ភាគទី១១

356 40 6
                                    

ភាគ១១

បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចរួចមក ស៊ុងហ៊ុនក៏បានដេញឆុលសូឲ្យទៅផ្ទះបេីមិនអញ្ចឹងទេគេនឹងនៅតែនិយាយពីនេះពីនេាះមិនចេះចប់ជាមិនខាន ស្រួលមិនស្រួលមកលួចស្តាប់គេសន្ទនាគ្នាទៀតក៏មិនដឹង

ស៊ុងហ៊ុនឡើងមកដល់មុខបន្ទប់សៀវភៅក៏ឃើញនូវវត្តមានរបស់ជេគនៅឈរមុខបន្ទប់ គេច្បាស់ជានៅចាំនាយហើយ។ឃេីញដូច្នេះនាយក៏ដេញជេគឲ្យចូល ដេីម្បីស្រួលនិយាយគ្នា

"ហៅខ្ញុំមានការអ្វីទៀតហើយលេាកចៅហ្វាយសង្ហារ"ជេគនិយាយបង្អូសយ៉ាងវែងអន្លាយ ជាហេតុធ្វើឲ្យអ្នកនៅចំពោះមុខកេីតចិត្តក្រឺតក្នាញ់ជាពន់ពេក

"ហៅប្រាកដជាមានរឿងហើយ មិនមែនហៅឯងមកអង្គុយឲ្យយេីងមេីលមុខទេ"ស៊ុងហ៊ុនដាក់គូទអង្គុយគងទាក់ខ្លាសឹមនិងញាក់ចិញ្ចើមនិយាយឌឺដងទៅជេគ

"សម្រេចថាមានរឿងអ្វី?"

"ម៉ាក់យេីងបានឲ្យយេីងជាអ្នកកាន់កាប់រឿងប្រាក់ខែអ្នកធ្វើការនៅផ្ទះនេះជំនួសគាត់ ហើយចាប់ពីថ្ងៃនេះតទៅមុខទៅបេីសិនឯងហ៊ានតមាត់ ធ្វើឲ្យយើងឃ្នេីសចិត្ត យេីងនឹងកាត់លុយប្រាក់ខែរបស់ឯងដូច្នេះលុយបំណុលឯងនឹងមិនទៅណាទេ"ស៊ុងហ៊ុនដាក់បម្រាមទៅដល់នាយ ធ្វើឲ្យជេគគាំងស្ញេញគ្នាជាមនុស្សបុិនតមាត់ផងបេីមិនឲ្យតមាត់ឲ្យគ្នាធ្វើរូបចម្លាក់មែនទេ

"តែខ្ញុំម្នាក់ទេ ឬអ្នកផ្សេងដែរ?"ជេគជ្រួញចិញ្ចើមចូលគ្នា

"តែឯងម្នាក់គក់!ព្រោះឯងពូកែតមាត់ ធ្វើអញ្ចឹងសមណាស់ព្រោះវាកាត់បន្ថយទម្លាប់អាក្រក់"

"អាហ្នឹងគេមិនមែនហៅថាទម្លាប់អាក្រក់ទេ ទម្លាប់ពីកំណើតបានត្រូវ ទេាះលេាកខំកាត់ប្រាក់ខែខ្ញុំយ៉ាងណាក៏វានៅតែដដែល"

"ឯងកំពុងតមាត់យេីង okayយេីងនឹងកាត់ប្រាក់ខែឯង"ស៊ុងហ៊ុនមិននិយាយតែមាត់ តែក៏ទាញប៊ិកនិងក្រដាសមួយបម្រុងនឹងកត់តែជេគហាមឃាត់ទាន់

"នែ៎ឈប់ ខ្ញុំឈប់តក៏បាន"ជេគនិយាយទាំងអេានមុខចុះរួមបូកទឹកមុខស្អុយ ធ្វើឲ្យស៊ុងហ៊ុននាយសេីចក្នុងបំពង់កតែម្នាក់ឯងស្របពេលឃេីញកូនឆ្មាធ្លាក់ទឹកបែបនេះ។ ឃើញដូច្នេះជេគចង់តែតមាត់ ដាក់ផាំងៗទៅនាយដែរ តែខ្លាចត្រូវគេកាត់ប្រាក់ខែដូចគ្នា

8 LETTERSWhere stories live. Discover now