ភាគទី១៤

380 42 16
                                    

ភាគ១៤: Happiness

"ជេគក្រេាកឡើង"ម៉ែដេាះអង្រួនជេគតិចៗ ក្នុងបំណងចង់ដាស់នាយតូចឲ្យភ្ញាក់ពីដំណេកព្រេាះស្មេីនេះថ្ងៃចាំងចូលបន្ទប់ណាស់ណាទីហេីយតែមិនបានឃើញវត្តមានជេគចុះមកជួយធ្វេីការងារផ្ទះដូចសព្វមួយដងនេាះទេ

"ក្តៅខ្លួនសម្បេីមម្ល៉េះ"ដៃត្រជាក់ៗរបស់ម៉ែដេាះក៏បានទៅប៉ះនឹងស្បែកថ្ពាល់ក្តៅគគុករបស់នាយតូច ទេីបដឹងថាជេគកំពុងដេកក្តៅខ្លួននៅលើគ្រែ ឃើញដូច្នេះម៉ែដេាះក៏ប្រញាប់ដុតដៃដុតជេីងទៅរកថ្នាំនិងដាំបបរផងនេាះ

"ម៉ែដេាះមកថ្នាំនិងបបរទៅណា?អ្នកណាឈឺ?"មួយសន្ទុះបន្ទាប់ពីដាំបបររួច បម្រុងថានិងយកឲ្យជេគញុំាអាងនឹងធូរតែក៏ត្រូវអាក់ដំណេីរដេាយមានស៊ុងហ៊ុនសួរនាំ

"អរ៎ គឺថាជេគគេក្តៅខ្លួនហ្នឹងណាទេីបដាំបបរឲ្យគេហូបនិងយកថ្នាំឲ្យគេលេបក្រែងល៎គេធូរវិញ"ម៉ែដេាះឆ្លើយតបរួចក៏បេាះជំហានឡើងលើជណ្តើរតែក៏ត្រូវដៃមួយបង្អាក់ជាប់

"មិនរំខានម៉ែដេាះទេចាំខ្ញុំអ្នកយកទៅវិញ"ម៉ែដេាះយល់ព្រមផ្តល់ថាសអាហារឲ្យទៅស៊ុងហ៊ុន រួចក៏ទៅធ្វើការតាមតួនាទីវិញ ក្មេងដូចជាជេគនេះទាល់តែប៉ះស៊ុងហ៊ុនទេីបបាន

ដៃមាំបេីកទ្វារថ្នមៗចូលទៅខាងក្នុងដេាយក្នុងដៃមានកាន់ថាសមួយក្នុងនេាះមានបបរនិងថ្នាំសម្រាប់នាយតូចដែលកំពុងគេងលង់លក់នៅលេីគ្រែយ៉ាងស្ងប់ស្ងាត់
នេាះ។ស៊ុងហ៊ុនលូកដៃមាំប៉ះទៅនិងថ្ងាស់របស់ជេគ ក្នុងចិត្តឲ្យប្រាកដថាគេពិតជាក្តៅខ្លួនឬអត់

"ជេគក្រេាកឡើង"ស៊ុងហ៊ុនប្រេីដៃទៅប៉ះថ្ពាល់ទន់ៗរបស់ជេគ គយគន់ជាមួយនឹងសម្រស់របស់ជេគក្មេងម្នាក់នេះមេីលជិតកាន់តែឃេីញស្អាត គេងលង់លក់បែបនេះពិតជាស្អាត បេីកាន់តែមេីលគឺកាន់តែលង់

"ហ្ហឹម"ជេគក្រហឹមក្នុងបំពង់កបញ្ជាក់ថានាយបានដឹងខ្លួនមកហើយ(ម៉ែដេាះដាស់អត់ភ្ញាក់ដល់ប្រុសស្អាតដាស់ងេីបលឿនវឹង)។ជេគបេីកភ្នែកសន្សឹមៗសម្លឹងមេីលទៅអ្វីដែលនៅនឹងមុខ អ្វីដែលនាយតូចឃើញមុនគេគឺវត្តមានរបស់ស៊ុងហ៊ុន ប្រសិនបើបេីកភ្នែកឡើងឃើញវង់ភក្ត្ររបស់ស៊ុងហ៊ុនជារៀងរាល់ព្រឹកប្រហែលជាល្អហើយមេីលទៅ

8 LETTERSWhere stories live. Discover now