ភាគទី៩

442 49 22
                                    

ភាគ៩:អន់ចិត្ត

ងុឺត!
សម្លេងឡានបានបន្លឺឡើងនៅខាងមុខភូមិគ្រឹះរបស់ស៊ុងហ៊ុន ឮដូច្នេះជេគដែលកំពុងអង្គុយនៅក្នុងបន្ទប់ក៏ប្រញាប់ស្ទុះទៅងាកមេីលភ្លាម។អារម្មណ៍ល្អកេីតឡេីងភ្លាមដេាយឥតព្រៀងទុកនៅពេលឃេីញវត្តមានអ្នកកម្លេាះត្រឡប់មកវិញតែថ្ងៃនេះដូចជាខុសធម្មតា។

"ថ្ងៃនេះយប់ជ្រៅម៉េាង១០ហេីយទេីបមកដល់"ជេគងាកទៅមេីលនាឡិកានៅលើជញ្ជាំងឃើញថានេះម៉េាង១១យប់ទៅហេីយ រាល់ដងម៉េាង៧ទៅ៨អីត្រឡប់មកវិញហេីយ តែថ្ងៃនេះត្រឡប់មកវិញយប់ជ្រៅហើយថែមទាំងមានផឹកស្រាជេាគជាំទៀតផង ឃើញចៅហ្វាយខ្លួនដេីរមិនត្រង់ផ្លឹងបែបនេះនាយប្រញាប់ចុះទៅក្រេាម។

បន្ទប់

"ងាប់ហើយស្អុយស្រាឲ្យរលួយ"ទម្រាំតែគ្រាចៅហ្វាយនាយមកដល់បន្ទប់ ជេគសឹងតែផ្ងាកក្រេាយពេលឡើងជណ្ដើរទៅហើយ គិតមេីលទៅឲ្យជេគតូចល្អិតទៅគ្រាមនុស្សមាឌធំវាពិតជាពិបាកហើយរួមបូកទាំងធុំស្រាមកទៀតកាន់តែធ្វើឲ្យនាយសន្លប់នៅទីនេាះភ្លាមៗ

"ជេគមែនទេ"សម្លេងក្រងុលៗរបស់នាយស៊ុងហ៊ុនដែលកំពុងដាក់ខ្លួនដេកលេីគ្រែនេាះក៏បញ្ចេញឡេីង ទាំងភ្នែកបិទជិតព្រោះឥទ្ធិពលស្រាកំពុងចូលខ្លួនមិនទាន់ខ្លាំងឡើយ

"ស្មានតែផឹកស្រាងាប់ហើយតេី" "នៅហ្នឹងហើយចាំខ្ញុំយកអីជូតខ្លួនឲ្យ"មិនបានថាតែមាត់នេាះឡើយ ជេគគឺបានទៅយកកន្សែងជ្រលក់ទឹកមកជូតក្នុងនាមជាអ្នកបម្រើម្នាក់ក្នុងផ្ទះ

ក្រេាយយកកន្សែងសម្រាប់ជូតខ្លួនហើយ ជេគក៏ចាប់ផ្តើមប្រតិបត្តិការដេាយដេាះអាវសឺមីរបស់រាងក្រាស់ចេញ រួចចាប់ផ្តើមបន្លេះគ្រាប់អាវម្តងមួយនិងម្តងមួយទៀតរហូតបញ្ចេញនូវរាងកាយដ៏ល្អឥតខ្ចេាះរបស់នាយដែលមនុស្សនានាកម្របាននឹងឃេីញ

ជេគទាញកន្សែងមកជូតថ្នមៗទាំងមានអារម្មណ៍ថាអៀនពេញទំហឹងទេាះបីជានាយជាមនុស្សប្រុសក៏ដេាយក្តី។
ជេគបន្តជូតរហូតដល់រួចរាល់ចប់សព្វគ្រប់ទេីបនាយដាក់ស៊ុងហ៊ុនឲ្យគេងត្រឹមត្រូវក៏មិនភ្លេចដណ្តប់ភួយឲ្យនាយដែរ។

8 LETTERSWhere stories live. Discover now