part38 ស្រឡាញ់ជាងណាគេ

332 27 0
                                        


    នៅតាមផ្លូវមានមនុស្សធ្វើដំណើរដោយថ្មើរជើងខ្លះទៀតជិះយានជំនិះផ្ទាល់ខ្លួនខ្វាត់ខ្វែងពេញដងផ្លូវធ្វើឲ្យស្ទះក៏មែនពិត តែមិនជាបញ្ហារបស់ជេហ៍ឡើយនាយបានបើកឡានមកឈប់នៅត្រឹមមុខអាផាតមិនរបស់ជុងវ៉ុនដែលធ្លាប់នៅកាលពីលើកមុន។មិនបង្អង់យូរនាយក៏សំដៅទៅជាន់ខាងលើដែលជាបន្ទប់របស់ជុងវ៉ុន។

    ក្រាក~~សំឡេងរបើកទ្វាឮឡើងដោយស្នាដៃជេយ៍។គ្រាន់តែទ្វាបើកភ្លាមនាយក៏ដើរទៅមើលកន្លែងគ្រែក៏ពិតជាឃើញជុងវ៉ុនមែនតែគេបានគេងលក់បាត់ហើយសោយមានដាមទឹកភ្នែកពេញថ្ពាល់

   « បងសុំទោសដែលមិនស្ដាប់ការបកស្រាយរបស់អូន សឺត » និយាយពាក្យសុំទោសទៅជុងវ៉ុនទាំងលើកដៃជូតទឹកភ្នែកឲ្យជុងវ៉ុននិងមិនភ្លេចថើបថ្ងាស់មួយខ្សឹត

   ហឹម~~ សំឡេងក្រហមដើម.កបន្លឺឡើងក្រោយមានការរំខានក៏ធ្វើឲ្យជុងវ៉ុនបើកភ្នែកទាំងចិត្តមិនចង់

    « បងមកពីពេលណា » ឃើញមុខនាយភ្លាមធ្វើឲ្យរាងតូចស្វាងពីងងុយ ក្រោកមកនិយាយជាមួយនាយទាំងភ្ញាក់ផ្អើល

   « មកពេលដែលអូនកំពុងគេង បង..ចង់មកសុំទោសអូនដែលមិនគួរហារមាត់ដេញអូនបែបនេះសោះ » និយាយទាំងអោនចុះ

   « មិនអីទេរឿងក៏វាហួសទៅហើយអូនក៏មិនបានខឹងនិងបងដែល » តបទៅនាយវិញ ហើយក៏សសុលចូលក្នុងប្រអប់ដៃដ៏កក់ក្ដៅរបស់ជេយ៍ទាំងញញឹម

   « បងអរគុណអូនខ្លាំងណាស់ដែលមិនខឹងនឹងបង » អោបតបទៅរាងតូចវិញទាំងញញឹមដូចគ្នា

   « តែអូនឃ្លានណាស់បងអាចធ្វើអីឲ្យអូនញុាំបានដែលឬទេ » លែងពីការអោបរាងតូចក៏ធ្វើទឹកមុខគួរឲ្យខ្នាញ់ដាក់នាយ

   « បាទចាំបងធ្វើឲ្យញុាំណាកូនឆ្មាតូច » តបទៅរាងតូចទាំងយកដៃច្បិចថ្ពាល់រាងតូចបន្ដិចព្រោះតែខ្នាញ់ពេក

   « បាទ » ជេយ៍ក៏ចាំផ្ដើមទៅចង្គ្រានបាយដើម្បីធ្វើអីឲ្យកូនឆ្មាតូចញុាំ។នាយធ្វើទាំងយកចិត្តទុកដាក់ដោយមានក្រសែភ្នែកស្រស់ស្រទន់សម្លឹងមើលកាយវិការនាយឥតដាក់ភ្នែកព្រោះតែសំណាងដែលមាននាយជាសង្សារ។

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now