part35 សូមដើរមកតាមខ្ញុំ

305 29 2
                                        

 
  លុះយប់ឡើងនៅវិមានរបស់នីគីមានមនុស្សព្រោងព្រៀតដែលកំពុងអង្គុយពិភ្សាគ្នារឿងដែលស៊ុននូត្រូវបានគេចាប់បាត់នោះ។លោកស្រីជូខ្យុងគ្រាន់តែឮដំណឹងថាកូនប្រសារត្រូវបានគេចាប់ជំរិតបែបនេះក៏យំរហូតចង់មានអ្នកណាលួងក៏មិនបាត់ដែលតែនីគីក៏បានឲ្យម៉ាណាយកគាត់ទៅសម្រាកនៅឯវិមានរបស់គាត់វិញទុកឲ្យនាយជាអ្នកដោះស្រាយបញ្ហាជាមួយនិងមិត្តរបស់គេ។

   ទឺត~ទឺត~កំពុងអង្គុយនិយាយគ្នាសុខៗស្រាប់តែមានលេខចម្លែកមួយបានរោទ៍ឡើងនៅលើទូរស័ព្ទរបស់នីគី

   in cell

   « នីសុីម៉ូរារីគីនិយាយ » នាយក៏លើកមកនិយាយទាំងចិត្តមិនចង់

   « បាទ លើកលោកចង់បានប្រពន្ធត្រឡប់ទៅវិញដែលទេ »

   « ជុង សូវៀរ៍ឯងធ្វើស្អីប្រពន្ធរបស់យើងតែបន្ដិចយើងនិងសម្លាប់ឯងភ្លាម » គ្រាន់តែឮឈ្មោះអាម្នាក់និងភ្លាមក៏ធ្វើឲ្យអ្នកដែលអង្គុយស្ដាប់នោះហួសចិត្តនេះពួកគេភ្លេចទៅកើតថានៅមានវាដែលគួរឲ្យសង្ស័យ

    « អ៎ូហូ ស្គាល់យើងដែលហូ៎មិនអីទេបើចង់បានប្រពន្ធទៅវិញកុំភ្លេចយក...... » វាក៏ប្រាប់ទៅនីគីនូវអ្វីដែលខ្លួនចង់បាន

   « ហឹស បានតែកុំភ្លេចធ្វើតាមសន្យាផងវើយ » នីគីមិនចុះញមក៏ស្របតាមនាយទាំងគ្មានលក្ខខណ្ឌមិនថាបាត់បង់ទ្រព្យសម្បត្តិអ្វីក៏ដោយ សំខាន់ឲ្យតែបានប្រពន្ធនាយមកវិញ

   « កូនប្រុសម៉ាត់ណាម៉ាត់និងបានហើយចាំយើងទម្លាក់ទីតាំងឲ្យ។ហើយកុំបារម្ភរឿងប្រពន្ធរបស់ឯងអីយើងដាក់បាយឲ្យគេសុីហើយ »

   និយាយគ្នារួចរាល់អស់សូវៀរ៍ក៏ទម្លាក់ទីតាំងឲ្យមកនីគី។គ្នីគ្នារបស់នីគីមើលទីតាំងនោះហើយក៏ដឹងភ្លាមៗព្រោះពួកគេជាម៉ាហ្វៀរបែបនេះងាយស្រួលណាស់ក្នុងការស្វែងរក

   « ឯងចង់ទៅទាំងឆៅៗបែបនេះឬ? » យុ៉នជុនសួរឡើងព្រោះឃើញនីគីប្រញាប់ទៅប្រមូលទ្រព្យសម្បត្តិញាត់ចូលកូនកាតាបតូចមួយ

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now