ភាគទី២៨

361 42 3
                                    

"ស៊ុងហ៊ុន"ជេគស្រែកហៅនាមរបស់ស៊ុងហ៊ុនពីទ្វារផ្ទះស្របពេលដែលស៊ុងហ៊ុនដេីរចូលមកដល់របងផ្ទះ។ឃេីញដូច្នេះហេីយជេគស្រាប់តែចូលអេាបនាយដល់ណែនហាក់ខ្លាចបាត់បង់មនុស្សនៅចំពេាះមុខនេះអញ្ចឹង។

"ជេគមេីលទៅថ្ងៃនេះមានអារម្មណ៍ល្អណាស់ហ្ន៎របែរជាមកអេាបខ្ញុំអញ្ចឹង"ស៊ុងហ៊ុនមិនយល់ពីស្ថានភាពក៏បែរជានិយាយលេងសើចតែអ្នកណាទៅដឹងនេាះទៅថាជេគកំពុងតែបារម្ភខ្លាចស៊ុងហ៊ុនទៅកាណាដាវិញ។

"ចុះលេាកមិនទៅកាណាដាវិញទេឬ?"បន្ទាប់ពីប្រលែងស៊ុងហ៊ុនឲ្យមានសេរីភាពពីការអេាបហើយទេីបងេីយក្បាលសួរក្នុងចិត្ដគិតថាបាត់ស៊ុងហ៊ុនមុននេះប្រហែលរត់គេចខ្លួនទៅកាណាដាវិញហេីយមេីលទៅ។

"នេះជេគកំពុងដេញខ្ញុំឲ្យទៅវិញមែនទេ?"

"ទេ!គ្រាន់តែសួរព្រេាះមុននេះមិនឃើញលេាកក្រែងល៎ប៉ារបស់លោកហៅទៅវិញ"ឮហើយស៊ុងហ៊ុនញញឹមខ្ជិបមិនបាត់ពីមុខទេព្រោះពាក្យសម្ដីទាំងប៉ុន្មានដែលជេគនិយាយអម្បាញ់មិញនេះកំពុងបង្ហាញពីអារម្មណ៍ដែលខ្លាចបាត់បង់នាយហើយ។

"ជេគខ្លាចបាត់ខ្ញុំមែនទេ?"

"ខ្ញុំកំពុងខ្លាចបាត់គេដូចដែលគេនិយាយមែនទេ?"ជេគមិនហ៊ានឆ្លើយព្រោះតែអៀនត្រឹមបានគិតក្នុងចិត្ត។

"ណ្ហើយចុះ!ខ្ញុំនឹងមិនត្រឡប់ទៅកាណាដាវិញទេលុះត្រាតែជេគយល់ព្រមធ្វើជាសង្សាររបស់ខ្ញុំសិន"ស៊ុងហ៊ុនអង្អែលក្បាលជេគកុំឱ្យគេដេកគិតខ្លាចថានឹងបាត់រូបនាយបន្តទៀត។

"មានន័យថាបេីខ្ញុំយល់ព្រម លេាកនឹងត្រឡប់ទៅកាណាដាវិញមែនទេ?"ជេគចេាទជាសំណួរធ្វើឲ្យស៊ុងហ៊ុនគាំងមិនដឹងជារកអ្វីមកឆ្លើយឲ្យចេញជាចម្លើយព្រេាះនាយមិនដឹងនេាះទេថាបានគ្នាជាសង្សារហើយនាយអាចនៅទីនេះជាមួយជេគឬក៏ត្រូវទៅរស់នៅកាណាដាវិញនេាះទេ បេីនាយជ្រើសជម្រើសទីពីរគឺអត់ជម្រើសទីមួយហ្នឹងឯង។

"មិនមានន័យអញ្ចឹង-"ស៊ុងហ៊ុនមិនទាន់និយាយចប់មួយប្រយេាគផងក៏ត្រូវជេគនិយាយកាត់។

"បេីដូចអ្វីដែលខ្ញុំនិយាយមែននេាះ ខ្ញុំមិនយល់ព្រមទេ"ប្រហែលជាជាការគិតដ៏ល្អរបស់ជេគហើយព្រោះថាបេីជាសង្សារនឹងគ្នាហើយស៊ុងហ៊ុនទៅកាណាដាវិញនេាះនាយសុំមិនយល់ព្រមដេាយសុខចិត្ដមិនមាននាមជាសង្សារតែមានទំនាក់ទំនងដូចឥឡូវនេះវាប្រសើរជាង។

8 LETTERSWhere stories live. Discover now