ភាគទី១៧

350 43 5
                                    


នៅក្នុងផ្សាររាត្រីមួយកន្លែងហាក់មានលក្ខណៈហុឹកហាក់នាពេលរាត្រីយប់ត្រជាក់ តែក៏នៅមានមនុស្សមកលេងកម្សាន្តនិងមកទិញរបស់របរហាក់មិនឈប់ទាល់តែសេាះ ក្នុងនេាះក៏មានក្លេីពីរបីនាក់ដែលនៅក្នុងនេាះដែរហើយក៏គ្មានអ្នកណាឆ្ងាយក្រៅពីស៊ុងហ៊ុន ជេគ និងឆុលសូដែរ។ អ្នកទាំងបីបានបបួលគ្នាមកទីនេះដេាយឮគេនិយាយថាមានលក់របស់របរអនុស្សាវរីយ៍ជាច្រើន កន្លែងកម្សាន្តជាពិសេសនេាះគឺបង្ហោះគោម

"ដេីរច្រើនត្រឡប់ហើយពួកឯងទិញអីឬអត់?"ឆុលសូរអ៊ូរង៉ូវៗក្បែរត្រចៀករបស់ស៊ុងហ៊ុន ព្រោះឃើញដេីរទៅវិញទៅមកតែដូចជាគ្មានអីកាន់នឹងដៃសេាះ

"គិតតែឯងទៅ ទិញអីក៏ទិញទៅកុំមករអ៊ូដាក់ត្រចៀកស្រកៀរត្រចៀកណាស់វេុីយ"ស៊ុងហ៊ុនផ្ទាត់ត្រចៀកឆុលសូមួយ ឃើញតែថាឲ្យគេតែខ្លួនឯងក៏គ្មានបានទិញអីដែរ

"ចុះឯងជេគ?"ខ្ជិលឈ្លោះជាមួយជេគតែក៏ងាកទៅសួរជេគដែលកំពុងសម្លឹងជុំវិញនេាះវិញ

"មិនដឹងទេ"ឆ្លើយថាទេតែភ្នែកកំពុងតែប្រទាក់ជាមួយកូនឆ្កែមួយដែលឈរតែតេាលតែឯងប្រៀបដូចជាគ្មានម្ចាស់យ៉ាងអញ្ចឹង។ ជេគញញឹមជាប់ផ្ទៃមុខដេាយដេីរសម្តៅទៅរកកូនឆ្កែនេាះ

"អាល្អិត!ម្ចាស់ឯងមិននៅទេឬ"ជេគយកដៃអង្អែលក្បាលឆ្កែថ្នមៗពពេញទៅដេាយក្តីស្រឡាញ់ទៅលើសត្វ។ឆ្កែបន្ទន់ជេីងអង្គុយផ្ទាល់លេីដី មិនថាមនុស្សឬសត្វទេឲ្យតែបាននៅជិតជេគគឺសុទ្ធតែមានអារម្មណ៍កក់ក្តៅនិងសុវត្ថិភាពទាំងអស់

"នែ៎កុំប៉ះវា មិនដឹងវាឆ្កែហ្នឹងប្រឡាក់ស្អីមកផងក៏មិនដឹង"ស៊ុងហ៊ុនទាញជេគមកវិញដេាយយកអីមកជូតដៃឲ្យជេគធ្វេីមេីលតែកូនឆ្កែនេាះអាក្រក់ណាស់ចឹង

"យ៉ាងម៉េចរេីសអេីងឆ្កែហ៎"ជេគថាឲ្យស៊ុងហ៊ុន គ្រាន់តែប៉ះអង្អែលកូនឆ្កែសេាះក៏ហាមដែរមេីលទៅដូចអត់មានមនោសញ្ចេតនាជាមួយសត្វទាល់តែសេាះ

"មិនមែនរេីសអេីងតែមិនចូលចិត្ត"

"តែខ្ញុំចូលចិត្ត"អ្នកទាំងពីរចាប់ផ្តើមប្រកែកប្រកូសគ្នាមិនខ្វល់ពីក្បាលឆុលសូនិងក្បាលឆ្កែនៅទីនេាះទាល់តែសេាះ

8 LETTERSWhere stories live. Discover now