Part4 លោកចង់យកខ្ញុំទៅលក់

358 27 0
                                        


   ការដែលធ្វើឲ្យជុងវុ៉នបញ្ឈប់ដំណើរនោះក៏ព្រោះតែអ្នកនៅក្នុងឡានមួយបានស្រែកហៅគេ ហើយជុងវុនក៏បែរមកសម្លក់អ្នកដែលនៅក្នុងឡាននោះឡើងថ្មែរព្រោះគេគិតថាគ្មានរនណាគេក្រៅពីម្នាក់និងទេ

   «ន៎ែ! នេះលោកតាមខ្ញុំមែនទេ» ជុងវុន សម្លេងកាចឆ្នាស់ក៏បន្លឺឡើង

   «បងគ្រាន់តែជិះតាមអូនតើ ព្រោះខ្លាចពួករោគចិត្តចាប់អូនបាត់និងណា» ជេយ៍ ម្នាក់ដែលតាមរាងតូចគឺ ជេយ៍ឯង

   «លោកហៅអ្នកណាអូន» ជុងវុន
  
   «គឺ~អូនជុងវុននោះអី» ជេយ៍ សម្ដីមនុស្សព្រាន

   «ន នេះ លោកឯងចាំមើលណា» ជុងវុន កំហឹងក៏កើនឡើងមួយរំពេច ក៏ធ្វើឲ្យរាងក្រាសញញឹមព្រោះពេលគេខឹងគួរឲ្យស្រឡាញ់ណាស់

  «ឡើងឡានមកចាំបងជូនទៅផ្ទះ» ជេយ៍

  «រឿងអីខ្ញុំត្រូវជិះឡានជាមួយលោកនោះ» ជុងវុន និយាយរួចដើរចេញទៅបាត់

   «អាបេនឆាប់បើកឡានតាមគេទៅ» ជេយ៍ បន្ទាប់ពីឮសម្ដីចៅហ្វាយហើយអ្នកជាជំនិតក៏បានបើកតាម នៅពេលបើកដល់កន្លែងជុងវុនក៏ចុះចេញពីលើឡានសំដៅទៅរកជុងវុនភ្លាម

   «នេះអូនគេចពីបងហេ៎ស» ជេយ៍

   «ខ្ញុំ មិន បាន គេច» ជុងវុន មួយៗតែច្បាស់

   «បើមិនគេចក៏ជិះឡានជាមួយបងមក» ជេយ៍
មិនចាំជុងវុននិយាយក៏លើកលីរាងតូចដាក់ក្នុងឡានភ្លាមមិនចាំម្ចាស់សមីខ្លួនសម្រេច

  «ន៎ែលោកមិចក៏យកខ្ញុំដាក់ក្នុងឡានលោកបែបនេះ គិតចង់យកខ្ញុំទៅលក់មែនទេ» ជុងវុន វាចាទាំងរលីងរលោងទឹកភ្នែក

   «ក៏ប្រហែលហើយ»ជេយ៍ និយាយរួចក៏ទាញរាងតូចមកអង្គុយលើភ្លៅរបស់គេចំណែកឯរាងតូចឮបែបនេះក៏យំចេញមកយ៉ាងខ្យឺកខ្សួលរហូតដល់គេងលក់នៅលើទ្រូងរបស់រាងក្រាស់។បន្ទាប់ពីជិះឡានអស់រយះពេលកន្លះម៉ោងឡានក៏បរ មកដល់មុខវីឡារបស់ខ្លួនគេក៏លើកបីរាងតូចសម្ដៅទៅបន្ទប់បាត់នៅសល់តែអ្នកបម្រើខ្សឹបខ្សាវគ្នាពីនេះពីនោះព្រោះតែចំលែកចិត្តព្រោះតែមិនដេលឃើញរាងក្រាស់នាំអ្នកណាមកពីមុន។បើក្រលែកមកមើលនៅក្នុងផ្ទះបាយក៏កំពុងឃើញនារីម្នាក់ឈរខឹងតែម្នាក់ឯងបន្ទាប់ពីឃើញម្ចាស់របស់ខ្លួនបីក្មេងប្រុសបែបនេះ ព្រោះនាងបានលួចស្រឡាញ់រាងក្រាស់តាំងពីនាងចូលធ្វើការលើកដំបូងមកម្លេះ។

ភរិយាសម្អប់ [Complete ✔️]Donde viven las historias. Descúbrelo ahora