ភាគទី២៧

322 38 14
                                    

ភាគទី២៧:អ្វីដែលខ្ញុំខ្លាចបំផុតគឺក្រេាកឡើងបាត់វត្តមានរបស់លេាក។

"ទៅណា"ស៊ុងហ៊ុនចូលក្នុងឡានភ្លាមជេគក៏សួរភ្លាមគ្រាន់តែដឹងថាគេជូនទៅដេីរលេងតែមិនដឹងវាដេីរលេងនៅឯណាវិញ។

"ទៅកន្លែងណាដែលមានតែយើងពីរនាក់"ស៊ុងហ៊ុនញាក់ចិញ្ចើមទៅជេគជាមួយសម្តីផ្អែមធ្វើមេីលតែខ្លួនឯងពីរនាក់ហ្នឹងជាគូស្នេហ៍ជាមួយគ្នាចឹង។ជេគធ្វេីមុខជ្រេញជាមួយសម្តីស៊ុងហ៊ុនទាំងក្នុងចិត្តកំពុងតែអៀនសេាះហ្នឹងហាស៎។

"ស្អប់សម្តីលោកណាស់"ជេគក៏មកផ្តេាតអារម្មណ៍ដេាយបែរមកកញ្ចក់វិញស្របពេលដែលស៊ុងហ៊ុនចាប់ផ្តើមចេញដំណើរដេីម្បីកុំឲ្យគេឃើញថាខ្លួនហ្នឹងកំពុងតែអៀន។

"ជិះមួយល្ងាចហើយមិនដឹងជាទៅណាឲ្យប្រាកដទេ"សម្លេងរអ៊ូរទាំឮមិនដាច់ពីមាត់របស់ជេគ ព្រោះឃើញថាស៊ុងហ៊ុនជិះឡានទៅវិញទៅមកមិនដឹងជាកន្លែងដេីរលេងរបស់នាយនៅទិសណាទេ។

"ទៅណាបានបេីយេីងមិនដែលស្គាល់ទីនេះផង"ស្តាប់ហើយជេគអង្គុយហួសចិត្តក្នុងចិត្តគិតថាគេនឹង Surprise ដេាយជូនទៅកន្លែងដេីរលេងពិសេសណាមួយចុងក្រោយបានត្រឹមតែអង្គុយហួសចិត្ត។

"នេះខ្ញុំខំអត់ទៅធ្វើការហេីយមកជាមួយលេាកណា៎ ខាតពេលវេលាអស់"

"ចុះឥឡូវឯងចង់ទៅណា?"

"ចុះក្រែងលេាកថាទៅកន្លែងមានតែយេីងពីរនាក់មិនអញ្ចឹង ឥឡូវថ្ងៃត្រង់ពេលគេរកបាយទៀតហើយដូចជាមិនទាន់ឃើញសេាះ"ជេគច្រត់ដៃធ្វើមុខក្រញ៉ូវ ចំណែកស៊ុងហ៊ុនមិនដឹងធ្វើម៉េចបេីនាយមិនស្គាល់ទីនេះច្បាស់ផងអាចដឹងបានយ៉ាងម៉េចថាកន្លែងណាមានកន្លែងដេីរលេងនេាះ។

"ក្រឺងៗ"ស្របពេលដែលកំពុងនិយាយគ្នា សម្លេងទូរស័ព្ទរបស់ស៊ុងហ៊ុនក៏បន្លឺឡើងបង្វែរអារម្មណ៍អ្នកទាំងពីរឲ្យងាកទៅមេីល។

"ដឹងហើយ"មួយសន្ទុះបន្ទាប់ពីបញ្ចប់ការសន្ទនានៅក្នុងទូរស័ព្ទ ស៊ុងហ៊ុនស្រាប់តែទម្លាក់ទឹកមុខភ្លាមៗដែលធ្វេីឲ្យជេគមានការបារម្ភនៅក្នុងចិត្ត ហើយក៏អាចស្មានដឹងដែរថាអ្នកនៅក្នុងទូរស័ព្ទជាអ្នកណាគេទេីបធ្វើឲ្យស៊ុងហ៊ុនគេទម្លាក់ទឹកមុខបែបនេះ។

8 LETTERSWhere stories live. Discover now