Morning 🌞
ព្រឹកព្រលឹមនៃថ្ងៃថ្មីក៏បានមកដល់មនុស្សម្នាក៏នាំគ្មារូតរ:ស្វះស្វែងដើម្បីទៅបំពេញភារ:កិច្ចផ្ទាល់ខ្លួន ឯអ្នកមាននាមជាសិស្សក៏នាំគ្នាប្រញាប់ប្រញាល់ដើម្បីទៅទទួលចំណេះដឹងនៅសាលារៀនតាមធម្មតា។ តែបើបកមកមើលគូរស្វាមីថ្មីថ្មោងឯនេះវិញម្នាក់ៗមិនបានគេងជាមួយគ្នានោះទេដោយអ្នកជាប្ដីទៅគេងនៅបន្ទប់ផ្សេងមួយទៀត
« ទីបំផុតរួចហើយ »សូនូ និយាយទាំងញញឹមព្រោះគេខំក្រោកពីព្រលឹមដើម្បីធ្វើអាហារឲ្យស្វាមី
ទោះមានអ្នកបម្រើចង់ជួយក៏គេមិនបានឲ្យជួយដែល
«អ្នកប្រុសធំពិតជាសំណាងណាស់ដែលបានអ្នកប្រុសតូចធ្វើប្រពន្ធ» អេន និយាយសសើររាងតូច
«ធ្វើជាប្រពន្ធគឺត្រូវបម្រើប្ដីចឹងហើយបង» និយាយទាំងអឹមអៀន បន្ទាប់ពួកគេក៏នាំគ្នារៀបចំអាហារដាក់លើតុហើយសូនូក៏ឡើងទៅដាស់ស្វាមីរបស់ខ្លួនដើម្បីទទួលទានអាហារ
តុតុ
ក្រាក~ទ្វាបន្ទប់ក៏របើកឡើងក្រោមស្នាដៃអ្នកជាប្ដី ដោយមិននិយាយអ្វីសូម្បីមួយម៉ាត់ នៅសម្លឹងប្រពន្ធរហូតដល់រាងតូចភ័យមិនស្ទើរទេ
«ឆាប់ចេញទៅយើងប្រញាប់» នីគី ដើរចេញទៅបាត់
«បងមិននៅញុាំបាយសិនទេឬ?» សូនូ តាមសួរអ្នកជាប្ដី
«ឯងមិនមើលម៉ោងទេហ៎េស» នីគី បែរមកនិយាយជាមួយប្រពន្ធទាំងទឹកមុខកំណាច
«ចឹងចាំថ្ងៃខ្ញុំយកអាហារឲ្យណា» សូនូ រាងក្រាស់ក៏ដើរចេញទៅបាត់មិនបានមាត់អ្វីនិងប្រពន្ធឡើយ។ចំណែកឯរាងតូចក៏មិនចាំយូរក៏ចេញទៅផ្សារដើម្បីទៅទិញសម្ភារះប្រើប្រាស់ផ្ទះបាយនិងសម្ភារះប្រើប្រាស់ផ្ទាល់ខ្លួនផង។ទម្រាំតែទិញហើយអស់គឺចំណាយពេលអស់1ម៉ោងជាងហើយចឹងហើយរាងតូចក៏ប្រញេបប្រញាប់មកផ្ទះវិញដើម្បីធ្វើអាហារយកទៅឲ្យស្វាមីនៅក្រុមហ៊ុន បន្ទាប់ពីពីរៀបចាំដាក់អាហាររួចរាល់អស់ហើយក៏ក្រលែកទៅមើលនាឡិកានៅលើជញ្ជាំងក៏ដល់ម៉ោងអាហារល្មម រាងតូចក៏ដើរទៅខាងក្រៅដើម្បីរកតាក់សុីដើម្បីទៅក្រុមហ៊ុន
YOU ARE READING
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)