ភាគទី៤

507 51 9
                                    

ភាគ៤:ចាងគូ???

ព្រឹកព្រលឹមក៏បានមកដល់ ព្រះអាទិត្យបញ្ចេញរស្មីចាំងពន្លឺចូលបន្ទប់នាយតូចធ្វើឲ្យនាយត្រូវបង្ខំចិត្តងេីបពីដំណេកទាំងមិនទាន់អស់ងងុយនៅឡើយ។ជេគទម្លាក់ជេីងចុះពីលេីគ្រែរកសម្តៅពីបន្ទប់ទឹកដេីម្បីលុបមុខលុបមាត់ក៏ប្រទះភ្នែកនឹងក្រដាស់ណូតមួយសន្លឹកបិទនៅជិតក្បាលគ្រែនេាះ។ឃើញដូច្នេះនាយក៏ទាញវាយកមកអាន

(ឯងត្រូវធ្វើអាហារពេលព្រឹកនឹងទិញទឹកដោះគេាចេកនេាះមកសងយេីងវិញ យកមកក្រុមហ៊ុនយេីងនៅ@#&$¢កុំឲ្យហួសម៉េាង៨ ហើយហាមជិះឡាននៅផ្ទះមកឲ្យសេាះ)អានចប់ហើយ មនុស្សដែលលេចចូលក្នុងប្រសាទរបស់នាយដំបូងគេគឺចៅហ្វាយរបស់គេហ្នឹងឯង

"ក្បាលកញ្ចាស់ហើយនៅផឹកទឹកដេាះគេាទៀត"

"ងាប់ហើយ ម៉េចខ្ញុំភ្ញាក់យូរម្ល៉េះ"រវល់តែនិយាយដេីមចៅហ្វាយក៏ភ្លេចមេីលម៉េាងថាឥឡូវនេះម៉េាង៧បាត់ទៅហេីយ(អ្នកបម្រើគេក្រេាកម៉េាង៧-,-)

នៅពេលឃើញម៉េាងហើយជេគក៏ញាប់ដៃញាប់ជើងទៅបន្ទប់ទឹកនឹងអាងទៅធ្វើម្ហូប។

"ហើយចុះគាត់ចូលចិត្តញុំាអីទៅ?"ក្រេាយពេលមកដល់ផ្ទះបាយហើយជេគនៅឈរគិតសញ្ចឹងមិនដឹងគួរធ្វើម្ហូបអីឲ្យគេពេញចិត្ត

"បាយឆាគីមឈី?ស៊ុបតៅហ៊ូ?mandoo?អា៎អត់ទេ ពងទាចានជាជម្រើសដ៏ល្អបំផុត"កំពុងមុខម្ហូបគិតសុខៗស្រាប់តែលេចចេញគំនិតល្អមួយចេញមក គ្មានអ្វីល្អបំផុតក្រៅពីពងចៀននេះទេ។

"អា៎ឆ្ងុយណាស់"បន្ទាប់ពីចំណាយពេលប៉ុន្មានទានីក៏រួចរាល់ព្រោះពងចៀនងាយស្រួលហើយថែមទាំងចំណាយពេលតិចក្នុងការធ្វើទៀត។

ក្រេាយពេលធ្វើម្ហូបរួចជេគនាយក៏ជ្រេីសយកតាក់ស៊ីជាយានជំនិះសម្រាប់ទៅក្រុមហ៊ុនរបស់ចៅហ្វាយនិងឆ្លៀតទៅទិញអ្វីដែលចៅហ្វាយខ្លួនត្រូវការផងនេាះ។

មកដល់ក្រុមហ៊ុនរបស់ស៊ុងហ៊ុន នាយបានសុំឲ្យលេខាផ្ទាល់ខ្លួនរបស់ចៅហ្វាយឲ្យជូនគេទៅរក
ស៊ុងហ៊ុនដែលជាចៅហ្វាយ

"មកដល់ហើយចា៎"លេខាស្រីលេីកដៃបង្ហាញទៅដល់ជេគនិងដេីរចេញទៅវិញទុកជេគអ្នកយកម្ហូបមកឲ្យចៅហ្វាយដេាយខ្លួនឯង

8 LETTERSWhere stories live. Discover now