ភាគទី១៩

352 44 15
                                    


បន្ទាប់ពីបញ្ចប់កិច្ចបេះក្រូចអស់ប៉ុន្មានកន្រ្តក់ហើយទេីបនាំគ្នារូតរះទៅហូបបាយហូបផឹកជាមួយបងកម្មករផ្សេងៗអាងនឹងបានសម្រាក តែក៏មិនដឹងដូចគ្នាថាហូបបាយថ្ងៃរួចអ៊ំម្ចាស់ចម្ការគាត់ឲ្យបេះទៀតឬអត់បេីបេះទៀតស៊ុងហ៊ុនចង់ប្រាប់ថា"មិនធ្វើ"គឺវៃឲ្យងាប់ក៏មិនខ្ជីធ្វេីដែរ

"អ៊ំឲ្យយេីងធ្វើទៀតអត់ណ៎?"ដេីរទៅកន្លែងរេាងបាយបណ្តេីរ ស៊ុងហ៊ុននាំជេគនិយាយបណ្តើរពីរឿងបេះក្រូចហ្នឹងបេីអ៊ំឲ្យធ្វើទៀតហើយបដិសេធប្រហែលជាអត់បាយល្ងាចហើយមេីលទៅ

"ចង់ដឹងម៉េចមិនទៅសួរអ៊ំហើយខ្ញុំហ្នឹងអ៊ំ?"ជេគយកដៃចង្អុលមុខខ្លួនឯង។និយាយពីថាឲ្យតែស៊ុងហ៊ុននិយាយជាមួយម្តងណាគឺនិយាយមិនដែលឈ្នះជេគឡេីយនិយាយមួយម៉ាត់តបមកមួយលានម៉ាត់។ខ្ជិលជ្រលក់ជាមួយជេគក៏ដេីរទៅកន្លែងរេាងបាយតាមគេតាមឯងបេីនៅហៅគេនិយាយទៀតច្បាស់ណាស់ថានឹងអស់បាយឲ្យហូបទៀត។

"ពួកក្មេងឆាប់ចូលមកយកបាយហូបមកថ្ងៃត្រង់ហើយ"អ៊ំប្រុសបក់ដៃហៅអ្នកទាំងពីរដែលតម្រង់ចូលរេាងនេាះដេាយមានអ៊ំប្រុសនិងបងៗកម្មករស្រីប្រុសផ្សេងទៀតដែលចាំយកបាយ មេីលទៅអ្នកទាំងពីរដូចកម្មករនៅទីនេះដែរហើយហ្នឹង

"បាទអ៊ំ!"

"និយាយអញ្ចឹងពួកឯងទាំងពីររកទៅវិញពេលណា?"អ៊ំសួរដេាយនាំជេគនិងស៊ុងហ៊ុនទៅអង្គុយស្រួលបួល

"អ៊ំសួរចង់ដេញយេីងទេដឹង"ស៊ុងហ៊ុនឮសំណួររបស់អ៊ំហើយក៏ទៅខ្សឹបតិចៗដាក់ត្រចៀកជេគឲ្យល្មមនឹងជេគស្តាប់ឮ ចំណែកឯជេគឮហើយក៏ហួសចិត្តជាមួយចៅហ្វាយខ្លួនដែរមិនដឹងនឹកឃើញអីបានជាគិតអញ្ចឹង

"គាត់មិនមែនអាក្រក់ដូចលេាកទេ"អ្នកទាំងពីរខ្សឹបខ្សៀវដាក់ត្រចៀកគ្នាទៅវិញទៅមកបង្កជាចម្ងល់ទៅដល់អ៊ំដែលកំពុងអង្គុយធ្វើមុខឆ្ងល់

"ហិហិបាទ ពួកខ្ញុំក៏មិនទាន់ដឹងដែរព្រោះគ្មានអីជាប់ខ្លួនទេហើយក៏គ្មានអីជិះទៅវិញដូចគ្នា"លេីកនេះមិនមែនកុហកអ្នកទាំងអស់គ្នាទេព្រោះគ្មានអីជាប់ខ្លួនពិតមែន បេីអ៊ីចឹងឲ្យទៅវិញបានយ៉ាងម៉េចហើយណាមួយនៅទីនេះស្ងាត់ល្អណាស់ដូចចេារលួចសេះគ្មានឡានណាមកឆ្លងកាត់សេាះ

8 LETTERSWhere stories live. Discover now