសង្គ្រាម រៀបចំយុតិ្តសាស្រ្ត តារាសាស្ត្រ អក្សរសាស្ត្រ ហើយទ្រង់ក៏ជាអ្នកដែលផ្លុំខ្លុយពីរោះជាងគេបង្អស់ក្នុងនគរនេះផងដែរ។ ព្រះអង្គមានប្រទេសដែលជាចំណុះរហូតដល់ទៅ100 អោយតែឮព្រះនាមព្រអង្គ មិនថាប្រជានុរាស្រ្ដ មន្រ្តីគ្រប់ជាន់ថ្នាក់ឬស្ដេចនគរចំណុះ ដាច់ខាតត្រូវតែឱន ក្បាលគោរព ព្រោះនេះជាច្បាប់នគរ នរណាហ៊ានល្មើសនិងមានទោសស្លាប់កាត់ក្បាល់ទាំងពូជ ព្រះអង្គមានព្រះស្នំរហូតដល់ទៅ150នាក់ ហើយមានព្រះមហេសី មួយព្រះអង្គព្រះនាមថា គីម វីយ៉ុងស៊ីន
      ព្រះអង្គតែងត្រូវបានព្រះរាជានគរជិតខាងកោតសរសើរ គោរពកោតខ្លាច គ្មានព្រះរាជាណា មួយហ៊ានលើកទ័ពលុកលុយនគរទ្រង់ឡើយ តែគួរអោយស្ដាយព្រះអង្គពុំមែនជាស្ដេចដែលមានទស្សពិតរាជធម៌ឡើយ ពិតណាស់ដែលទ្រង់ស្រលាញ់ប្រជារាស្រ្ត ស្រលាញ់នគរ ស្រលាញ់ទឹកដី តែព្រោះអំណាច ទ្រង់ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បី អោយបានរបស់ទ្រង់ត្រូវការ ទោះបីជាត្រូវធ្វើរឿងពុំគួរគប្បីក៏ដោយ ព្រោះទ្រង់ជាស្ដេចដែលមានមហិច្ឆតាគ្រប់គ្រង់នគរទាំងអស់ក្នុងលោក។

        ក្នុងព្រះរាជដំណាក់មួយ ដែលមានការរៀបចំស្រស់ស្អាតជាងគេបង្អស់ក្នុងចំណោមរាជដំណាក់ទាំងអស់ក្នុងព្រះរាជវាំងនេះ ថែមទាំងមានដើមផ្កាសាគូរ៉ាមួយដើមស្រស់ស្អាត រីកស្គុះស្គាយ ជះក្លិនក្រអូបភាយដល់ច្រមុះ បើបានស្រង់ក្លិនកាលណា ហាក់ស្រមៃអោយដឹងដល់ររូបសម្រស់នៃម្ចាស់ដំណាក់នេះ ថាស្រស់សោភាយ៉ាងណានោះ ព្រោះដើមនេះព្រះម្ចាស់ក្សត្រីនៃនគរនេះដាំ និងមើលថែអោយផ្ទាល់ព្រះហត្ថា គេតែងហៅដំណាក់នេះថាដំណាក់សាគូរ៉ា។
        ម្ចាស់ក្សត្រី គីមវីយ៉ុងស៊ីន សព្វព្រះទ័យដាំវាដើម្បីអោយមានអោយអារម្មណ៍ដូចជាទ្រង់គង់នៅព្រះនគររបស់ទ្រង់ដែរ ត្រូវហើយទ្រុងមិនមែនជាជនជាតិកូរ៉េនេះទេ គនររបស់ទ្រង់គឺ ប្រទេសជប៉ុន ទ្រង់មកទីនេះដើម្បីដោះដូរនិងការចូលឈ្លានពានរបស់ស្ដេចយ៉ុងសិន បែបនេះហើយទើបមានស្នំជាច្រើនច្រណែនទ្រង់ ព្រោះសម្រស់ផង និងទឹកចិត្តដែលព្រះអង្គមានចំពោះទ្រង់ផង។
        ព្រះម្ចាស់ក្សត្រីតែងត្រូវពួកស្នំអស់នោះព្រួតធ្វើបាបចោទប្រកាន់អោយទ្រង់ត្រូវទទួលទោសឃុំក្នុងដំណាក់ងងឹងច្រើនដង.....
 
"ហ៊ិកៗព្រះអង្គ សូមជឿខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់មិនបានធ្វើទេ" ម្ចាស់ក្សត្រីយំខ្សិបខ្សួលអង្វរព្រះអង្គអោយជឿទ្រង់ ថាទ្រង់មិនបានដាក់ថ្នាំរំលូតក្នុងព្រះស្ងោយស្នំឯកឡើយ

MY wife don't cry 💔💦(Complete)Where stories live. Discover now