ភាគទី១៨

348 41 3
                                    


ព្រឹកព្រលឹមស្រាងៗបង្ហាញឲ្យឃេីញព្រះអាទិត្យរះមកពីទិសខាងកេីតបញ្ចេញពន្លឺរស្មីចាំងចំនឹងភ្នែកមនុស្សពីរនាក់ដែលកំពុងគេងផ្អែកគ្នាដែលកំពុងលង់លក់យ៉ាងសុខស្រួល

"ខិះៗ"ភ្លេីងដែលកំពុងរលត់កាលពីយប់មិញបន្សល់តែរង្គេីកភ្លេីងតូចៗនិងផ្សែងភ្លើងហេាះកាត់ចូលរន្ធច្រមុះអ្នកទាំងពីរជាហេតុឲ្យជេគនិងស៊ុងហ៊ុនត្រូវបង្ខំចិត្តភ្ញាក់ទាំងចិត្តមិនចង់

"ព្រឹកហើយតេីយេីងគួរទៅណាបន្ត?"ជេគសួរឡើងទៅកាន់អ្នកម្ខាងទៀតទាំងសម្លេងងុលៗដេាយយកដៃញីភ្នែកតិចៗឲ្យវាស្វាងពីដំណេក

"មានតែដេីរទៅមុខបន្តក្រែងល៎មានផ្លូវចេញពីព្រៃនេះ"នាយមាំសម្លឹងមេីលជុំវិញក្នុងចិត្តបន់ឲ្យតែរកផ្លូវចេញផុតពីទីនេះឲ្យបាត់ៗ មូលហេតុមិនមែនខ្លាចទីនេះទេតែគេបារម្ភពីជេគទៅវិញទេ

"ចុះមិនគិតដេីរតាមផ្លូវដេីមទេហ៎?ក្រែងល៎បានទៅកន្លែងដេីមយេីងវិញ"ជេគបំផុសគំនិតឡើង

"ចុះឯងមិនខ្លាចដេីរៗទៅជួបពួកនេាះទេហ៎?"ស៊ុងហ៊ុនក៏និយាយត្រូវម្យ៉ាងដែរ យប់មិញរត់ត្រហេបត្រហបទម្រាំបានមកដល់នេះសឹងតែធ្លាក់ថ្លេីម មិនអាចដេីរថយក្រោយទាំងពាក់កណ្ដាលទីបានទេយល់ល្អដេីរទៅមុខបន្តក្រែងល៎បានជួបមនុស្សម្នា

និយាយសំណេះសំណាលគ្នារួចស៊ុងហ៊ុនជាន់កម្ទេចឈើដែលគេដុតពីយប់ហើយក្លាយជាផេះនេាះបន្ថែម ដេីម្បីបំបាត់ផ្សែងសឹមនិងដឹកដៃជេគដេីរទៅមុខបន្តយកខ្លួនចេញពីទីនោះឲ្យបាន

"ហូយ ហត់ណាស់ដេីរដល់ណាទៀត"ជេគរអ៊ូរទាំរង៉ូវពេញៗមាត់ក្បែរត្រចៀកអ្នកកម្លេាះ តែស៊ុងហ៊ុនមិនបានតបអ្វីនេាះឡើយព្រោះចរិតជេគចូលចិត្តតែរអ៊ូអញ្ចឹង

"ឯងចង់នៅទីនេះឬចង់ចេញពីនៅទីនេះ"ភ្លាមៗនេាះស៊ុងហ៊ុនបង្អាក់សកម្មភាពដេីររួចងាកបែរក្រេាយមកសួរជេគដែលរអ៊ូមិនដាច់ពីមាត់សេាះ

"អ្នកណាទៅចង់នៅទីនេះ ខ្ញុំក៏ដឹងថាលេាកមិនចង់ដូចគ្នា"

"យេីងក៏ដឹងថាឯងមិនចង់អញ្ចឹងហើយបានខំដឹកដៃឯងយ៉ាងទ្រទឹកចេញពីទីនេះហ្នឹង"អ្នកទាំងពីរនៅតែបន្តប្រកូសប្រកែកគ្នាមិនលេីកលែងសូម្បីតែនៅក្នុងព្រៃ

8 LETTERSWhere stories live. Discover now