ភាគទី៣

510 63 10
                                    

ភាគ៣(មិនដឹងភាគស្អីទេភ្លាវសម្បេីមណាស់)

"យី ហួចទៅណាបាត់ហើយ"ជេគដែលទេីបតែចេញមកពីបន្ទប់ទឹកនេាះក៏កេីតចិត្តឆ្ងល់ដែលបាត់ចៅហ្វាយរបស់ខ្លួនមិនឃេីញនឹងតុ

"មិនឃើញចឹងពួកស្រីៗចាប់បាត់ហេីយទេដឹង"ជេគនៅតែងាកឆ្វេងស្តាំរកចៅហ្វាយខ្លួនដដែល

"អត់ទេាសបងស្រី តេីបងឃើញមនុស្សប្រុសម្នាក់ដែលរួមតុជាមួយខ្ញុំអម្បាញ់មិញដែរឬទេ?"ស្របពេលដែលកំពុងរកមេីលចៅហ្វាយខ្លួន ជេគក៏ប្រទះភ្នែកនឹងអ្នករត់តុម្នាក់រួចក៏សួរដេាយសមរម្យ

"ចាស៎គឺគាត់បានគិតលុយហើយចេញទៅមុននេះបាត់ហេីយ"អ្នករត់តុឆ្លើយ

"បាទអរគុណ"

"នេះអាគាត់ហ្នឹងចង់ធ្វើបាបខ្ញុំហេស៎?"ជេគកេីតចិត្តខឹងនឹងចៅហ្វាយរបស់ខ្លួនភ្លាមក៏ប្រញាប់ប្រញាល់ចុះទៅកន្លែងចតរថយន្ត

"ចង្រៃយ៎ ឡានក៏ទៅបាត់ទៀត"មកដល់ខាងក្រេាមដែលនាយបានចតនេាះក៏មិនឃើញទៀតនេះសរបញ្ជាក់ថាស៊ុងហ៊ុនបានចេញឡានទៅបាត់ហេីយ

"ចាំមេីលណាលេាកប្រុសជេីងល្អ"ជេគខាំមាត់សង្កត់ធ្មេញចិត្តឆួលឆេះនឹងចៅហ្វាយរបស់ខ្លួនដែលទុកគេចេាល នេះប្រុងឲ្យគេដេីរទៅផ្ទះក៏យ៉ាងម៉េចនៀក?

___

ងាកមកមេីលលេាកប្រុសជេីងល្អរបស់ជេគឯនេះវិញ នាយបេាះជេីងមាំចូលផ្ទះដេាយដៃកាន់សេារឡានក្រវីហើយមាត់កំពុងតែហួចលេង រីឯទឹកមុខញញឹមញញែមសម្បេីមណាស់ដូចមានរឿងអីសប្បាយចិត្តអ៊ីចឹង។ រឿងដែលសប្បាយចិត្តនេាះក៏គ្មានអីក្រៅពីរឿងដែលនាយធ្វើបាបជេគបានសម្រេចនេាះដែរ។

"អុះ ចុះឯណាជេគម៉េចមិនឃើញមកជាមួយ"ម៉ែដេាះដែលកំពុងតែរៀបចំកន្លែងនេាះក៏សួរឡើងដេាយមិនឃេីញវត្តមានជេគមកជាមួយនាយ

"គេចង់ជិះឡានក្រុងមកហ្នឹងណាម៉ែដេាះ"ស៊ុងហ៊ុនឆ្លើយដេាយរក្សាទឹកមុខស្រស់នេាះនៅដដែល

"ជេគនេះហេស៎ចង់ជិះឡានក្រុង?"

"បាទមានអ្វីមែនទេម៉ែដេាះ?"

"គ្មានទេទៅ ក៏ប្រញាប់ទៅងូតទឹកសម្អាតខ្លួនចេញទៅ"ឮហើយស៊ុងហ៊ុនក៏ឡើងទៅបន្ទប់របស់ខ្លួនតាមដែលម៉ែដេាះបានប្រាប់។

8 LETTERSΌπου ζουν οι ιστορίες. Ανακάλυψε τώρα