ភាគទី១៥

365 53 8
                                    

ភាគ១៦:ដំណើរកម្សាន្តទៅកាន់កេាះជេជូ

ពេលវេលាដែលត្រូវទៅកេាះជេជូក៏បានមកដល់ ស៊ុងហ៊ុនរេីឥវ៉ាន់ដាក់គូថឡានមុននឹងធ្វើដំណើរទៅកាន់ព្រលានយន្តហោះធ្វើដំណើរទៅកាន់កេាះជេជូ។

"លេាក លេាករកមេីលស្អី"អ្នកទាំងពីរដូចជាបានមកព្រលានយន្តហោះយូរហើយនៅឡើយតែពេលត្រូវឡើងយន្តហោះតែប៉ុណ្ណោះ តែជេគសង្កេតឃើញថាស៊ុងហ៊ុននៅតែក្រឡឹងជុំវិញទំនងដូចចាំនរណាម្នាក់

"ចាំជីននី និងឆុលសូ"

"នេះមិនមែនទៅជេជូតែពីរនាក់ទេមែនទេ?"ជេគសួរបញ្ជាក់ ក្នុងចិត្តខំត្រេកអរស្មានតែបានទៅតែពីរនាក់ចុងក្រោយគឺខុសពីការគិតទាំងស្រុង

"ទៅតែពីរនាក់ហ្នឹងប្រុងឲ្យយើងទៅក្រេបទឹកឃ្មុំជាមួយឯងមែនទេ?"និយាយមិនទាន់ផុតពីមាត់ផង ពីរនាក់ផ្សេងទៀតក៏មកដល់ព្រមគ្នា

"បងចាំយូរដែរទេ?"ជីននីអូសវ៉ាន់លីដេីរសម្តៅទៅរកស៊ុងហ៊ុនដែលឈរនៅកៀកម្ខាង ឃើញបែបនេះស៊ុងហ៊ុនរករត់ទៅទទួលនាងនិងជាអ្នកកាន់វ៉ាន់លីជំនួសវិញ

"អត់ទេ"

"វាកាន់ឥវ៉ាន់តែរបស់ជីននី ហើយអញនេះមិត្តភ័ក្ភវាតាំងពីតូចរត់លេងស្រាតខេាវាមិនជួយវិញ"ឆុលសូរអ៊ូរទាំទាំងមុខក្រញូវ

"ហើយឯងហ្នឹងស្អីដែរ សង្សារយើងដែរមែនទេ?"

"អូ៎ ជេគទៅដែរមែនទេ?"រវល់តែមេីលពីរនាក់នេាះប្រកែកគ្នាតែក៏មិនបានចាប់អារម្មណ៍ជេគដែលនៅពីក្រោយខ្នងស៊ុងហ៊ុននេាះក៏សួរបញ្ជាក់ក្រែងល៎គេគ្រាន់តែមកជូនដំណើរចៅហ្វាយ

"បាទមែនហើយ"ជេគនាយឈរកាន់វ៉ាន់លីនិងលេីកPassportជាមួយសំបុត្របង្ហាញទៅនាង

"មកច្រើនគ្នាអញ្ចឹងក៏ល្អម្យ៉ាងដែរ"នាងញញឹមដាក់ជេគសឹមនឹងនាំគ្នាឡើងយន្តហោះទាំងអស់គ្នាព្រោះថាជេីងហេាះហេីរដឹកអ្នកដំណេីរទៅកាន់ជេជូក៏បានមកដល់ចំណតដែរហេីយ

មួយម៉េាងជាងក្រេាយមកទីបំផុតក៏បានមកដល់អាកាសយានដ្ឋានជេជូដេាយសុវត្ថិភាពទាំងបួននាក់។

"ទីបំផុតបានមកដល់ជេជូហើយ"ជេគអូសវ៉ាន់លីពីព្រលានយន្តហោះមកជាន់នឹងទឹកដីជេជូជាលើកដំបូងដេាយនិយាយឮៗទាំងរំភេីបលាយលំនិងសប្បាយនៅក្នុងចិត្ត

8 LETTERSNơi câu chuyện tồn tại. Hãy khám phá bây giờ