ភាគទី៣២

190 36 13
                                    

    ក្នុងយប់កណ្តេាចកណ្តែងស្របពេលដែលស៊ុងហ៊ុនអង្គុយឈរមេីលព្រះចន្ទតែម្នាក់ឯងពេលនោះចិត្តចេះតែនឹករលឹកដល់មនុស្សម្នាក់ដែលមិនអាចសូម្បីតែជួប។អង្គុយមេីលព្រះចន្ទចេះតែនឹកឃេីញដល់រូបជេគ នាយសុំផ្ញើសេចក្តីនឹករលឹកតាមព្រះចន្ទផងសង្ឃឹមថានាយនិងជេគនិងអាចនៅក្បែរគ្នាបាន។
    "បងចង់ជួបរូបអូនខ្លាំងណាស់ តេីឲ្យបងធ្វើយ៉ាងណាទៅទេីបអាចជួបរូបអូនបាន"នាយផ្ញើសម្លេងសារតាមរយៈព្រះចន្ទ ពិតជាចង់ជួបគេខ្លាំងណាស់តែពេលវេលាមិនសាកសមតម្រូវឲ្យអ្នកទាំងពីរនៅឆ្ងាយពីគ្នាបែបនេះ។
      "សូមនាំពាក្យពេចន៍ទាំងប៉ុន្មានឲ្យគេដឹងផងថាខ្ញុំនឹកគេខ្លាំងណាស់"ស៊ុងហ៊ុននិយាយតែជាមួយព្រះចន្ទក្នុងចិត្តសង្ឃឹមថាបានដឹងឮទៅដល់មនុស្សជាទីស្រឡាញ់ដែលនៅសែនឆ្ងាយ។តេីអ្នកណាជាអ្នកកំណត់ជួបនិងព្រាត់ហេតុអ្វីក៏មិនឲ្យមនុស្សដែលស្រឡាញ់គ្នាអាចនៅក្បែរគ្នាបាន?

     ពេលវេលាចេះតែរំកិលទៅមុខមួយថ្ងៃទៅមួយថ្ងៃមិនចេះនឿយពីមួយនាទីទៅមួយនាទីពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែប្រែជាកន្លះឆ្នាំទៅហេីយ។ទេាះបីជាពេលវេលាប្រែប្រួលយ៉ាងណាក៏ស្នេហាមនុស្សមួយគូនេះមិនប្រែប្រួលដែរ។ត្បិតថាវាមានរយៈពេលកន្លះឆ្នាំហេីយដែលមិនបានជួបនូវមនុស្សជាទីស្រឡាញ់ តែក្តីស្រឡាញ់អ្នកទាំងពីរដែលមានឲ្យគ្នាមិនចេះរីងស្ងួតឡេីយ។ស៊ុងហ៊ុនក្នុងឯកសណ្ឋានមួយសង្ហារត្រៀមឡេីងយន្តហេាះត្រឡប់ទៅកូរ៉េវិញដេីម្បីចូលរួមកម្មវិធី។ទឹកមុខដូចស្រស់ស្រាយខុសពីរាល់ដង ស៊ុងហ៊ុនសម្លឹងទៅកាន់ខ្លួនឯងក្នុងកញ្ចក់ដេាយក្នុងដៃមានភ្ជាប់ជាមួយនឹងកាដូ។
     ធ្វើដំណើរអស់រយៈពេលយ៉ាងយូរទីបំផុតអ្វីដែលនាយបានរង់ចាំគឺបានសម្រេចហេីយ។មកលេីកនេះនាយធ្វេីយ៉ាងណាគឺនៅឲ្យបានយូរតាមដែលអាចធ្វេីបាន។ស៊ុងហ៊ុន និងអ្នកម៉ាក់លេាកប៉ាក៏ចេញពីព្រលានធ្វើដំណើរមកកាន់គេហដ្ឋានដែលនៅមានអ្នកបម្រើនៅចាំស្វាគមន៍យ៉ាងព្រេាងព្រាត។
     ស៊ុងហ៊ុនមកដល់ផ្ទះមិនទាន់ក៏ប្រញាប់ចេញក្រៅដេាយមិនឲ្យអ្នកណាដឹងមួយ។ស៊ុងហហ៊ុនធ្វេីដំណេីរមកដល់គេាលដៅក៏ប្រទះឃេីញផែនខ្នងមួយកំពុងឈរស្រេាចផ្កានៅខាងមុខផ្ទះ។នាយដេីរលបៗស្ងាត់ៗទៅរកជេគដែលឈរមិនដឹងអីសូម្បីតែមិនចាប់អារម្មណ៍ជាមួយសម្រឹបជេីងមនុស្ស។
     "អ្នកណាគេ?"ស៊ុងហ៊ុនក៏មកបិទភ្នែកជេគដេាយមិននិយាយអ្វីមួយម៉ាត់។ជេគហិតក្លិនដែលភាយពីមនុស្សម្នាក់ទៀតក៏ប្រហែលថាជាអ្នកណា មិនរង់ចាំនាយក៏បែរផែនខ្នងឃើញមនុស្សដែលរង់ចាំអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ជេគក៏ស្លុងអារម្មណ៍ភ្លាមដេាយគិតស្មានថាជាសុបិនដែលនាយធ្លាប់ យល់សប្តិឃើញ ពេលដែលស៊ុងហ៊ុនចាប់អេាបក៏ភ្ញាក់ដឹងខ្លួនភ្លាមថាវាមិនមែនជាសុបិនតែវាជាការពិត។
     "ស៊ុងហ៊ុន បងមកពីពេលណាហេតុអ្វីក៏មិនប្រាប់អូន បងមានដឹងទេថាអូននឹកបងខ្លាំងប៉ុណ្ណា"អារម្មណ៍រំភើបលាយឡំជាមួយនឹងទឹកភ្នែកព្រោះនាយមិននឹកស្មានថានឹងអាចមានឪកាសមួយស៊ុងហ៊ុនផ្ទាល់បែបនេះ
     "ចុះអូនមានដឹងទេថាបងនឹកអូនខ្លាំងប៉ុណ្ណា?បងនឹកអូនរាល់ថ្ងៃ"ស៊ុងហ៊ុនមិនហ៊ានប្រលែងគេចេញពីទ្រូងព្រេាះមិនទាន់អស់ជាតិនឹក នឹកខ្លាំងណាស់រាល់ថ្ងៃបន់ឲ្យតែបានអេាបគ្នានិងនៅក្បែរគ្នារហូតបែបនេះទេ។
      "អូនស្មានតែបងលែងមកទៀតហើយ ស៊ុងហ៊ុនកុំទៅទៀតបានទេអូនមិនចង់នៅឆ្ងាយបងបែបនេះទេ"ជេគទទូចអង្វរស៊ុងហ៊ុនទាំងកែវភ្នែកពពេញទៅដេាយទឹកភ្នែកដក់ក្នុងនេាះ
      "អូនកុំបារម្ភអី មិនយូរមិនឆាប់បងនឹងនៅក្បែរអូនដូចដើម"ស៊ុងហ៊ុននិយាយលេាងលេាមទាំងដឹងខ្លួនច្បាស់ថាស្នេហានេះវាមិនអាចក្បែរគ្នាបានឡើយ។
       "ប៉ុន្តែអូនខ្លាចថាប៉ាបងមិនឲ្យពួកយើងទាក់ទងគ្នា"
       "បងនឹងធ្វើឲ្យគាត់ឃើញថាគ្មានអ្វីមករារាំងស្នេហាយេីងបានឡេីយ"
        "និយាយអ៊ីចឹងបងមកចូលរួមកម្មវិធីមែនទេ"ជេគប្រលែងខ្លួនពីទ្រូងរបស់ស៊ុងហ៊ុនសឹមនិយាយពីរឿងដែលស៊ុងហ៊ុនមកកូរ៉េវិញ
       "បាទ ចុះអូនទៅដែរទេ?"ជេគក៏ងក់ក្បាលព្រោះនាយក៏ទទួលបានការអញ្ជើញពីម្ចាស់កម្មវិធីផងដែរ
      "ល្អណាស់ អ៊ីចឹងបងជួយទៅរេីសខេាអាវសម្រាប់កម្មវិធីយប់នេះឲ្យអូនបានទេ"
      "បាទបងយល់ព្រមគ្រប់យ៉ាង"និយាយហេីយអ្នកទាំងពីរក៏បណ្ដេីរគ្នាទៅរេីសខេាអាវ។ក្រៅពីនេះក៏បានទៅដេីរលេងជុំគ្នាព្រេាះពេលវេលាសប្បាយបែបនេះមិនមានយូរទេសម្រាប់អ្នកទាំងពីរ។

8 LETTERSOn viuen les histories. Descobreix ara