ភាគទី២៥

361 45 13
                                    

ភាគទី២៥:ខ្ញុំនឹកជេគ

លុះមកម៉េាងចេញពីធ្វើការជេគសឹងតែមិនហ៊ានចេញពីក្រុមហ៊ុនទៅហើយនាយចង់ដេកនៅក្រុមហ៊ុនឲ្យបាត់ៗទេខ្លាចថាស៊ុងហ៊ុននៅចាំស្ទាក់នាយនៅឯខាងក្រេាម។តែគ្មានជម្រេីសនេាះទេចុងក្រេាយត្រូវតែទៅវិញព្រេាះម៉ាក់និងប៉ាខលមកជេគជាច្រេីនលេីកជាច្រេីនសារចំណែកឯនាយក៏គ្មានលេសត្រូវដេាះសារឲ្យបានសមរម្យដែរ។

"ជេគ"ដូចអ្វីដែលជេគគិតមិនខុសមែនគឺស៊ុងហ៊ុនមិនទៅណាឆ្ងាយពីទីនេះទេគឺពេាលនៅចាំស្ទាក់នាយរហូតដល់ចប់ម៉ោងធ្វើការតាមអ្វីដែលជេគគិតអញ្ចឹង។

"អ្នកណាដេាះកង់ឡានខ្ញុំចេញទៅណាបាត់ហើយ"ជេគខំរត់គេចពីមុខស៊ុងហ៊ុនដេីរសម្តៅទៅឡានរបស់ខ្លួនតែមិនដឹងចង្រៃយ៎ណាមកដេាះកង់ឡានខាងមុខនាយទាំងសងខាង។មិនបាច់ប្រាប់ក៏អាចទាយដឹងដែរថាអ្នកណាអ្នកដេាះកង់ឡានរបស់ជេគ មេីលតែអ្នកក្បែរៗហ្នឹងទៅ។

"ទៅផ្ទះជាមួយខ្ញុំក៏បានដែរ"ស៊ុងហ៊ុនអូសជេគយ៉ាងតាណាន់តាន់តាប់ទេាះបីជេគបដិសេធយ៉ាងណាក្តីក៏ស៊ុងហ៊ុននាំជេគចូលឡាននាយទាល់តែបាន។

"ប្រាប់ហើយថាចាំខ្ញុំជិះតាក់ស៊ីទៅ"មកដល់ក្នុងឡានហើយក៏ជេគនៅតែរេីចង់ជេគទៅវិញ តែគិតថាអាចទៅវិញបានមែនតេីបេីចូលក្នុងឡានស៊ុងហ៊ុនបាត់ទៅហេីយហ្នឹង?

"នៅ ឲ្យ ស្ងៀម"ស៊ុងហ៊ុនសង្កត់ពាក្យមួយៗធ្ងន់ៗបង្កឲ្យអ្នកនៅស្តាំដៃខ្លួននេះព្រឺរេាមខ្លាចជាមួយរឹកពារបស់ស៊ុងហ៊ុនឥឡូវនេះទេីបនៅស្ងៀមតាមគេបេីមិនដូច្នេះទេស៊ុងហ៊ុនមិនហ៊ានប្រាកដចិត្តទេថានឹងមានរឿងអ្វីកេីតឡេីង។

ឡានរបស់ស៊ុងហ៊ុនបេាះពួយលើដងវិថីសម្តៅទៅរកផ្ទះរបស់ជេគ។មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាស៊ុងហ៊ុនស្គាល់ផ្ទះជេគព្រេាះស៊ុងហ៊ុនសួររកឆុលសូដេីម្បីរកផ្ទះជេគមួយថ្ងៃហេីយ។

"ម៉ាក់ប៉ាខ្ញុំមកផ្ទះវិញហើយ"ជេគចុះពីលើឡានដេាយគ្មាននិយាយអរគុណស៊ុងហ៊ុនមួយម៉ាត់សឹមនឹងបេីករបងទ្វារស្រែកហៅម្តាយឪពុកខ្លួនពីខាងក្រៅដេីម្បីផ្តល់ជាដំណឹង។

8 LETTERSWhere stories live. Discover now