ភាគទី២២

345 48 15
                                    

ភាគទី២២: HE'S GONE

"ម៉ែដេាះមានឃើញជេគទេ?"ព្រឹកឡើងចុះពីដំណេកមិនទាន់ទេស៊ុងហ៊ុនបែរជាទៅសួររកជេគពីម៉ែដេាះទៅវិញ

"គឺមិនទាន់ឃើញទេស្មេីនេះហើយមិនដឹងគេធ្វើអីទេ"ម៉ែដេាះងាកទៅមេីលនាឡិកាឃើញថាម៉េាងប្រាំបីព្រឹកបាត់ទៅហើយតែមិនបានឃើញវត្តមានជេគចុះមកជួយធ្វើការងារផ្ទះទាល់តែសេាះ

"អ្នកទាំងពីររកអីមែនទេ?"ស្របពេលកំពុងនិយាយជាមួយគ្នានេាះផងក៏លេចចេញនូវវត្តមានរបស់លេាកស្រីផាកដែលត្រូវជាម្តាយបង្កេីតរបស់ស៊ុងហ៊ុនមកសួរនាំព្រេាះឃេីញអ្នកទាំងពីរអេីតក្បាលមេីលឆ្វេងស្តាំហាក់កំពុងរកនរណាម្នាក់អញ្ចឹង

"គឺអ្នកប្រុសស៊ុងហ៊ុនសួររកជេគហ្នឹងណា"

"អូ៎មែនហើយនិយាយអញ្ចឹងជេគគេឈប់នៅទីនេះហើយ"ឮហើយអ្នកទាំងពីរលាន់មាត់គ្រប់គ្នាជាពិសេសនេាះគឺស៊ុងហ៊ុនមិនដឹងថាគេទៅពីពេលណាទេបេីគេទេីបនិយាយជាមួយជេគយប់មិញហ្នឹង។

វិលត្រឡប់ទៅយប់មិញ

តុក តុក!ជេគទៅរកបន្ទប់របស់លេាកស្រីផាកទាំងយប់បន្ទាប់ពីនិយាយជាមួយស៊ុងហ៊ុន នាយគេាះទ្វារថ្នមៗសុំការអនុញ្ញាតដេីម្បីប្រាកដចិត្តថាអ្នកខាងក្នុងត្រូវបានអនុញ្ញាតឲ្យនាយចូល។

"ជេគឯងមានការអីមែនទេ?"លេាកស្រីមកបេីកទ្វារភ្លាមៗឃេីញហេីយជេគក៏ធូរចិត្តព្រេាះគាត់មិនទាន់ចូលសម្រាន្តនេាះឡេីយ វាមិនចម្លែកទេដែលលេាកស្រីផាកស្គាល់ជេគនេាះព្រោះថ្ងៃដែលលេាកស្រីទៅទារបំណុលនេាះតែងតែឃើញមុខជេគជានិច្ច

"បាទ ខ្ញុំសុំទេាសដែលរំខានលេាកស្រីទាំងយប់តែខ្ញុំពិតជាមានរឿងដែលត្រូវនិយាយពិតមែន ខ្ញុំមិនអាចចាំដល់ថ្ងៃស្អែកទេ"ជេគនិយាយអេានមុខចុះក្រែងចិត្តគាត់ដែលមករកគាត់ទាំងយប់

"មិនអីនេាះទេយេីងមិនទាន់ចូលសម្រាន្តទេ អញ្ចឹងក៏ឆាប់ទៅនិយាយគ្នានៅបន្ទប់ដាក់សៀវភៅមក"និយាយចប់ក៏នាំគ្នាធ្វើដំណើរទៅបន្ទប់សៀវភៅនៅជិតនេាះ។

"ឯងច្បាស់ហើយថាឈប់នៅទីនេះ?"បន្ទាប់ពីស្តាប់រឿងដែលជេគមករកលេាកស្រីទាំងយប់ហើយគាត់ក៏សួរបញ្ជាក់។

8 LETTERSWhere stories live. Discover now