part31 ឯងកុំធ្វីអីយើងណា

355 32 3
                                        

  

    3ថ្ងៃក្រោយមក~~

   ថ្ងៃនេះជាថ្ងៃឈប់សម្រាកព្រោះជាថ្ងៃអាទិត្យតែបើមកមើលនៅក្នុងបន្ទប់នេះវិញមិនទាន់មានអ្នកណាក្រោកពីដំណេកទេនៅគេងអោបគ្នានឹង។ចាប់តាំងពីស៊ុននូមានកូនមកគេចូលចិត្តក្លិនខ្លួនរបស់នីគីណាស់ ឯនីគីក៏បានត្រឹមតែឆ្ងល់និងចម្លែកចិត្តនៅក្នុងចិត្តប៉ុណ្ណោះទោះនាយខំសួរស៊ុននូយ៉ាងណាក៏គេប្រាប់ថាគ្រាន់តែចង់ដេកអោបប្ដីខ្លួនឯង។

   5នាទីក្រោយមកត្របកភ្នែកពណ៌គ្រីស្ទាល់តូចៗក៏ព្រិចខ្ញាំៗដើម្បីឲ្យសុាំនិងពន្លឺព្រះអាទិត្យដែលចាំងចូលមកតាមបង្អួច

   « ក្រោកពីគេងមកស្រស់ស្រាយដល់ហើយនៅពេលឃើញមាត់ដូចទារបស់បង » គ្រាន់តែឃើញមុខនាយភ្លាមស្នាមញញឹមក៏លេចឡើង ទាំងយកដៃទៅអង្អែលលើបបូរមាត់របស់នាយ

   « មាត់របស់បងcuteដូចទាខ្លាំង តែចរឹករបស់បងអត់cuteដូចទាសោះ » ស៊ុននូ មិនព្រមក្រោកនៅដេកមើលមុខសរលោងរបស់ប្ដីទាំងញញឹមបិទមាត់មិនជិត

   « សឺត ពេលបានថើបបងដូចថើបថ្ពាល់ទន់ៗរបស់babeអញ្ចឹង ហិហិ » រាងតូចប្រហើនដែលហ៊ានថើបនាយបែបនេះ

   « ដឹងថាលួចថើបកូនប្រុសគេហើយគេប្ដឹងទេ » នីគី បើកភ្នែកនិយាយទៅកាន់រាងតូចទាំងញញឹមចុងមាត់ ចំណែករាងតូចឮបែបនេះហើយយកភួយមកគ្របមុខជិតព្រោះតែលួចថើបគេហើយត្រូវគេចាប់បានទៀតសួរថាអ្នកណាមិនអៀន

   « គឺ គ្មា គ្មានអីទេលោកយល់ច្រឡំហើយ អ្នកណាទៅថើបលោកនោះ » តបពីក្នុងភួយទាំងសំឡេងញ័រៗព្រោះខ្លាចនាយចាប់បាន

  « ហ៊ឹម មិនដឹងអ្នកណាទេនិយាយថាពេលបានថើបបងដូចថើបថ្ពាល់ទន់ៗរបស់babe » នីគី បានក្រោកមុនរាងតូចទៅទៀតតែនាយខ្ចិលក្រោកនៅសង្ងំមើលមុខរាងតូចរហូតដល់រាងតូចភ្ញាក់នាយក៏ធ្វើជាបិទភ្នែកគេងវិញនិងស្ដាប់ឮទាំងអស់រាល់អ្វីដែលរាងតូចនិយាយ

   « ខ្ញុំគិតថាលោកស្ដាប់ច្រឡំហើយ » បើកភួយចេញតិចៗទាំងមិនមិនភ្លេចនិយាយរកលេសដោះសារ

   « ថើបបងហើយមិនទទួលស្គាល់ទៀតហ៎េស » នាយយកដៃទាញភួយចេញហើយឡើងទ្រោបពីលើរាងតូច

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now