ភាគទី៣១

159 26 9
                                    


   "ហ្វូ៎!!!ហេតុអ្វីឯងនឹកគេម្ល៉េះមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលទេ"ជេគដេីរទៅវិញទៅមក គ្រប់ពេលធ្វើអីក៏ឃើញតែស៊ុងហ៊ុនជាពិសេសឃើញស៊ុងហ៊ុនញញឹមបញ្ចេញថ្ពាល់ខួច នាយបន់ឲ្យតែស៊ុងហ៊ុនត្រឡប់មកវិញនេាះទេ នាយមិនចង់ឲ្យខ្លួនឯងដូចមនុស្សឆ្កួតដេាយសារតែប្រុសម្នាក់នេាះទេសូម្បីតែនៅកន្លែងការងារក៏គេយល់ច្រឡំដែរ ព្រោះតែសុខៗអង្គុយញញឹមហ្នឹងឯង។
   "យេីងវិលមុខណាស់ជេគ"ឆុលសូអង្គុយលេីឥដ្ឋហើយអេាបជេីងនិងសម្លឹងមេីលទៅជេគដេីរទៅវិញទៅមកនៅក្នុងផ្ទះនាយដូចជាមិនចេះហត់។ជេគមកនៅកន្លែងរបស់ឆុលសូ ព្រោះពីផ្ទះរបស់ជេគទៅកន្លែងធ្វើការវាឆ្ងាយនាយមិនអាចចាំជូនទៅជូនមកបានទេទេីបសម្រេចឲ្យជេគនៅទីនេះជាមួយខ្លួន ទេាះបីជេគតវ៉ាយ៉ាងណាក៏ដេាយព្រោះនេះជាតួនាទីរបស់គេជួយមេីលថែជេគតាមការសន្យារបស់ស៊ុងហ៊ុន។
   "ហេតុអ្វីខ្ញុំឃើញតែមុខគេ សូម្បីតែមុខលេាកពេលនេះក៏ឃើញជាមុខស៊ុងហ៊ុនដែរ"ជេគនិយាយប្រាប់ទៅឆុលសូតាមអារម្មណ៍របស់ខ្លួន
   "ចុះកាលមួយឆ្នាំមុនហេតុអ្វីឯងនៅដេាយគ្មានគេបាន?"ឮឆុលសូនិយាយហើយក៏ងក់ក្បាលតិចយកសម្តីគេមកគិត
   "តែពេលមុនផ្សេង ឥឡូវវាផ្សឹង ឆុលសូឯងមិនធ្លាប់មានស្នេហាម៉េចនឹងយល់ទៅ"ជេគនិយាយធ្វើដូចជាខ្លួនជាមហាទ្រឹស្តីជាងគេអ៊ីចឹងទាំងដែលខ្លួនទេីបស្នេហាថ្មីថ្មេាងសេាះហ្នឹង។ឆុលសូយកដៃផ្ទាត់ក្បាលជេគដេាយសារក្នាញ់ជាមួយជេគជាខ្លាំង។
   "ខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងឲ្យញញឹមបានទេ
ហើយក៏មិនអាចបញ្ឈប់ខ្លួនឯងឲ្យគិតពីគេដែរ"

   កន្លងផុតជាច្រើនថ្ងៃច្រើនអាទិត្យទំនាក់ទំនងឆ្លងប្រទេសរបស់ជេគនិងស៊ុងហ៊ុនក៏កាន់តែល្អូកល្អេីនជាងមុនឆ្ងាយណាស់ មួយថ្ងៃៗតែងទូរស័ព្ទរកគ្នាជានិច្ចមិនឲ្យបាត់មួយវិនាទីណាឡើយ ក្តីស្រឡាញ់អ្នកទាំងពីរដែលមានចំពោះគ្នាក៏ចេះតែរីកមាឌឡើងៗរហូតដឹងថាបេះដូងមួយគូនេះខ្វះគ្នាមិនបាននេាះឡេីយ។
   "អូនញ៉ាំការ៉េមទៀតហើយហ្ហឹម?"ស៊ុងហ៊ុននិយាយទូរស័ព្ទជាមួយជេគ ហើយក៏ចាប់បានថាជេគកំពុងញុំាការ៉េម ក្មេងនេះរឹងក្បាលពិបាកនិយាយគ្នាណាស់ហាមមិនឲ្យញុំាការ៉េមព្រោះទីនេះអាកាសធាតុត្រជាក់ ញុំាការ៉េមអាចបណ្តាលឲ្យឈឺបាន។
   "តែម្តងហ្នឹងទៀតទេ"នេះប្រហែលជាលេីកទីមួយរយហើយដែលជេគនិយាយពាក្យនេះគ្រប់ពេលស៊ុងហ៊ុនហាមមិនឲ្យញុំា ជេគនៅតែញុំា។ជេគនិយាយទាំងសម្លេងគួរឲ្យស្រឡាញ់ទៅកាន់នាយដេីម្បីកុំឲ្យគេខឹងជាបន្ទាប់។
   "ចូលចិត្តញុំាការ៉េមបែបនេះ ចាំបងធ្វើការ៉េមទុរេនឲ្យ"ឮហើយជេគក៏នឹកឃើញកាលដែលការ៉េមទុរេនមកទាំងទឹកកកនិងផ្លែទុរេនទាំងមូលនេាះ។
   "អរគុណហើយ បងញុំាខ្លួនឯងចុះ"
   "ស៊ុងហ៊ុនប៉ុន្មានថ្ងៃទៀតគេអនុញ្ញាតឲ្យបុគ្គលិកឈប់សម្រាក តេីអូនអាចទៅនេាះបានទេ?"ក្នុងចិត្តរបស់នាយតូចកាលបើឮពីថ្ងៃឈប់សម្រាកគឺនឹកឃើញទៅកាណាដាជួបស៊ុងហ៊ុនមុនគេ នាយពិតជានឹកមនុស្សប្រុសម្នាក់នេះណាស់ខានជួបគ្នាច្រើនអាទិត្យហើយ តែយ៉ាងណាក៏ត្រូវសួរស៊ុងហ៊ុនជាមុនសិនដែរ។
   "មិនបានទេ"ស៊ុងហ៊ុនស្រែក ព្រេាះនាយនិយាយរឿងនេះជារឿយៗហេីយដដែលៗ
   "ត្រូវស្រែកខ្លាំងដល់ថ្នាក់នេះដែរហ្អ៎រ?"ជេគនិយាយតិចៗព្រេាះអន់ចិត្តដែលគេស្រែកដាក់ខ្លួនដេាយមិនបានព្រៀងទុកបែបនេះ។
   "បងសុំទេាស!តែអូនមិនគួរមកទេ រង់ចាំឲ្យបងទៅរកអូនវិញណា"ស៊ុងហ៊ុនក៏ប្រញាប់ពេាលពាក្យសុំទេាសមុននឹងជេគត្រូវខឹង។នាយគ្រាន់តែបារម្ភពីជេគពេលដែលមកដល់ទីនេះប៉ុណ្ណឹង ជាពិសេសគឺរឿងប៉ារបស់គេហ្នឹងឯង។
   "ហេតុអី?អូនទៅលេងបងតេីឬមួយជាបងមានស្រីណានៅទីនោះ?"ភ្លេីងប្រចណ្ឌរបស់ជេគច្រាលឡើងដេាយគ្មានដឹងអីច្បាស់លាស់។ស៊ុងហ៊ុននាយស្រាប់តែភ័យខ្លួនខ្លាចជេគគិតយល់ច្រឡំលេីខ្លួន។
   "មិនមែនបែបហ្នឹងទេ នៅទីនេះមានការងារត្រូវដេាះស្រាយ ចាំពេលចាំវេលាល្អចាំបងទៅរកអូន"ស៊ុងហ៊ុនប្រកែកនឹងជេគ
   "ល្អ!!តែបេីមានក៏មានចុះ ហេីយកុំឲ្យអូនដឹងឲ្យសេាះបេីមិនចង់ឲ្យអូនក្លាយជាឃាតករសម្លាប់ស្រីរបស់បង"សម្លេងកាចឆ្នាសរបស់ជេគលាន់ឮឡើងសឹងតែបែកអេក្រង់ទូរស័ព្ទហើយ នាយថយទូរស័ព្ទចេញពីត្រចៀកបន្តិចព្រោះជេគស្រែកឡែតៗ មិនចេាលសេាះចរិតកាចឆ្នាសហ្នឹង។
   "បាទ!ទទួលបានអូនសម្លាញ់"ស៊ុងហ៊ុននិយាយលាមុននឹងបិទទូរស័ព្ទ។បេីកាចឆ្នាសបែបនេះឲ្យនាយទៅរកស្រីខាងក្រៅមកពីណាទៀត ប្រាថ្នាត្រឹមតែអូនមួយបានហើយហិហិ។

8 LETTERSWhere stories live. Discover now