ភាគទី៣០

186 26 9
                                    


"ទៅដល់កាណាដា ខលប្រាប់ផងណាស៊ុងហ៊ុន"
"ដល់ឬនៅ?"
"អរុណសួស្តី"កន្លងផុតមួយយប់ទៅជេយ៉ុនបានផ្ញើសារជាច្រើនដល់ស៊ុងហ៊ុនគ្រាន់តែចង់ឲ្យប្រាកដក្នុងចិត្តថាគេទៅដល់នេាះដេាយសុវត្ថិភាពឬទេ។
បេីគេទៅដល់ហើយមិនបានតបប្រហែលដេាយសារស៊ុងហ៊ុនអស់កម្លាំងហើយសម្រាកហើយមេីលទៅ។ជេគធ្វេីមុខស្អុយទាំងព្រឹក ស្រាប់តែឮសម្លេងគេាះទ្វារហៅខ្លួន។
   "ជេគ កូនអត់ទៅធ្វើការទេ?ឆុលសូកំពុងចាំនៅខាងក្រេាម"ម៉ាក់របស់ជេគគេាះទ្វារនិងស្រែកហៅជេគពីខាងក្រៅ
   "ឆុលសូ?"ជេគឆ្ងល់ដែរហេតុអ្វីឆុលសូចាំបាច់មកទទួលខ្លួនទៅធ្វើការទាំងព្រឹកបែបនេះ?ជេគឆ្លេីយតបទៅអ្នកម្ខាងទៀតវិញសឹមនឹងងេីបចេញពីគ្រែ
   "លេីកក្រេាយលេាកមិនចាំបាច់មកទទួលខ្ញុំទេនាំតែពិបាក"មកដល់ខាងក្រោមជេគប្រាប់ទៅឆុលសូព្រោះមិនដែលឃើញឆុលសូមកទទួលទេ បេីគ្មានឆុលសូគេក៏អាចធ្វើដំណើរទៅកន្លែងធ្វើការដេាយខ្លួនឯងបានដែរ
   "ខ្ញុំធ្វើតែតាមសម្តីរបស់ស៊ុងហ៊ុនទេ តេាះឆាប់ឡើង"ឆុលសូងេីបឈរឡើងបិទឡេវអាវហើយជ្រែកហេាប៉ៅដេីរចេញទៅបាត់ នេះតាមពិតទៅឆុលសូធ្វើតាមស៊ុងហ៊ុនប្រាប់ឲ្យជួយផ្ញើនិងមេីលថែជេគទេ បេីមិនដូច្នោះមនុស្សខ្ជិលដូចជាឆុលសូក៏មិនមកទទួលគេទាំងព្រលឹមបែបនេះដែរ។
   "Ughh"

   ងាកមកមេីលទិដ្ឋភាពទីក្រុងនៃប្រទេសកាណាដាឯនេះវិញ ភ្លៀងធ្លាក់សន្សឹមយ៉ាងស្ងប់ស្ងាត់បូករួមជាមួយមេឃពេលយប់ត្រជាក់ៗបង្កជាអ័ព្ទនៅលេីកញ្ចក់ កែវភ្នែកមួយគូកំពុងសម្លឹងមេីលទៅខាងក្រៅទាំងទ្រូងអួលណែនក្រេាយពីនិយាយជាមួយឪពុកខ្លួនហេីយ។ស៊ុងហ៊ុនទាញទូរស័ព្ទចុចខលទៅជេគកាលបេីដឹងថាម៉េាងស្មេីនេះជេគប្រាកដជាភ្ញាក់ពីគេងហេីយព្រេាះនៅទីនេាះព្រឹកទេចំណែកឯនៅកាណាដានេះគឺយប់បាត់ទៅហេីយ។
   "ស៊ុងហ៊ុន!!!"ឮសម្លេងចេញពីទូរស័ព្ទម្ខាងភ្លាម បេះដូងនិងខួរក្បាលក៏ចាប់ផ្តើមដំណើរការឲ្យកន្ត្រាក់ឡើងបញ្ចេញនូវស្នាមញញឹមមួយដ៏ធំ។បេីបានឮសម្លេងជេគរាល់ថ្ងៃបែបនេះស៊ុងហ៊ុនប្រហែលក្លាយជាមនុស្សរីករាយជាងគេហេីយ។
   "នឹកណាស់"សម្លេងខ្សៀវៗរបស់ជេគអាចបង្ហាញបានថាជេគពិតជានឹកមែនទេាះទេីបតែបែកគ្នាកន្លះថ្ងៃយ៉ាងណាក៏ដេាយ តាមពិតទៅទេាះមួយនាទីក៏មិនចង់បែកផង។
   "នឹកបងណាស់ឬ?"
   "ហ្ហឹម"
   "អាកាសធាតុនៅទីនោះស្មើហ្នឹងយ៉ាងម៉េចដែរ?"ជេគ
   "ត្រជាក់ណាស់ក៏ដេាយសារគ្មានបេះដូងដ៏កក់ក្តៅរបស់អូននៅក្បែរ"
   "ឈប់ទៅ មិនទម្លាប់ស្តាប់ពាក្យផ្អែមនេាះទេ"
   "ក្រែងចូលចិត្តមិនអ៊ីចឹង??"ស៊ុងហ៊ុននៅបន្តញ៉េាះជេគហើយបន្តប្រើវេហាស៍សព្ទបែបនេះដដែលៗទេាះដឹងថាជេគអៀនយ៉ាងម៉េចក៏ដេាយ។ការសន្ទនាប្រព្រឹត្តទៅមុខដេាយរលូន ម្នាក់ៗញញឹមពព្រាយបិទមាត់មិនជិតទេ សម្លេងសេីចក្អះក្អាយឮចេញពីទូរស័ព្ទម្នាក់ម្ខាង ទេាះបីមិនបាននៅទល់មុខគ្នាក្នុងចិត្តម្នាក់ៗប្រាថ្នាបែបនេះក៏បានដែរ។

8 LETTERSWhere stories live. Discover now