part37 ខ្ញុំគ្មានទោសឲ្យលោកទេ

361 27 0
                                        


   2ថ្ងៃក្រោយមក~~

   ចាប់តាំងពីថ្ងៃដែលអ្នកស្រីជូខ្យុងដឹងថាស៊ុននូមានកូនមកគាត់បានឲ្យស៊ុននូឈប់ធ្វើជាលេខារបស់នីគីទៀតហើយ ដើម្បីឲ្យគែនៅផ្ទះមើលថែរក្សាខ្លួនព្រោះមិនអាចបណ្ដោយឲ្យមានផលប៉ះពាល់ដល់ទារកនោះទេ។

   « ក្រោកឡើងក្មេងកម្ចឹល » ព្រះអាទិត្យដែលរះពីទិសខាងកើតក៏ដែលបានជះចូលតាមបង្អួចបាននោះក៏រំខានដល់ការគេងរបស់នីគី តែនាយមិនខ្វល់ក៏បើកភ្នែកសម្លឹងមើលទៅមុខមូលក្រឡង់ៗគួរឲ្យខ្នាញ់របស់អ្នកដែលកំពុងគេងលក់យ៉ាងស្ងប់ស្ងល់

   « សុំ5នាទីទៀត » ឆ្លើយទាំងសំឡេងងុ៉លៗក្រោមទ្រូងប្ដីដែលអោបជាប់មិនលែង

   « ម៉ោង9ហើយអូនចង់គេងដល់ណាទៀត » សឺត~  នាយក៏អោនថើបសក់រាងតូចមួយដង្ហើមវែង

   « ហេតុអីក៏លោកចូលចិត្តរំខានបេបនេះ » អត់មិនបានរាងតូចក៏បើកភ្នែកនិយាយដាក់នាយទាំងខឹងនេះចេះមករំខានការគេងរបស់គេទៅកើត

    « បងដាស់អូនឲ្យក្រោកតើ មានបានរំខានអូនឯណា » នាយក៏តបទៅរាងតូចវិញទាំងញញឹមខឹលពេលរាងតូចខឹងចឹងទៅមុខឡើងគួរឲ្យស្រឡាញ់

    « មើលលែងដៃខ្ញុំទៅ » រាងតូចក្រោកពីដំណេកទាំងអោបដៃចូលគ្នាបែរទៅបង្អួចបែបងរងក់

    « មោះ ឈប់ខឹងបងទៅណាbeeចាំបងជូនទៅដើរលេងណា » នាយអោបចង្កេះពីក្រោយដាក់ចង្ការលើស្មាររាងតូចនិងមិនភ្លេចថើបគុម្ភត្រចៀករាងតូចផងដែល

   « បានហើយខ្ញុំចង់ងូតទឹក »

   « តោះយើងងូតទឹកជាមួយគ្នា » នាយចុះពីលើគ្រែរួចលើកបីស៊ុននូទៅបន្ទប់ទឹកបាត់។ចំណែកស៊ុននូបាននីគីបីបែបនេះយកដៃអោប.កនាយជាប់ទាំងញញឹមបិទមាត់មិនជិត។មកដល់ក្នុងបន្ទប់ទឹកនាយក៏ចាំផ្ដើមលាយទឹកទុកឲ្យស៊ុននូឈរមើលសកម្មភាពនាយទាំងញញឹមសប្បាយចិត្ត

    « ស៊ុននូហ៎ា..បងចង់សុំទោសអូន » លាយទឹករួចរាល់អ្នកទាំងពីរក៏ទ្រាំទឹកជាមួយគ្នាដោយនីគីដាក់ឲ្យស៊ុននូអង្គុយនៅលើភ្លៅនាយផ្ទាល់រួចពោលពាក្យសុំទោសទៅកាន់ស៊ុននូ

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now