ភាគទី៣៣

459 51 9
                                    

    នៅថ្ងៃបន្ទាប់ស៊ុងហ៊ុននិងប៉ាម៉ាក់របស់នាយក៏ធ្វើដំណើរទៅកាន់ផ្ទះរបស់លេាកតាដែលមិននៅឆ្ងាយពីគ្នាមុននឹងត្រឡប់ទៅប្រទេសក្រៅវិញ។ស៊ុងហ៊ុនជាចៅប្រុសឃេីញលេាកតាសំណព្វចិត្តហេីយក៏ចូលទៅគេារពដេាយក្តីនឹករលឹក នាយខានបានឃើញលេាកតាយូរហើយរឹតតែមិនបានបំពេញតួនាទីជាចៅប្រុសឲ្យបានល្អថែមទៀត។
    "ជម្រាបសួរលេាកតា"
     "ជម្រាបសួរលេាកប៉ា"
      "ស៊ុងហ៊ុនចៅប្រុសរបស់តា នឹកណាស់"លេាកតាងេីបទៅអេាបនាយដេាយក្តីនឹករលឹកដូចគ្នា មេីលទៅលេាកតាដូចស្រឡាញ់ចៅជាងកូនទៅទៀតដូចពាក្យចាស់លេាកពេាលថា ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង មិនខុសទេ។
     "លេាកតាសុខសប្បាយទេ"
     "តាមិនអីទេ ចុះចៅយ៉ាងម៉េច"អ្នកទាំងពីរនាំគ្នាសួរសុខទុក្ខគ្នាទៅវិញទៅមក ក្រៅពីនេះប៉ាម៉ាក់ស៊ុងហ៊ុនលេាកក៏សួរសុខទុក្ខធុរៈលេាកតាដែរព្រោះមិនសូវបានមកញឹកញាប់ដូចមុនឡេីយ។និយាយគ្នាមួយសន្ទុះធំទេីបប៉ាម៉ាក់របស់នាយងេីបដេីម្បីលាចាស់ទុំត្រឡប់ទៅវិញ តែតាមមេីលទឹកមុខរបស់ស៊ុងហ៊ុននាយដូចជាមិនចង់ទៅទាល់តែសេាះ។
      "អ្នកម៉ាក់ឲ្យខ្ញុំនៅលេងលេាកតាមួយរយៈសិនបានទេ ខ្ញុំចង់បំពេញតួនាទីជាចៅម្នាក់"គ្រប់ៗគ្នារកលាទៅវិញហេីយស្រាប់តែស៊ុងហ៊ុនសំណូមពរភ្លាមៗបែបនេះ
      "បេីឯងនៅបែបនេះ ច្បាស់ណាស់ថាការងារយឺតមិនខាន"អ្នកស្រីផាកមិនបានឆ្លើយ តែបែរជាលេាកផាកជាអ្នកឆ្លើយសំណួរជំនួសទៅវិញ
      "បែបហ្នឹងក៏ល្អដែរកូនឲ្យគេនៅទីនេះសិនទៅ ការងារមិនសំខាន់ទេអ្វីដែលសំខាន់ជាងការងារនេាះគឺជាពេលវេលានៅជាមួយមនុស្សជាទីស្រឡាញ់ យេីងមិនដឹងថាអាចរស់ដល់ថ្ងៃណានេាះទេ"
      "បេីលេាកប៉ាចង់ហើយ ខ្ញុំក៏មិនហ៊ានប្រកែកដែរ អ៊ីចឹងខ្ញុំសុំលាលេាកប៉ាទៅហើយ"និយាយរួចលេាកផាកនិងភរិយាក៏ចេញដំណើរទៅទុកឲ្យអ្នកទាំងពីរនៅឈរមេីលទាល់តែផុតកន្ទុយភ្នែក។
      ព្រឹកឡើងមិនទាន់ស៊ុងហ៊ុនបានអញ្ជើញជេគឲ្យមកមេីលលេាកតាជាមួយគ្នា។ជេគនេះមិនដឹងអីទេ គេហៅមកចេះតែតាមហេីយ។មិនយូរជេគក៏បានមកដល់ដេីរចូលផ្ទះទាំងភ័យបុកព្រេាះនាយមិនដែលបានជួបបានស្គាល់លេាកតារបស់ស៊ុងហ៊ុនម្តងណាឡេីយ នេះជាលេីកទី១ហេីយ។
      "ជម្រាបសួរលេាកតា"
      "ជេគមែនទេចៅ"លេាកតាហៅជេគឲ្យមកចូលជិតនិងអង្អែលក្បាលនាយថ្នមៗដូចមាននិស្ស័យជាមួយគ្នាតាំងពីកាលអ៊ីចឹង។នាយជេគកាលដែលបានការស្វាគមន៍ពីលេាកតាស៊ុងហ៊ុនបែបនេះក៏ទទួលបានភាពកក់ក្តៅខុសធម្មតា។
     "បាទលេាកតា ខ្ញុំជេគជាសង្សាររបស់បងស៊ុងហ៊ុន"
     "តាឮស៊ុងហ៊ុននិយាយពីឯងច្រើនណាស់ គេច្បាស់ជាស្រឡាញ់ឯងខ្លាំងហេីយ"លេាកតាមានប្រសាសន៍បែបនេះហើយ ជេគញញឹមខ្ជឹបនៅពេលចាស់ៗពេញចិត្តនូវស្នេហារបស់អ្នកទាំងពីរ
     "ច្បាស់ជាអ៊ីចឹងហើយលេាកតា"
     "ជេគតាសុំអ្វីមួយពីចៅបានទេ"ភ្លាមៗលេាកតាស្រាប់តែចង់សំណូមពរអ្វីមួយ ឮដូច្នោះជេគក៏សួរបកទៅវិញក្រែងលោនាយអាចជួយបាន
     "សុំអ្វីទៅលេាកតា ខ្ញុំនឹងជួយលេាកតាជានិច្ច"
     "តាសុំឲ្យឯងជួយមេីលខុសត្រូវស៊ុងហ៊ុនផង ហើយស្រឡាញ់គេឲ្យបានច្រេីនៗ ព្រោះគេមិនដែលទទួលបានភាពកក់ក្តៅពីអ្នកណាឡើយសូម្បីតែឪពុកខ្លួនឯង ដូច្នេះតាសុំចិត្តឯងណា"លេាកតាអង្អែលដៃជេគប្រៀបដូចជាចៅប្រុសបង្កើតអ៊ីចឹង។ស្តាប់ឮហេីយជេគទទួលបានភាពកក់ក្តៅមួយចំណែកថែមទៀត ហើយប្តេជ្ញាចិត្តនឹងធ្វើតាមបំណងរបស់លេាកតាឲ្យបានល្អបំផុត។
     "បាទចៅនឹងសន្យាធ្វើតាមសម្តីរបស់លេាកតា ហើយសន្យាមិនឲ្យចៅប្រុសលេាកតានៅឯកាទៀតទេ ចៅនឹងស្រឡាញ់គេឲ្យបានច្រើនៗ"ពាក្យសម្តីទាំងប៉ុន្មានមិនមែនចេះតែនិយាយឲ្យរួចពីមាត់ទេ គឺនិយាយចេញពីចិត្តដេាយស្មេាះ។នៅក្រេាយសកម្មភាពទាំងអស់ នៅមានស៊ុងហ៊ុនដែលកំពុងលួចឈរស្តាប់ហើយថែមទាំងឈរញញឹមម្នាក់ឯងទៀត នាយសប្បាយចិត្តណាស់នៅពេលបានឃើញចៅតាគេត្រូវរ៉ូវគ្នាបែបនេះ។
    "អាហែម!!!ចៅតាគេនាំគ្នាពិភាក្សារឿងអ្វី សុំចូលរួមបានដែរទេបាទ"បន្ទាប់ពីឈរស្តាប់បានមួយសន្ទុះក៏លេចមកចូលរួមនឹងអ្នកទាំងពីរដែរ
    "ស៊ុងហ៊ុនក៏ដូចគ្នា!រកសង្សារមិនពិបាកទេ តែអ្វីដែលពិបាកគឺរកមនុស្សដែលស្រឡាញ់ចៅពិតប្រាកដរួមសុខរួមទុក្ខជាមួយគ្នា។តែបេីជាបានគ្នាហេីយ ចូរចៅថែរក្សាគេឲ្យបានល្អ"លេាកតាមានប្រសាសន៍ដេាយចាប់ដៃនាយទាំងពីរមកផ្សំផ្គុំគ្នា។តាមមេីលទៅលេាកតាពេញចិត្តពេញថ្លេីមជាមួយនឹងស្នេហារបស់ចៅៗមួយគូនេះណាស់ លេាកតាសម្លឹងទៅមេីលចៅៗនឹកគិតមិនដឹងថានៅបានមេីលចៅមានសេចក្តីសុខបែបនេះបានយូរប៉ុណ្ណាទេ។
    "បាទលេាកតា"អ្នកទាំងពីរឆ្លើយព្រមគ្នា សំណេះសំណាលគ្នារួចក៏មកអញ្ជើញទទួលទានអាហារពេលព្រឹកជុំគ្នា។

#សួនមុខផ្ទះ

    "ស៊ុងហ៊ុន!ក្រែងបងថានឹងទៅកាណាដាវិញថ្ងៃនេះហ្អរ៎ ចុះឥឡូវម៉េចក៏បងមិនទៅ"ជេគអង្គុយលេីស្មៅបង្កើតសន្ទនាតែពីរនាក់ជាមួយស៊ុងហ៊ុន
    "បងកំពុងតែធ្វើតាមសម្តីបងហើយ ថាបងនឹងមកនៅក្បែរអូនឲ្យបានច្រើន ពេលនេះបងកំពុងធ្វើវាហើយ"
     "ចុះច្រេីនបានប៉ុណ្ណាទៅ អូនមិនចង់បែកបងសូម្បីតែមួយនាទី"ជេគធ្វើមាត់ពេបដាក់ស៊ុងហ៊ុនឡើងគួរឲ្យស្រឡាញ់ ស៊ុងហ៊ុនឃើញហើយចង់តែចាប់ដាក់ការ៉ុងច្រកប៉ាវទៅកាណាដាទេ
     "វានឹងមិនយូរទេ តែបងនឹងធ្វើឲ្យរយៈពេលដ៏ខ្លីនេះជាពេលវេលាដែលមានតម្លៃបំផុតសម្រាប់ពួកយើងទាំងពីរ"ពាក្យសម្ដីរបស់ស៊ុងហ៊ុនបានលួងលោមបេះដូងដ៏កំសត់របស់ជេគឲ្យរស់ឡើងវិញ នាយតែងតែខ្លាចថាពេលបែកហើយគឺបែករហូតមិនបានជួបម្តងទៀត
    "អូនប្រហែលជាមនុស្សសំណាងជាងគេហើយមេីលទៅ"ជេគអៀនជាមួយនឹងសម្តីរបស់ស៊ុងហ៊ុនអម្បាញ់មិញ ហើយក៏មានអារម្មណ៍ថាកក់ក្តៅសង្ឃឹមថានឹងបែបនេះរហូតចុះ គឺបែបនេះជារៀងរហូត
    "ប្រាកដជាអ៊ីចឹងហើយ បងនឹងធ្វើឲ្យអូនមានសំណាងជាងគេ"
    "ស៊ុងហ៊ុន សន្យាថាពួកយើងនឹងនៅបែបនេះរហូតហើយមិនថាជួបឬបែកសូមឲ្យស្នេហាពួកយើងជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមបំផុត"
    "បាទបងសន្យា"
    "ហើយមួយទៀតហាមមានស្រី"ជេគរេីពីការអេាបរបស់ស៊ុងហ៊ុនមកចង្អុលមុខនិយាយថាឲ្យផាំងៗ
    "បេីអូនមិនឲ្យបងមានស្រី ចឹងបងមានប្រុសអត់ខុសទេត្រូវអត់"ស៊ុងហ៊ុនក៏និយាយឌឺជេគថែមទាំងដឹងថាក្មេងនេះពូកែខឹងហើយពូកែង៉ក់ងរជាទីបំផុត
     "អូនស្អប់បងហេីយ"ថាមិនទាន់រួចពីមាត់ផង ឃើញទេឥឡូវង៉ក់ងរបាត់ហើយសំណាងប៉ះចំប្រុសពូកែលួងដូចស៊ុងហ៊ុនរឿងកំពេកកំប៉ុងប៉ុណ្ណឹងមានអីទៅពិបាក
     "ឈប់ខឹងបងទៅណា ចាំបងជូនអូនទៅស្រុកកំណើតលេាកតា"ឮថាបានដេីរភ្លាម ជេគក៏ឈប់ងក់ង៉រភ្លែត
      "ពិតមែនហ្អរ៎?តែពួកយើងទៅទីនោះធ្វើអីទៅ?"
      "ទៅមណ្ឌលចាស់ជរារបស់លេាកតានៅឯស្រុកកំណើតគាត់ គាត់ចង់ទៅលេងយូរហើយហើយបងគិតថានេះជាពេលវេលាដ៏បំផុត"ជេគងក់ក្បាលយល់ស្របតាមស៊ុងហ៊ុនជានិច្ច នាយរង់ចាំពេលវេលាល្អបែបនេះយូរហើយ ពេលវេលាដែលអាចនៅក្បែរមនុស្សជាទីស្រឡាញ់បាន។
    "អូនទៅបានដែរហ្អរ៎?"
    "ប្រាកដជាបាន បេីមិនមានអូនទៅបងច្បាស់ជាដាច់ខ្យល់ស្លាប់មិនខាន"
    "ក៏បាន!អូនឈប់ខឹងហើយ ស្រឡាញ់បងជាងគេ"និយាយរួចជេគក៏ចង្អេីតជេីងទៅថេីបថ្ពាល់របស់ស៊ុងហ៊ុនមួយខ្សឺតឮសូរតែជុប៎ៗ។
បញ្ចប់សន្ទនាហើយក៏នាំគ្នាដេីរចូលផ្ទះវិញអាងនឹងរង់ចាំថ្ងៃស្អែកដេីម្បីធ្វេីដំណើរទៅស្រុកកំណើតរបស់លេាកតា។
to be continued.

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 03, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

8 LETTERSDonde viven las historias. Descúbrelo ahora