ភាគទី២៩

639 64 35
                                    

នាពេលយប់ស្មេីនេះបេីក្រលេកទៅមេីលអាកាសយានដ្ឋានមួយដែលមានយន្តហេាះចុះចតទៅវិញទៅមកមិនថាយប់ឬថ្ងៃ។ទីនេាះក៏មានវត្តមានជេគនិងស៊ុងហ៊ុនផងដែរ។តាំងពីមកដល់កន្លែងនេះជេគមុខហាក់មិនរីកទាល់តែសេាះ រឿងអ្វីត្រូវរីកនេាះបេីពេលនេះជាពេលដែលស៊ុងហ៊ុនត្រូវហេាះទៅកាណាដាវិញ។

"ស៊ុងហ៊ុនប្រាកដចិត្តហើយមែនទេថាត្រូវទៅវិញ?"ជេគងេីយក្បាលពេបមាត់សួរទៅស៊ុងហ៊ុនដែលអង្គុយរង់ចាំជេីងហេាះហើររបស់ខ្លួន។

"ហ្ហឹម!!ចប់ការងារហើយពេលណាខ្ញុំនឹងមករកជេគវិញហើយ"ស៊ុងហ៊ុនអង្អែលក្បាលជេគទុកជាការលួងលោមព្រេាះឃើញគេមុខពេបតាំងពីមកដល់ទីនេះម្ល៉េះ។

"ប៉ារបស់លេាកច្បាស់ជាមិនយល់ព្រមឲ្យលេាកមកទីនេះវិញទេ"

"អ្ហឹម!!ខ្ញុំយល់ព្រមរឿងនេាះហើយ"ភ្លាមនោះជេគក៏បានលេីករឿងផ្សេងមកនិយាយដេាយគ្មានក្បាលគ្មានកន្ទុយដែលធ្វើឲ្យស៊ុងហ៊ុនចងចិញ្ចើមចូលគ្នា

"រឿងនេាះរឿងអី??"

"គឺរឿងដែលលេាកសុំខ្ញុំធ្វើជាសង្សារនេាះ"ឮហើយស៊ុងហ៊ុនញញឹមខ្ជិប កាលបេីឮបែបនេះក៏ចរិតរាងខ្មេីតតិចហើយ មាត់ញញឹមឲ្យខ្ជិបតែក្បាលបែរឆ្វេងស្តាំធ្វើដូចជាខ្លួនមិនបានឮ

"ជេគនិយាយពីអី?ស្តាប់មិនបានសេាះ"

"គឺថាខ្ញុំព្រមធ្វើសង្សារលេាកហើយ ឮទេបាទ??"ជេគដកដង្ហើមសម្រួលអារម្មណ៍មុននឹងទៅខ្សឹបដាក់ត្រចៀកស៊ុងហ៊ុនទេាះបីជាគេដឹងហើយថាមុននេះស៊ុងហ៊ុនបានឮតែគ្រាន់តែធ្វើពុតជាមិនឮ

"និយាយពាក្យផ្អែមឲ្យស្តាប់បន្តិចមកបានជឿថាជេគយល់ព្រមពិតមែន"កាលបើជេគនិយាយបែបនេះហើយ ស៊ុងហ៊ុនកាន់តែបានដៃហើយចូលអេាបចង្កេះរបស់ជេគចំណែកឯជេគពេលបានគេអេាបចង្កេះប៉ុណ្ណេះហើយក៏ទៅអេាបកគេបន្ថែម

"និយាយថា អូនស្រឡាញ់បង"ដេាយឃើញរឹកពាជេគអៀនរកពាក្យនិយាយមិនឃើញស៊ុងហ៊ុនក៏ប្រាប់នូវឃ្លាដែលត្រូវនិយាយ។ជេគទប់មុខនឹងទ្រូងរបស់ស៊ុងហ៊ុនដេាយសារតែភាពអៀនកេីនឡេីងទ្វេដង។

"អ្ហឹម!អូន អូនស្រឡាញ់-"

"ជេីងហេាះហេីរទៅកាន់កាណាដានឹងធ្វើការហេាះហើយនៅ៣០នាទីបន្ទាប់ ដូច្នេះសូមអ្នកដំណើរទាំងអស់ត្រៀមខ្លួនឲ្យបានរួចរាល់"រំពេចនេាះផងដែរបុគ្គលិកក៏បានប្រកាសឡើងដែលបាននិយាយកាត់ជេគ។ជេគដេាយសារនៅអៀនក៏ដេញឲ្យស៊ុងហ៊ុនទៅ។

8 LETTERSWhere stories live. Discover now