ភាគទី១០

352 45 13
                                    

ភាគ១០

"បងសុំទេាសដែលឲ្យអូនរង់ចាំ"ស៊ុងហ៊ុនដាក់ខ្លួនអង្គុយនៅលេីកៅអីក្នុងបន្ទប់វីអាយភីនៅឯភេាជនីយដ្ឋានមួយជាមួយនិងសង្សាររបស់ខ្លួន

"មិនអីទេ"អ្នកមាននាមជាសង្សារក៏តបមកវិញដេាយញញឹមស្រាល ស្នាមញញឹមមួយនេះអាចឆក់យកបេះដូងបុរសៗរាប់មិនអស់តែមិនមែនមានន័យថាអាចឆក់បេះដូងរបស់អ្នកចំពេាះមុខបាននេាះឡេីយ

"អូនកម្មង់ទៅ"ស៊ុងហ៊ុនទាញមីនុយទៅដល់ជីននីដែលជាអ្នកសង្សារ នាងកម្មង់សុទ្ធតែជាម្ហូបដែលនាយចូលចិត្ត។នាងដឹងច្រេីនពីស៊ុងហ៊ុនណាស់ មិនថារបស់ដែលនាយចូលចិត្តឬអ្វីដែលនាយមិនចូលចិត្តនាងអាចដឹងចំណែកឯងជម្រៅចិត្តរបស់នាយក៏ដូចគ្នា នាងច្បាស់ជាដឹងតាមរយៈក្រសែភ្នែករបស់គេ

អ្នកទាំងពីរទទួលទានអាហារជាមួយគ្នាហេតុនេះហេីយទេីបស៊ុងហ៊ុនប្រញាប់ប្រញាលមកមិនបានញុំាអាហារពេលព្រឹករបស់ជេគនៅឯផ្ទះ។ថ្ងៃនេះស៊ុងហ៊ុនដូចជានិយាយច្រើនជាមួយនាងណាស់ជាហេតុនាំយកព្រឹកថ្ងៃថ្មីដ៏ស្រស់ស្រាយមកដល់នាង។

ងាកមកមេីលនាយតូចនៅផ្ទះនេះវិញ អារម្មណ៍មិនដឹងជាហេាះហើរដល់ឋានណាហើយទេថ្ងៃនេះធ្វើការមួយៗដូចជាមនុស្សគ្មានវិញ្ញាណយ៉ាងអញ្ចឹង

"ជេគឯងមិនស្រួលខ្លួនអាចទៅគេងបានណាមិនបាច់ធ្វើការទេ"សម្លេងវ័យចំណាស់បង្ហេីបចេញពីក្រេាយខ្នងនាយតូចដែលកំពុងជូតតុទូទាំងគ្មានអារម្មណ៍នេាះ

"មិនអីទេអ៊ំខ្ញុំរឹងមាំសឹងអី ខ្ញុំមិនងាយឈឺដូចអ៊ំគិតនេាះទេ"ជេគតបទៅវិញទាំងញញឹមស្រាល

"អេីៗ ឱ្យតែប្រាកដដូចមាត់ប្រយ័ត្នតែឈឺនេាះ"ថារួចម៉ែដេាះក៏ចាកចេញទៅបន្សល់ទុកជេគនៅឈរគិតសញ្ជឹងរឿងពីព្រឹកមិញដដែល

"ហូយ៎ អាជេគឈប់ឆ្កួតទៅគ្មានរឿងអ្វីដែលត្រូវអន់ចិត្តទេ ត្រូវចាំថាគេជាចៅហ្វាយរបស់ឯង"ជេគទះមុខខ្លួនឯងតិចៗដេីម្បីដាស់សតិ ព្រោះគេដូចជាខ្វល់ច្រើនពេកទេដឹង គ្រាន់តែគេមិនញុំាអាហារពេលព្រឹករបស់ខ្លួនឯងតាមធម្មតាសេាះក៏កេីតអារម្មណ៍អន់ចិត្តដែរ

8 LETTERSWhere stories live. Discover now