ភាគទី២១

339 53 18
                                    

ភាគទី២១: BROKE UP WITH GF

កាត់ទៅព្រឹកថ្ងៃថ្មីវិញដែលអ្នកទាំងពីររង់ចាំឡានដឹកក្រូចរបស់អ៊ំម្ចាស់ចម្ការជូនអ្នកទាំងពីរទៅកាន់Resortដែលអ្នកទាំងពីរធ្លាប់នៅពេលមកជេជូដំបូងព្រេាះអីវ៉ាន់របស់អ្នកទាំងពីរនៅទីនេាះទាំងអស់ អ្នកទាំងពីរលេីកដៃជម្រាបលាអ៊ំប្រុសព្រមទាំងនិយាយអរគុណយ៉ាងសមគួរផងសឹមនឹងឡើងគូទឡានខាងក្រេាយដែលមានសុទ្ធតែកន្ត្រក់ផ្លែក្រូច ក៏មិនភ្លេចយកឆ្កែរបស់ជេគទៅតាមផងដែរ។

មកដល់ស្មេីនេះហើយអ្នកទាំងពីរគ្មានអ្នកណាហ៊ាននិយាយស្តីទៅអ្នកណាមុនទេទាំងបេះដូងកំពុងធ្វើទុក្ខបុកម្នេញឲ្យនិយាយរកគ្នាទៅវិញទៅមក តែនៅរឹងទទឹងដេាយហ៊ានប្រឆាំងបេះដូងរបស់ខ្លួនឯងជាពិសេសនេាះគឺជេគហ្នឹងឯងមិនទាន់បាត់ខឹងរឿងកាលពីម្សិលមិញនេាះទេ។

ចំណាយពេលមួយម៉ោងជាងទេីបដល់Resortរបស់ពួកគេព្រេាះពីចម្ការមកទីនេះវាឆ្ងាយដែរ តែអ្វីដែលអ្នកទាំងពីរបានឃើញមុនគេបន្ទាប់ពីចុះពីឡានក្រូចនេាះគឺមនុស្សពីរដែលឈរនៅមុខឡានទំនេីបហាក់កំពុងតែចាំអ្នកទាំងពីរ។

"អ្នកប្រុសចូលឡានពួកយើងនឹងធ្វើដំណើរទៅផ្ទះវិញចំណែកអីវ៉ាន់របស់អ្នកទាំងពីរក៏បានយកមកអស់ហេីយដែរ"ស៊ុងហ៊ុនឃើញបុរសពីរនាក់នេាះហើយក៏មិនបានខ្វល់ចិត្តច្រើនដែរព្រោះពួកគេសុទ្ធតែជាកូនចៅគ្នីគ្នារបស់ប៉ាគេហ្នឹងហើយ រកឃើញពួកគេទាល់តែបានតែក៏សំណាងហើយដែលពួកគេមកត្រូវពេល។ចំណែកជេគវិញឃេីញស៊ុងហ៊ុនដេីរចូលឡានប៉ុណ្ណេាះហេីយក៏ចូលតាម បេីមិនចូលមានតែអត់អ្នកណាភ្លេីទៅនៅហ្នឹងម្នាក់ឯង។

ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរតែចំពោះអ្នកទាំងពីរគឺដដែលគ្មានអ្នកណានិយាយស្តីអ្វីឡើយសូម្បីតែមេីលមុខគ្នាមិនទាំងចំផង។ចំណាយពេលប៉ុន្មានម៉េាងទេីបត្រឡប់មកដល់ផ្ទះវិញ ហើយអ្វីដែលនាយបានឃើញមុនគេពេលមកដល់គឺលេាកប៉ានិងអ្នកម៉ាក់គេហ្នឹងឯង តែនាយគ្មានភ្ញាក់ផ្អើលជាមួយនេាះទេ។

"យ៉ាងម៉េចហើយស៊ុងហ៊ុន ខានជួបគ្នាតែប៉ុន្មានខែសេាះឯងសឹងតែមិនមេីលមុខយេីងទៅហើយ"សម្លេងធំរបស់មនុស្សចាស់អាយុហាសិបផ្លាយបន្លឺឡើងទាំងញញឹមចុងមាត់តែមិនបានធ្វើឲ្យនាយខ្លាចរអារនេាះឡើយតែបែរជានិយាយឌឺដងទៅវិញ

8 LETTERSWhere stories live. Discover now