នៅក្នុងបន្ទប់ងងឹតមើលឃើញតែស្រមោលព្រាលៗមួយកន្លែងដែលមានមនុស្សពីរនាក់កំពុងអង្គុយពិភាក្សាគ្នារឿងអីក៏មិនដឹង
« ហឹស នីសុីមូ៉រារីគីឯងត្រៀមងាប់ក្រោមស្នាដៃរបស់យើងឲ្យហើយទៅ » សូវៀរ៍ និយាយទាំងសើចធ្វើដូចខ្លួនឯងល្អណាស់ដែលអាចសម្លាប់នីគីបានស្រួលៗចឹង
« លោកគិតចង់ធ្វើអីបន្ដ » ហានណា និយាយឡើងសួរនៅគំនិតរបស់សូវៀរ៍
« នាងចាំមើលតែរឿងសប្បាយៗទៅ តែយើងឆ្ងល់ណាស់វាបាត់ឯកសារសំខាន់ទាំងមូលបែរជាមិនមានឃើញឆ្លេឆ្លាសោះឬមួយវាដាក់ឯកសារក្លែងក្លាយ » សប្បាយមិនទាន់បានប៉ុន្មានផងក៏ត្រូវនិយាយដល់រឿងឯកសារផលិតអាវុធដែលហានណាលួចមក
« មួយរយះខ្ញុំមានអារម្មណ៍ថាវាកំពុងតែសង្ស័យលើខ្ញុំហើយ » មែនតើមួយរយះនេះនីគីបានដាក់ការសង្ស័យទៅលើហានណាព្រោះនាងចូលចិត្តធ្វើខ្លួនលឹបលរៗ
« ប្រហែលជាពួកយើងចាញ់ល្បិចវាហើយ » សូវៀរ៍ តបទៅនាងវិញទាំងអារម្មណ៍ខឹងកាន់តែខ្លាំងនេះនាយគិតថានីគីល្ងង់ណាស់ឬបានជាតាមមិនទាន់ល្បិចនាយបែបនេះ
« លោកកុំភ័យអីវាខ្ញុំមើលទៅអីឡូវវាស្រឡាញ់ប្រពន្ធណាស់ចឹងយើងគួរតែធ្វើរឿងអីសប្បាយៗជាមួយវាមួយក្ដាទៅ » នាងក៏អោនខ្សឹបប្រាប់គំនិតរបស់នាងទៅសូវៀរ៍ ធ្វើឲ្យនាយស្ដាប់ហើយនិយាយសសើរ
« ហឹសមិនគិតថានាងឆ្លាតអញ្ចឹងសោះ » សើចដើមកបន្តិចរួចអង្គុយត្រង់ខ្លួនវិញ
« ចៅហ្វាយៗ មាន មានរឿងធំហើយ » កូនចៅម្នាក់រត់មករកនាយទាំងដកដង្ហើមញាប់ៗ
« មានរឿងស្អីបានជាប្រញាប់បែបនេះ » ឆ្លើយទៅកូនចៅទាំងចងចិញ្ចើមខឹង
« គឺអាវុធដែលបានបញ្ចូនទៅគឺមានគេលួចបំផ្ទុះ » អាម្នាក់នោះក៏ប្រាប់ទៅចៅហ្វាយរបស់ខ្លួនទាំងអោនមុខចុះញ័រខ្លួនតតាត់
« ចង្រៃយ៎ហេតុអីវាដឹងរឿងនេះ » ធាក់តុនៅក្បែរនោះមួយជើងជើងទាំងខឹង នេះនាយខំចេញអាវុធទៅស្ងាត់ៗហើយនៅមានអ្នកដឹងទៀត
BINABASA MO ANG
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)