ភាគទី២៣

338 52 14
                                    

ភាគទី២៣:មួយឆ្នាំកន្លងផុតទៅ

មួយឆ្នាំកន្លងផុតទៅហើយស៊ុងហ៊ុនក៏បានមកប្រើជីវិតនៅកាណាដាតាមឪពុករបស់ខ្លួនរីឯនាយក៏មិនភ្លេចឲ្យគេដេីររកជេគដូចគ្នា។អ្វីៗហាក់ថ្មីស្រឡះសម្រាប់នាយក្រេាយពីពេលគ្មានវត្តមានរបស់ជេគ កាលនៅជាមួយជេគនាយអាចញ៉េាះលេងសេីចខ្លះ តែឥឡូវនេះវាផ្ទុយស្រឡះនាយលែងមាត់លែងក ស្ងាត់ស្ងៀមដូចសភាពដើមមុននឹងជួបជេគអញ្ចឹង។ចំណែកព័ត៌មានពីជេគក៏ស្ងាត់ដែរមួយឆ្នាំហើយគ្មានទទួលដំណឹងអីបានជាផ្លែផ្កាទាល់តែសេាះមិនដឹងថាឥឡូវនេះគេសុខទុក្ខយ៉ាងណាហេីយ បេីបានជួបនាយចង់សួរទៅកាន់ជេគថាមាននឹកគេខ្លះដែរឬទេ?

"មួយឆ្នាំកន្លងផុតហើយតែយើងនៅតែនឹកឯងដដែល"ស៊ុងហ៊ុនអង្គុយក្នុងអូហ្វីសអង្អែលរូបថតជេគនៅលើអេក្រង់ទូរស័ព្ទដែលគេបានលួចថតនៅលើឆ្នេរកេាះជេជូឯណោះ ទេាះបីពេលវេលាដេីរទៅមុខឥតឈប់ឈរយ៉ាងណាក៏ដោយក្តីក៏នាយម្នាក់នេះមានចិត្តនឹករលឹកដល់ជេគគ្រប់វិនាទីដង្ហើមចេញចូល។

"ចាក់អេីសម្លាញ់!"នាយកំពុងតែអណ្តែតអណ្តូងនឹកគិតដល់ជេគសុខៗស្រាប់តែលេចចេញវត្តមានរបស់ឆុលសូចេញមកពញ្ញាក់អារម្មណ៍នាយឲ្យទម្លាក់ទូរស័ព្ទចុះ

"មកពីប្រលេាះណាហ្នឹងវេីុយ?"ស៊ុងហ៊ុនសួរបែបលេងសើចតាមដែលនិយាយគ្នាធម្មតា

"ក៏មកតាមប្រលេាះទ្វារហ្នឹងណា"

"តាំងពីចេះស្រឡាញ់កូនគេមកមួយថ្ងៃៗគិតតែអូសទូរស័ព្ទមេីលរូបគេ"ឆុលសូធ្វើមុខជ្រេញដាក់នាយតែឆុលសូនិយាយមិនខុសទេតាំងពីដឹងថាខ្លួនឯងស្រឡាញ់គេមកឃើញតែមេីលរូបជេគដដែលៗជាច្រេីនដងច្រេីនសារ មួយថ្ងៃបេីមិនបានមេីលរូបជេគម្តងប្រហែលជានៅមិនស្ងប់ក្នុងខ្លួនទេមេីលទៅ

"បេីមិនឲ្យមេីលមុខមនុស្សខ្លួនស្រឡាញ់ឲ្យទៅមេីលមុខឯងវិញមែនទេហាស៎"ស៊ុងហ៊ុនរុញក្បាលឆុលសូកុំឲ្យនិយាយឆេាតពេក

"បេីស្រឡាញ់ណាស់ចាំយេីងឲ្យគេឆ្លាក់រូបជេគក្នុងបន្ទប់អូហ្វីសឯងហ្នឹងមួយកុំឲ្យពូកែនឹកពេក"

"អឺៗម៉េចក៏ម៉េចទៅតែឥឡូវយេីងមានដំណឹងមួយ"ឮហើយស៊ុងហ៊ុនក៏ក្រហឹមក្នុងបំពង់កចាំស្តាប់នូវដំណឹងរបស់ឆុលសូក្រែងល៎វាទាន់ហេតុការណ៍

8 LETTERSWhere stories live. Discover now