Part16 មានរឿងហើយ

341 30 2
                                        


   នៅព្រឹកនេះស៊ុននូមិនបានទៅធ្វើការទេព្រោះគេនៅភ័យរឿងកាលពីយប់មិញមិនទាន់បាត់ផងនោះ  ដោយថ្ងៃនេះគេទៅលេងផ្ទះប៉ាម៉ាក់របស់គេ មុននិងទៅគេក៏ឆ្លៀតផ្ដាំជេមផងដែល

   « បងជេមថ្ងៃនេះខ្ញុំសុំច្បាប់មួយមួយថ្ងៃ កុំភ្លេចប្រាប់លោកនាយកផង » ស៊ុននូ

   « ហេតុអីបានអ្នកប្រុសតូចសុំច្បាប់មិនប្រាប់ចៅហ្វាយដោយផ្ទាល់តែម្ដងទៅ » ជេម

   «  ខ្ញុំទៅលេងលោកប៉ាអ្នកម៉ាក់និងណា ហើយក៏មិនចង់រំខានគាត់ដូចគ្នា ចឹងហើយទើបខ្ញុំប្រាប់បងជំនួស » ស៊ុននូ

   « ចឹងចាំខ្ញុំជូនអ្នកប្រុសតូចទៅចុះ » ជេម

   « បាទចាំខ្ញុំទៅរៀបចំខ្លួនសិន » ថាហើយក៏ឡើងទៅរៀបចំខ្លួនបាត់ទុកឲ្យជេមទៅរៀបចំឡានមុន

   « តោះបងឆាប់ចេញដំណើរទៅមកឲ្យហួសម៉ោងការងារ » បន្ទាប់ពីនិយាយហើយឡានក៏បើកចេញទៅ។បន្ទាប់ពីធ្វើដំណើរអស់រយះពេលពេល30នាទីឡានក៏បានបើកមកដល់មុខវិមានគីមដោយមាននាយជេមជាអ្នកបើកទ្វាឡាន

   « អរគុណបងហើយដែលបានជូនមក » ចុះពីលើឡានក៏អរគុណទៅជេមទាំងញញឹម

   « បាទមិនអីទេព្រោះនេះជាតួនាទីរបស់ខ្ញុំ » ជេម

   « ចឹងខ្ញុំចូលទៅខាងក្នងហើយ បងអាចទៅធ្វើការបានហើយ » ពោលរួចក៏ដើរចូលទៅខាងក្នុងស្រាប់តែ ..

   « លោកប៉ា~ អ្នកម៉ាក់ » ស៊ុននូ ស្រែកឡើងចង់បែកវិមាននៅពេលឃើញប៉ាម៉ាក់របស់ខ្លួនដេកស្លាប់នៅក្នុងថ្លុកឈាមបែបនេះ ក៏រត់ទៅត្រកងសពអ្នកជាម្ដាយទាំងទឹកភ្នែកកំពុងនិងហូរ។ ដោយនៅខាងក្រៅជេមមិនទាន់បានត្រឡប់ទៅវិញទេព្រោះគេឃើញមានបុរសឈុតខ្មៅរត់ចេញពីខាងក្រោយវិមានដោយលាក់លៀម ស្របនិងឮសំឡេងស្រែករបស់រាងតូចទៀតគេក៏មិនបានទៅតាមដែលព្រោះបុរសម្នាក់នោះមានឡានមកទទួលចេញទៅបាត់ហើយ ចំណែកនាយក៏ប្រញាប់រត់ចូលទៅខាងក្នុងក៏ឃើញរាងតូចយំអោបសពរបស់ម៉ាក់ប៉ាគេជាប់ ឃើញបែបនេះនាយក៏ប្រញាប់យកទូរស័ព្ទខលទៅរាងក្រាស់ភ្លាមៗ

   « អាឡូ ចៅហ្វាយមានរឿងហើយ » ជេម នៅពេលអ្នកខាងនោះលើកហើយនាយក៏ប្រញាប់និយាយភ្លាមរកតែរាងក្រាស់និយាយមិនទាន់

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now