ភាគទី៨

401 46 19
                                    

ភាគ៨:សង្សារ

ព្រឹកថ្មីនាំយកពន្លឺចាំងចូលបន្ទប់មួយដែលមានរាងកាយតូចកំពុងគេងលក់ ដេាយហេតុតែមានពន្លឺថ្ងៃបែបនេះបាននាំឲ្យវាដាស់ដំណេកនាយតូចដែលកំពុងគេងយ៉ាងស្កប់ស្កល់នេាះឲ្យប្រញាប់ភ្ញាក់ពីគ្រែគេង។ភ្នែកមួយគូរកំពុងបេីកសន្សឹមៗសម្លឹងទៅពិដាន ទេីបដឹងថានេះជាបន្ទប់ខ្លួន។មកបន្ទប់បានយ៉ាងម៉េចបេីយប់មិញគេងលេីស្មៅហ្នឹង?មែនហើយអ្នកនៅជិតជេគពេលនេាះគ្មាននរណាក្រៅពីចៅហ្វាយខ្លួនទេ អុីចឹងច្បាស់ជានាយអ្នកនាំគេមកហើយ។មិនបង្អង់យូរនាយតូចក៏ទំលាក់ជេីងពីគ្រែសម្តៅទៅបន្ទប់ទឹកអាងនឹងបានជួយកិច្ចការអ្នកក្រេាម។

"អ៊ំ អ្នកប្រុសទៅធ្វើការបាត់ហើយមែនទេ?"មកដល់ក្រាមភ្លាមជេគក៏ទៅម៉ែដេាះមុនគេ

"អរ គាត់ទៅធ្វើការបាត់ហើយ"អ៊ំឆ្លើយវិញទាំងភ្នែកកំពុងផ្ចិតផ្ចង់ជាមួយនឹងការធ្វើម្ហូប

"ចុះគាត់ហូបអីរួចឬនៅ?"

"មុនទៅគាត់ហូបរូចហើយ"

"បាទអញ្ចឹងមានអីឲ្យខ្ញុំជួយដែរឬអត់អ៊ំ?"

"ជួយលាងបន្លែទៅ"

"បាទអ៊ំ"ស្រដីចប់នាយក៏ទាញបន្លែមកលាងតាមសម្តីរបស់ម៉ែដេាះ។

ងាកមកមេីលនរៈសង្ហារនេះវិញកំពុងតែពិនិត្យឯកសារតាមធម្មតា ដេាយដៃកំពុងទាញពែងកាហ្វេមកក្រេបយកជាតិបន្តិច

"ចូលមក"ដេាយឮសម្លេងគេាះទ្វារអម្បាញ់មិញនេះ នាយក៏បង្ហេីបសំនៀងដេីម្បីផ្តល់ជាការអនុញ្ញាតឲ្យអ្នកខាងក្រៅចូលមក

"ចៅហ្វាយមានមនុស្សមករក"អ្នកជាជំនិតអេាននិយាយក្បាលគេារពនាយក្នុងនាមជាមនុស្សជំនិត

"អ្នកណា?"ស៊ុងហ៊ុនងឿយក្បាលឡើងហាក់មានចម្ងល់
ព្រោះថ្ងៃនេះក្នុងកាលវិភាគដូចជាគ្មានណាត់ជាមួយដៃគូរណាមួយឡើយ ចុះអ្នកណាមករកទាំងគ្មានណាត់បែបនេះ?

"នាងប្រាប់ថានាងជាសង្សាររបស់ចៅហ្វាយ"កាលដែលឮហើយកាន់តែធ្វើឲ្យនាយភ្ញាក់ផ្អើលឡើង នេះនាងតាមគេមកដល់កូរ៉េនេះមែនទេ

"ឲ្យនាងចូលមក"ស្រដីចប់អ្នកជាជំនិតក៏ទៅខាងក្រៅដេីម្បីនាំយកមនុស្សម្នាក់ដែលមាននាមជាសង្សាររបស់ចៅហ្វាយឲ្យចូលខាងក្នុងអូហ្វីស

ក្រេាយពីវត្តមានរបស់អ្នកជំនិតរបស់នាយចេញហើយក៏បញ្ចេញមនុស្សស្រីម្នាក់ដែលមានមុខមាត់ស្អាតបាត ស្លៀកពាក់មិនលេចលើលេចក្រេាមដូចស្រីៗមួយចំនួនផ្សេងទៀតនេាះឡេីយគឺពិតជាសមសួនជាមនុស្សស្រីពិតប្រាកដមែន

"អូនមកទីនេះធ្វើអី?"ស៊ុងហ៊ុនចេាទសួរទាំងមុខស្មេីធេញទៅកាន់អ្នកម្ខាងទៀតដែលកំពុងរៀបឬកអង្គុយលេីសាឡុងយ៉ាងត្រឹមត្រូវនេាះ

"ហេតុអីបងសួរបែបនេះ អូនវិញទេដែលត្រូវសួរបង ហេតុអីចេញទៅគ្មានប្រាប់អូនបែបនេះ"នាងជាសង្សាររបស់នាយក៏និយាយទាំងទន់ភ្លន់ ទន់ភ្លន់នេះមិនមែនទន់ភ្លន់លាក់ពុតនេាះឡើយ

"បងប្រញាប់មកបំពេញការងារនៅទីនេះទេីបមិនបានផ្តល់ដំណឹងដល់អូន បងពិតជារវល់ណាស់"ស៊ុងហ៊ុនបេាះជេីងសម្តៅទៅអង្គុយលេីសាឡុងដែរដេីម្បីផ្តល់ជាភាពងាយស្រួលក្នុងការនិយាយគ្នា

"យ៉ាងហោចណាស់ក៏លាអូនមួយម៉ាត់ដែរ"

"ស៊ុងហ៊ុន?"ដេាយឃើញនាយមិនតបតរ នាងក៏សង្កត់ឈ្មោះនាយឮៗ

"បាទ?"

"បងដឹងទេ បងពិតជាសេាះកក្រាះនឹងអូនណាស់"បំពង់កនាងបង្ហេីបឡើងទាំងងុលៗរកនឹងយំ

"បងសុំទេាស"នាយកម្លោះអេានក្បាលចុះហាក់ដឹងនឹងអ្វីដែលនាយបានធ្វើ នាងនិយាយត្រូវណាស់នាយពិតជាសេាះកក្រេាះជាមួយនាងពិតមែន។កាលពីនៅកាណាដានាយមិនសូវខ្វល់នឹងនាងប៉ុន្មាននេាះទេ នាងយំ នាងអន់ចិត្តក៏ស៊ុងហ៊ុនមិនដែលដឹងដូចគ្នាសរុបទៅមានឈ្មោះតែសង្សារទេតែមិនបានបំពេញនាមជាសង្សារបានត្រឹមត្រូវនេាះឡើយ ចុះសួរថាបេីធ្វើអញ្ចឹងដដែលយកនាងធ្វើសង្សារធ្វើអី?ដំបូងស៊ុងហ៊ុននាយក៏មិនចង់បាននាយធ្វើសង្សារដូចគ្នាតែក៏ដេាយសារតែការអាណិតដែលឃើញនាងសារភាពស្នេហ៍ច្រេីនដងនិងញយពេក ហើយជាពិសេសនេាះនាងម្នាក់នេះហើយដែលតែងតែផ្តល់កម្លាំងចិត្តគ្រាដែលនាយមិនសប្បាយចិត្ត មូលហេតុទាំងអស់នេះហើយដែលនាយយល់ព្រមធ្វើជាសង្សារទាំងដែលគ្មានចិត្តលេីនាងសូម្បីតែចុងក្រចក បែបនេះដូចជាធ្វើបាបចិត្តនាងពេកទេដឹង?

"បងមិនគួរណាសុំទេាសទេ អូនដឹងថាបងកំពុងតែធ្វើតាមបេះដូងខ្លួនឯងដូចគ្នា"នាងយកដៃទៅអង្អែលដៃរបស់សង្សារថ្នមៗ

"ទុកពេលឱ្យបងខ្លះបានទេ?បងសន្យានឹងប៉ះប៉ូវរឿងគ្រប់យ៉ាងដែលបានកេីតឡើង"នាងងក់ក្បាលហាក់យល់ព្រមនឹងអ្វីដែលនាយបានសន្យាអម្បាញ់មិញ ទេាះបីរឿងគ្រប់យ៉ាងមិនធ្វើចេញពីចិត្ត សុទ្ធតែជាការបេាកប្រាស់កុហកក៏នាងយល់ព្រមឱ្យតែបាននៅជិតមនុស្សដែលខ្លួនស្រឡាញ់។

to be continued.

8 LETTERSOù les histoires vivent. Découvrez maintenant